រវាង iPhone 13 Pro VS iPhone 14 Pro មានការផ្លាស់ប្ដូរអ្វីខ្លះ ដែលគេនឹងរំពឹងទុក?

//s9.kh1.co/b8/b869e81a483e127586977db2bda2f0729e6749fe.jpg
បច្ចេកវិទ្យា

 ២៥-កក្កដា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

នឹងមានការផ្លាស់ប្ដូរដ៏ជាក់ច្បាស់មួយ ពី iPhone 13 Pro គឺថ្ងាសឆក ដែលនឹងត្រូវបានលុបបំបាត់ ជាមួយរន្ធទម្លុះអេក្រង់ចំនួនពីរ រាងមូលនិងទ្រវែង សម្រាប់ដាក់កាមេរ៉ាសែហ្វីនិងសេនស័រ Face ID។

បរទេស៖ ទូរសព្ទ iPhone 14 Pro ត្រូវបានគេរំពឹងថា នឹងក្លាយជាអ្នកស្នងតំណែងនៃ iPhone 13 Pro នៅរដូវស្លឹកឈើជ្រុះនេះ (នៅសហរដ្ឋអាមេរិក) ហើយនាំមកនូវការអាប់ដេតថ្មីដ៏គួរឲ្យរំភើបមួយចំនួន។ iPhones Pro ថ្មីទំនងជានឹងបន្តលក្ខណៈពិសេសខ្លះ ពីម៉ូឌែលកាលពីឆ្នាំមុន រួមទាំងអេក្រង់ 120Hz និងកាមេរ៉ា telephoto ប៉ុន្តែមានអ្វីជាច្រើនទៀត ដែលនឹងត្រូវលើកឡើង ដោយផ្អែកលើការលេចធ្លាយ និងពាក្យចចាមអារ៉ាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

តម្លៃ

ដោយចាប់ផ្ដើមពីតម្លៃ $999 និង $1,099 រៀងៗខ្លួន ទូរសព្ទ iPhone 13 Pro និង iPhone 13 Pro Max គឺមានតម្លៃថ្លៃស្រាប់បាត់ទៅហើយ។ ប៉ុន្តែ ពាក្យចចាមអារ៉ាមបានលើកឡើងថា ម៉ូឌែល Pro ថ្មីទាំងពីរនៅឆ្នាំនេះ នឹងមានការកើនឡើងតម្លៃចំនួន $100 នេះបើយោងតាមប្រភពជាច្រើន។ ក្រុមហ៊ុន Apple ទំនងជានឹងឈប់លក់ iPhone 13 Pro និង iPhone 13 Pro Max ពេលបញ្ចេញ iPhone 14 ពីព្រោះវាគឺជាអ្វី ដែលធ្លាប់កើតមានរួចមកហើយ នៅលើម៉ូឌែល iPhone 11 Pro និង iPhone 12 Pro កាលពីឆ្នាំមុនៗ។

ការរចនា

iPhone 14 Pro មានពាក្យចចាមអារ៉ាមថា នឹងមានការផ្លាស់ប្ដូរដ៏ជាក់ច្បាស់មួយ ពី iPhone 13 Pro គឺថ្ងាសឆក ដែលនឹងត្រូវបានលុបបំបាត់ ជាមួយរន្ធទម្លុះអេក្រង់ចំនួនពីរ រាងមូលនិងទ្រវែង សម្រាប់ដាក់កាមេរ៉ាសែហ្វីនិងសេនស័រ Face ID។ គេធ្លាប់បានរំពឹងថា នឹងមានរូបរាងថ្មីនៅផ្នែកខាងក្រោយនៃទូរសព្ទ iPhone 14 Pro ដូចគ្នា ប៉ុន្តែឥឡូវវាទំនងជានឹងមានលក្ខណៈដូចគ្នាទៅនឹង iPhone 13 Pro។ យ៉ាងណាមិញ វាអាចមានលក្ខណៈខុសគ្នាបន្តិចទៅកាន់បណ្ដុំកាមេរ៉ាខាងក្រោយ ដោយមានទំហំធំជាងមុនបន្តិច សម្រាប់ការអាប់ដេតកាមេរ៉ា។ iPhone 14 Pro គួរតែនៅមានរន្ធ Lightning ជាជាងរន្ធ USB-C សម្រាប់ការសាកថ្ម និងការផ្ទេរទិន្នន័យដដែល។ វាអាចនឹងមានការប្រែប្រួលនៅឆ្នាំក្រោយវិញ ដោយសារតែមានការផ្លាស់ប្ដូរនៅក្នុងច្បាប់របស់សហភាពអឺរ៉ុប និងតម្រូវការស្រដៀងគ្នានៅក្នុងសហរដ្ឋអាមេរិក។ សម្រាប់ពណ៌ ពាក្យចចាមរ៉ាមមួយដ៏គួរឲ្យកត់សម្គាល់បាននិយាយថា ពណ៌ដ៏ប្លែកសម្រាប់ iPhone នៅឆ្នាំនេះ គឺពណ៌ស្វាយ។ បើមិនដូច្នេះទេ យើងប្រហែលជានឹងឃើញពណ៌ប្រាក់ ប្រផេះ និងមាសម្ដងទៀតហើយ។ វាអាចនឹងមានជម្រើសពណ៌ផ្សេងទៀត ទំនងជានឹងមកដល់នៅពាក់កណ្ដាលឆ្នាំ2024 ដូចដែល Apple បានធ្វើទៅកាន់ iPhone 12 និង iPhone 13។

អេក្រង់

ម្ដងទៀត យើងគួរតែឃើញម៉ូឌែល Pro iPhone នៅឆ្នាំនេះ ជាមួយអេក្រង់ទំហំ 6.1អ៊ីញ និងម៉ូឌែល Pro Max មានទំហំ 6.7អ៊ីញ។ iPhone 13 Pro និង iPhone 13 Pro Max បានដាក់បច្ចេកវិទ្យា ProMotion adaptive 120Hz displays ទៅកាន់អេក្រង់ iPhone ជាលើកដំបូង ដែលអនុញ្ញាតឲ្យមានអេក្រង់ មិនទាក់ និងសំចៃថាមពលជាងមុន។ ពាក្យចចាមអារ៉ាមសម្រាប់ iPhone 14 Pro និយាយថា វាអាចនឹងទទួលបានកំណែប្រសើរឡើងនៃបច្ចេកវិទ្យានេះ ដែលអាចកាត់បន្ថយដល់ 1Hz ជំនួសឲ្យ 10Hz។

កាមេរ៉ា

iPhone 13 Pro ប្រើប្រាស់សេនស័រ 12MP សម្រាប់កាមេរ៉ាទាំង4របស់វា ប៉ុន្តែ iPhone 14 Pro ត្រូវបានគេរាយការណ៍ថា នឹងមានកាមេរ៉ាគោលទំហំ 48MP។ យើងក៏អាចនឹងឃើញការថតវីដេអូកម្រិត 8K នៅលើ iPhone 14 Pro ដែរ។ ចំពោះកាមេរ៉ាខាងក្រោយផ្សេងទៀតនៅលើស៊េរី iPhone 14 Pro រួមមានឡេនទូលាយនិង telephoto ដែលអាចនឹងរក្សាលក្ខណៈដូចគ្នាទៅនឹង iPhone 13 Pro និង iPhone 13 Pro Max។ ចំពោះផ្នែកខាងមុខ iPhone 14 Pro អាចនឹងមានការអាប់ដេតសម្រាប់កាមេរ៉ាសែហ្វី ជាមួយ aperture និង autofocus កាន់តែធំ។

ឈីបនិងការដំណើរការ

យើងគួរតែឃើញមានឈីប A16 Bionic ថ្មី រត់នៅលើ iPhone 14 Pro ដែលជាអាប់ដេតពីឈីប A15 Bionic របស់ iPhone 13 Pro។ បើយោងតាមពិន្ទុនៃការដំណើរការសរុបបានបង្ហាញថា វាមានការកើនឡើង 5% ទៅលើការដំណើរការ ប្រៀបធៀបទៅកាន់ iPhone 13 Pro បើតាមមើលទៅដោយសារ Apple ប្ដូរទៅប្រើប្រភេទរ៉េម LPDDR5។  

ថាមពលថ្ម

គេមិនបានឮច្រើនពេកទេ អំពីថ្មនៅខាងក្នុងម៉ូឌែល iPhone Pro ថ្មី ប៉ុន្តែប្រភពមួយបាននិយាយថា iPhone 14 Pro នឹងមានការកើនឡើងថាមពលថ្ម ប្រៀបធៀបទៅកាន់ iPhone 13 Pro។ ទោះជាយ៉ាងណា iPhone 14 Pro Max វិញអាចនឹងមានមានការទម្លាក់ថាមពលថ្មបន្តិច ពីអ្វីដែលធ្លាប់មាននៅក្នុង iPhone 13 Pro Max៕

https://s9.kh1.co/__image/w=650,h=434,q=100/67/678b1d09bd57f231508eccb4a966eaa14a5529e6.png
https://s9.kh1.co/__image/w=640,h=360,q=100/04/04f2c267bfa20f12e7636edce204bd0ef95996eb.png
https://s9.kh1.co/__image/w=650,h=366,q=100/a2/a24fc5f30f255c5c738a0e429f52e6b70e980d3e.png

ប្រភព: Tom's Guide

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T