ស្នេហា៖ ពិតណាស់ ទំនាក់ទំនងរវាងមនុស្សពីរនាក់ស្រលាញ់គ្នា គឺមិនអាចផ្អែមល្ហែម ឬស្រលាញ់គ្នាខ្លាំងដូចជាថ្ងៃដំបូងដែលចាប់ផ្តើមនោះទេ វាតែងតែមានការប្រែប្រួលជានិច្ច បែបនេះហើយ បានជាចំណងស្នេហាភាគច្រើន គឺមិនអាចដើរដល់ថ្ងៃមុខជាមួយគ្នាបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះសម្រាប់មនុស្សដែលតែងតែខ្វាយខ្វល់ និងចង់ឱ្យគេស្រលាញ់ខ្លាំងដូចមុន តែមិនដឹងថាធ្វើយ៉ាងណានោះ អាចសាកល្បងជាមួយនឹងវិធីសាស្ត្រទាំងនេះបាន គេច្បាស់ជាស្រលាញ់និងល្អជាមួយអ្នកខ្លាំង ដូចថ្ងៃដែលចាប់ផ្តើមដំបូងអញ្ចឹង ហើយវាក៏ធ្វើឱ្យចំណងស្នេហារបស់អ្នកគ្មានថ្ងៃបែកបាក់គ្នាទៀតផង។
ធ្វើម៉េចទើបគេស្រលាញ់ដូចមុន? ទាំងនេះជាវិធីដោះស្រាយ៖
១. កុំព្យាយាមត្រួតត្រាលើជីវិតគេ

បើចង់ឱ្យគេស្រលាញ់ខ្លាំងដូចមុន ដាច់ខាតកុំព្យាយាមត្រួតត្រា ឬធ្វើជាម្ចាស់ជីវិតរបស់គេឱ្យសោះ ព្រោះវានឹងធ្វើឱ្យគេកាន់តែធុញទ្រាន់នឹងអ្នក ទោះអ្នកព្យាយាមធ្វើគ្រប់យ៉ាងដោយសារតែខ្លាចបាត់បង់គេក៏ដោយ តែការដែលអ្នកត្រួតត្រាលើជីវិតគេនេះហើយ ដែលធ្វើឱ្យគេកាន់តែអស់ចិត្តស្រលាញ់ចំពោះអ្នក ដូច្នេះត្រូវចេះផ្តល់សេរីភាពឱ្យគេ កាត់បន្ថយការប្រច័ណ្ឌហួងហែងច្រើន វានឹងធ្វើឱ្យគេមានអារម្មណ៍ល្អជាមួយអ្នក។
២. ស្រលាញ់គេ តែកុំភ្លេចស្រលាញ់ខ្លួនឯង

ស្រលាញ់គេខ្លាំងយ៉ាងណាក៏ដោយ បើចង់ឱ្យគេនៅតែស្រលាញ់អ្នកដូចមុន អ្នកមិនត្រូវភ្លេចស្រលាញ់និងមើលថែខ្លួនឯងទេ ព្រោះនៅពេលដែលអ្នកចេះស្រលាញ់ និងមើលថែខ្លួនឯងឱ្យកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ដោយមិនយកពេលវេលាទៅរំខានគេច្រើននោះ គេមិនត្រឹមតែមិនស្រលាញ់អ្នកដូចមុនទេ គឺគេរឹតតែស្រលាញ់អ្នកលើសមុនទៅទៀត។
៣. ធ្វើខ្លួនឱ្យល្អដូចថ្ងៃដំបូង

ពេលខ្លះអ្វីដែលធ្វើឱ្យគេមិនអាចស្រលាញ់អ្នកដូចមុន គឺវាអាចមកពីអ្នកខ្លួនឯងដែរ ដែលមិនអាចធ្វើខ្លួនឱ្យល្អដូចថ្ងៃដំបូងដែលគេស្រលាញ់ ដូចជាអ្នកកាន់តែហួងហែងច្រើន ឬបិទសិទ្ធសេរីភាពគេពេក ទើបធ្វើឱ្យគេអស់ចិត្តស្រលាញ់ចំពោះអ្នកបន្តិចម្តងៗ ហេតុនេះបើចង់ឱ្យគេស្រលាញ់និងល្អដូចមុន អ្នកក៏ត្រូវតែចេះធ្វើខ្លួនឱ្យល្អដូចថ្ងៃដំបូងដែរ។
៤. បង្កើតភាពសប្បាយរីករាយក្នុងទំនាក់ទំនង

នៅក្នុងទំនាក់ទំនងរវាងមនុស្សពីរនាក់ ដែលកាន់តែសោះកក្រោះដាក់គ្នា ហើយក៏ធ្វើឱ្យម្នាក់ៗអស់ចិត្តស្រលាញ់ចំពោះគ្នា គឺមកពីម្នាក់ៗមិនចេះបង្កើតភាពសប្បាយរីករាយនៅក្នុងទំនាក់ទំនង ដូច្នេះបើចង់ឱ្យគេស្រលាញ់ និងល្អដូចមុន ត្រូវចេះបង្កើតភាពសប្បាយរីករាយនៅក្នុងទំនាក់ទំនង មិនមែនពូកែចាំតែរករឿង រហូតធ្វើឱ្យក្លាយទៅជាទំនាក់ទំនងដ៏គួរឱ្យធុញទ្រាន់ទេ៕