ស្នេហា៖ មនុស្សប្រុសគ្រប់រូបត្រូវដឹង មិនមែនគ្រប់មនុស្សស្រី គឺសុទ្ធតែផ្តល់ឱកាសក្នុងការទៅតាមការណាត់ជួបរបស់អ្នកនោះទេ លុះត្រាតែគេ ក៏មានចិត្តលើអ្នកដែរ ដូច្នេះកុំឱ្យឱកាសបង្កើនពិន្ទុមួយនេះបាត់បង់ឱ្យសោះ ត្រូវបង្ហាញឱ្យនាងដឹងថា អ្នកមានសមត្ថភាពក្នុងការមើលថែនាងបាន ទើបមនុស្សស្រីអាចជឿជាក់បាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាងនេះទៅទៀត ប្រសិនបើមិនចង់ឱ្យការណាត់ជួបដំបូងនេះ ក្លាយជាការណាត់ជួបជាលើកចុងក្រោយរបស់អ្នកនិងនាងទេនោះ មនុស្សប្រុសគ្រប់រូប មិនគួរធ្វើរឿងទាំងអស់នេះ នៅក្នុងថ្ងៃណាត់ជួបមនុស្សស្រីដំបូងជាដាច់ខាត វានឹងធ្វើឱ្យគេរត់ចោលអ្នកជាក់ជាមិនខាន ព្រោះរឿងទាំងនេះ វាធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍របស់មនុស្សស្រី។
រឿងដែលមនុស្សប្រុសមិនគួរធ្វើ នៅថ្ងៃណាត់ជួបមនុស្សស្រីដំបូង៖
១. ទៅយឺត

នៅក្នុងថ្ងៃណាត់ជួបមនុស្សស្រីដំបូង ក្នុងនាមអ្នកជាមនុស្សប្រុស ធ្វើយ៉ាងណាទៅឱ្យបានមុនមនុស្សស្រី ដាច់ខាតកុំទៅយឺត ឱ្យមនុស្សស្រីជាអ្នកអង្គុយរង់ចាំអ្នកឱ្យសោះ ព្រោះវានឹងធ្វើឱ្យអ្នកក្លាយទៅជាមនុស្សប្រុសម្នាក់ មើលទៅគ្មានទំនួលខុសត្រូវ សូម្បីតែរឿងពេលវេលា ហើយការអង្គុយរង់ចាំ វាក៏ជាអ្វីដែលមនុស្សស្រីមិនចូលចិត្តដែរ។
២. និយាយអួត

មនុស្សប្រុសភាគច្រើនអាចនឹងគិតថា មនុស្សស្រីអាចទាក់ទាញបានមកដោយសារលុយ តែអ្នកត្រូវចាំ មិនមែនមនុស្សស្រីទាំងអស់ គឺសុទ្ធតែត្រូវការរបស់ក្រៅខ្លួនអ្នកទេ សម័យនេះមនុស្សស្រីគឺមានសមត្ថភាពរកបានច្រើនជាងមនុស្សប្រុសទៀតផង ដូច្នេះបើមិនចង់ឱ្យថ្ងៃណាត់ជួបដំបូង ក្លាយទៅជាការណាត់ជួបជាលើកចុងក្រោយទេ អ្នកមិនត្រូវនិយាយអួតពីខ្លួនឯងច្រើនពេកនោះទេ ទោះអ្នកមានអ្វីៗគ្រប់យ៉ាងដូចអ្នកនិយាយក៏ដោយ។
៣. ឱ្យមនុស្សស្រីចេញលុយ

វាមិនមែនជារឿងដែលចម្លែកនោះទេ ដែលមនុស្សប្រុសត្រូវជាអ្នកចេញលុយក្នុងថ្ងៃណាត់ជួបដំបូង ព្រោះវាបង្ហាញពីសមត្ថភាពដែលអាចមើលថែមនុស្សស្រីម្នាក់បាន បើត្រឹមតែលុយប៉ាវគេអ្នកមិនមានផងនោះ គ្មានមនុស្សស្រីណា គេហ៊ានប្រគល់សេចក្តីសុខរបស់គេឱ្យអ្នកនោះទេ ម្យ៉ាងមិនមែនមនុស្សស្រីស្រលាញ់អ្នក មើលលើលុយរបស់អ្នកនោះទេ តែលុយវាអាចបង្ហាញពីការដែលអ្នកជាមនុស្សប្រុស មានការប្រឹងប្រែងដែរឬក៏អត់។
៤. លូកលាន់រាងកាយ

ទោះជាសង្សារនឹងគ្នាហើយក៏ដោយ នៅក្នុងថ្ងៃណាត់ជួបដំបូង បើមនុស្សស្រីមិនអនុញ្ញាត្ត ដាច់ខាតកុំលូកលាន់រាយកាយគេឱ្យសោះ ទោះបីជាកាន់ដៃក៏ដោយ ព្រោះថានៅពេលដែលអ្នកលូកលាន់គេ ទាំងដែលគេមិនទាន់បានអនុញ្ញាត្ត វាបង្ហាញពីការដែលអ្នកមិនបានគោរពនិងឱ្យតម្លៃទៅលើមនុស្សស្រី ដូច្នេះកុំចេះតែលូកលាន់ផ្តេសផ្តាស។
៥. សួរនាំរឿងផ្ទាល់ខ្លួនមនុស្សស្រីច្រើន

វាមិនខុសទេ នៅពេលដែលអ្នកសួរនាំ ដោយសារតែអ្នកចង់ស្គាល់ពីមនុស្សស្រីដែលអ្នកស្រលាញ់ ឱ្យបានច្បាស់ជាងមុន ប៉ុន្តែប្រសិនជាសំណួរដែលអ្នកសួរ ប៉ះពាល់ដល់រឿងផ្ទាល់ខ្លួនរបស់គេ អ្នកគួរតែកុំសួរល្អជាង ព្រោះថាណាត់ជួបគ្នាថ្ងៃដំបូង មិនគួរណាចង់ដឹងរឿងគេទាំងអស់បាននោះទេ វាត្រូវការពេលវេលា ហើយក៏មិនធ្វើឱ្យមនុស្សស្រីមានអារម្មណ៍ថាគេជាអ្នកទោស ដែលត្រូវប៉ូលីសចាប់សួរដែរ៕