គេថាស្នេហ៍មិនឈ្នះស្និទ្ធ! បើបែបនេះ ទោះស្និទ្ធប៉ុណ្ណា ក៏គេមិនស្នេហ៍

//s9.kh1.co/00/00997e9a167a67a26b8e41ccd59e4aa6b77d003d.jpg
នារី

 ២២-កក្កដា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

មនុស្សភាគច្រើនតែងតែលើកឡើងថា ស្នេហ៍មិនឈ្នះសិទ្ធ!​ តែប្រសិនជាបែបនេះ ទោះស្និទ្ធប៉ុណ្ណា ក៏មិនអាចយកឈ្នះស្នេហ៍បានដែរ។

ស្នេហា៖ មនុស្សភាគច្រើនតែងតែយល់ថា មនុស្សពីរនាក់ឱ្យតែនៅក្បែរគ្នាយូរៗ ទៅគឺច្បាស់ជាមានចិត្តស្រលាញ់គ្នា ប៉ុន្តែមិនមែនរាល់ភាពស្និទ្ធស្នាលទាំងអស់ គឺសុទ្ធតែអាចធ្វើឱ្យមនុស្សពីរនាក់មានចិត្តលើគ្នានោះទេ ព្រោះភាពស្និទ្ធស្នាល មិនមែនសម្គាល់បានតែជាទំនាក់ទំនងស្នេហានោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត មនុស្សពីរនាក់ ទោះស្និទ្ធស្នាលនឹងគ្នាខ្លាំងប៉ុណ្ណាក៏ដោយ ប្រសិនជាបែបនេះ ទោះស្និទ្ធយ៉ាងណាក៏មិនអាចក្លាយទៅជាស្នេហាបានដែរ ហេតុនេះ កុំឱ្យភាពស្និទ្ធស្នាលរបស់អ្នកនិងគេ ធ្វើឱ្យអ្នកមានសង្ឃឹមថាអាចនឹងក្លាយទៅជាស្នេហាឱ្យសោះ អ្នកនឹងត្រូវខកចិត្តខ្លាំង។

គេថាស្នេហ៍មិនឈ្នះស្និទ្ធ! តែបើបែបនេះ ទោះស្និទ្ធប៉ុណ្ណា ក៏គេមិនស្នេហ៍៖

១. គេចាត់ទុកអ្នកត្រឹមមិត្ត

រូបតំណាង
រូបតំណាង

ភាពស្និទ្ធស្នាលរវាងមនុស្សពីរនាក់ អាចនឹងបង្កើតជាចំណងស្នេហាមួយបាន តែប្រសិនបើគេចាត់ទុកអ្នកត្រឹមតែជាមិត្ត ហើយក៏មិនដែលគិតអ្វីលើសពីនេះ ទោះអ្នកជាមនុស្សតែម្នាក់គត់ ដែលតែងតែយល់ពីគេ និងតែងតែនៅក្បែរគេក៏ដោយ ក៏គេមិនអាចស្នេហ៍អ្នកបានដែរ ដូច្នេះមិនមែនរាល់ភាពស្និទ្ធស្នាល គឺដឹងតែអាចយកឈ្នះស្នេហ៍បាននោះទេ។

២. គេមានមនុស្សដែលស្រលាញ់រួច

រូបតំណាង
រូបតំណាង

ជាការពិត មិនថាអ្នកស្និទ្ធនឹងគេជាងអ្នកណាៗទាំងអស់ក៏ដោយ បើគេមានមនុស្សដែលគេស្រលាញ់រួចហើយ អ្នកគួរតែដឹងហើយ ថាស្នេហ៍អាចយកឈ្នះស្និទ្ធបានពិតមែន ព្រោះបើស្និទ្ធអាចយកស្នេហ៍ មិនមែនស្និទ្ធរហូតមកដល់ពេលនេះហើយ នៅមិនទាន់ដឹងថាត្រូវជាអ្វីនឹងគ្នាឱ្យប្រាកដនោះទេ ម្យ៉ាងបើគេមានមនុស្សដែលគេស្រលាញ់ទៀត គឺរឹតតែមិនអាចទៅរួច។

៣. អ្នកមិនមែនជាប្រភេទមនុស្សដែលគេស្រលាញ់

រូបតំណាង
រូបតំណាង

ស្នេហ៍មិនឈ្នះស្និទ្ធពិតមែន លុះត្រាតែមនុស្សពីរនាក់មានចិត្តលើគ្នាទៅវិញទៅមក ប៉ុន្តែភាពស្និទ្ធស្នាលរវាងមនុស្សពីរនាក់ មិនអាចបង្កើតជាទំនាក់ទំនងស្នេហាតែមួយទេ វាក៏អាចបង្កើតឱ្យក្លាយទៅជាទំនាក់ទំនងមិត្តភាពបានយ៉ាងល្អដែរ ហើយអ្វីដែលធ្វើឱ្យអ្នកស្និទ្ធនឹងគេ តែគេមិនអាចស្នេហ៍អ្នក គឺមកពីអ្នកមិនមែនជាប្រភេទមនុស្សដែលគេស្រលាញ់ក្នុងន័យស្នេហា ប៉ុន្តែអ្នកជាប្រភេទមនុស្សដែលគួរឱ្យចង់រាប់អាន ទើបមានភាពស្និទ្ធស្នាលនឹងគ្នាបែបនេះ។

៤. ល្អជាមួយអ្នក តែក៏ល្អជាមួយអ្នកផ្សេង

រូបតំណាង
រូបតំណាង

អ្នកអាចនឹងមានចិត្តលើមនុស្សដែលស្និទ្ធស្នាលនឹងអ្នក ព្រោះគេយល់ពីអ្នក ល្អជាមួយអ្នក ប៉ុន្តែប្រសិនបើអ្នកឃើញថាគេល្អជាមួយអ្នក តែគេក៏ល្អជាមួយនឹងអ្នកផ្សេងនោះ អ្នកគួរតែកុំគិតអ្វីលើសពីនេះ ព្រោះពេលខ្លះគេជាមនុស្សចិត្តល្អ ចូលចិត្តធ្វើល្អជាមួយមនុស្សជុំវិញខ្លួន ទើបគេល្អជាមួយនឹងអ្នកបែបនេះ ដូច្នេះកុំឱ្យភាពស្និទ្ធស្នាលរវាងអ្នកនិងគេ ធ្វើឱ្យអ្នកគិតថាភាពស្និទ្ធស្នាលរបស់អ្នក អាចយកឈ្នះស្នេហ៍របស់គេបានឱ្យសោះ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T