វិធី​ ៥ យ៉ាង​ជួសជុល​រង្វង់​ខ្មៅ​ក្រោម​ភ្នែក​ដោយខ្លួនឯង នៅផ្ទះ​!

//s9.kh1.co/63/63f6baf05f2ba657714e019909b5e1eb912a9c9f.jpg
យុវវ័យ

 ២២-កក្កដា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

រង្វង់ខ្មៅក្រោមភ្នែក ឬហៅម្យ៉ាងទៀតថាភ្នែកស្លក់ មិនមែនជាបញ្ហាសុខភាពនោះទេ ប៉ុន្តែវាអាចធ្វើឲ្យមុខរបស់អ្នកមើលទៅគ្មានភាពជឿជាក់ និងចាស់ជាងវ័យបាត់សោភ័ណភាព។

សម្រស់៖ ជារឿងទូទៅសម្រាប់មនុស្សគ្រប់គ្នា រង្វង់ខ្មៅក្រោមភ្នែក ឬហៅម្យ៉ាងទៀតថាភ្នែកស្លក់ មិនមែនជាបញ្ហាសុខភាពនោះទេ ប៉ុន្តែវាអាចធ្វើឲ្យមុខរបស់អ្នក មើលទៅគ្មានភាពជឿជាក់ និងចាស់ជាងវ័យបាត់សោភ័ណភាព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះ មូលហេតុចម្បងដែលធ្វើឲ្យក្រោមភ្នែកយើងខ្មៅ វាអាចទាក់ទងនឹងអាយុ ជាលិកាជុំវិញភ្នែក រួមទាំងសាច់ដុំមួយចំនួន ដែលទ្រទ្រង់ត្របកភ្នែកនឹងចុះខ្សោយ ឬវាអាចមកពីកត្តាផ្សេងៗដូចជា កង្វះនៃការគេង អាលែហ្ស៊ីការជក់បារី តំណពូជ បញ្ហាសុខភាពដូចជា ជំងឺរលាកស្បែក ជំងឺតម្រងនោម និងជំងឺភ្នែកឡើងបាយជាដើម។

ដូច្នេះ ប្រសិនបើអ្នកកំពុងជួបបញ្ហានេះ មិនចាំបាច់ទៅព្យាបាលអស់តម្លៃថ្លៃៗទេ រង្វង់ភ្នែកខ្មៅអាចជម្នះបានយ៉ាងមានប្រសិទ្ធភាព ដោយសារគន្លឹះ ៥ យ៉ាងខាងក្រោមនេះ៖

១.ប្រើផលិតផលថែរក្សាស្បែកដើម្បីលុបរង្វង់ខ្មៅក្រោមភ្នែក 

សូមជ្រើសរើសផលិតផលណាមួយ ដែលអ្នកគិតថាល្អ មកប្រើ។ មានក្រែម និងសេរ៉ូមជាច្រើន ដែលមានសារធាតុសកម្មដើម្បីជួយការពារ និងកែលម្អរង្វង់ខ្មៅក្រោមភ្នែក ដូចជា Retinol, peptides, អាស៊ីត hyaluronic, វីតាមីន C, វីតាមីន E និងជាតិកាហ្វេអ៊ីន។ រីឯសារធាតុ Retinol គឺជាដេរីវេនៃវីតាមីន A។ នៅពេលលាបលើស្បែក សារធាតុនេះអាចធ្វើឲ្យប្រសើរឡើងនូវកង្វះជាតិ collagen ដោយហេតុនេះជួយកាត់បន្ថយការហើមខ្មៅបាន។ ទោះជាយ៉ាងណាក៏ដោយ ត្រូវប្រុងប្រយ័ត្នជាមួយនឹងកំហាប់នៃគ្រឿងផ្សំដូចជា Retinol ឬសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រោះវាអាចរំខានដល់របាំងសំណើម និងបណ្តាលឲ្យរលាកស្បែក។

រូបតំណាង
រូបតំណាង

២.ជ្រើសរើសការលាបឡេការពារកំដៅថ្ងៃជារៀងរាល់ថ្ងៃ  

ប្រើឡេការពារកំដៅថ្ងៃជារៀងរាល់ថ្ងៃ រួមជាមួយនឹងវិធានការការពារកំដៅថ្ងៃ ដើម្បីបន្ថយការយារធ្លាក់ចុះនៃស្បែកជុំវិញភ្នែក។ យោងតាមវេជ្ជបណ្ឌិត Arash Akhavan ម្ចាស់ក្រុមហ៊ុន Dermatology and Laser Group ដែលមានមូលដ្ឋាននៅទីក្រុងញូវយ៉ក បាននិយាយថា «កាំរស្មី UVA និង UVB ពីព្រះអាទិត្យ គឺជាមូលហេតុចម្បងដែលអាចធ្វើឲ្យបង្កើនភាពចាស់នៃស្បែក ដូច្នេះការពាក់វ៉ែនតា និងលាបឡេការពារកម្តៅថ្ងៃមានសារៈសំខាន់ណាស់។ 

រូបតំណាង
រូបតំណាង

៣.បរិភោគអាហារសម្បូរ collagen

ការបន្ថែម collagen ជួយការពារការយារធ្លាក់ និងរក្សាភាពរឹងមាំ និងការបត់បែនតាមរយៈជាលិកាភ្ជាប់ និងបង្កើនសុខភាពស្បែកបានល្អ។ អ្នកអាចធ្វើដូចនេះបានតាមរយៈអាហារបំប៉ន collagen ឬអាហារសម្បូរវីតាមីន C និងអាស៊ីតអាមីណូ ដែលជួយបង្កើនការផលិត collagen។ ប្រភពដ៏ល្អនៃវីតាមីន C រួមមាន ក្រូច ម្ទេសក្រហម ខាត់ណា  ប្រូខូលី ស្ត្របឺរី ជាដើម។

រូបតំណាង
រូបតំណាង

៤.កាត់បន្ថយការទទួលទានជាតិប្រៃ  

ការទទួលទានអំបិលច្រើន អាចបណ្តាលឲ្យមានរង្វង់ខ្មៅក្រោមភ្នែក។ ដោយសារតែអំបិលអាចធ្វើឲ្យស្បែកខ្សោះជាតិទឹក និងធ្វើឲ្យសារធាតុរាវ កកកុញពេញរាងកាយ រួមទាំងនៅក្រោមភ្នែកផងដែរ។ ជាងនេះទៅទៀត ការទទួលទានអំបិលក្នុងរយៈពេលយូរ ក៏អាចនាំឲ្យមានស្ថានភាពសុខភាពដ៏គ្រោះថ្នាក់មួយចំនួនទៀត ដូចជាជំងឺបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាលជាដើម។ សមាគមបេះដូងអាមេរិកបានណែនាំមិនឲ្យ បរិភោគជាតិអំបិលលើសពី ២,៣០០ មីលីក្រាមនៃអំបិលក្នុងមួយថ្ងៃឡើយ។

៥.ការកាត់បន្ថយគ្រឿងស្រវឹង និងការជក់បារី

ការជក់បារីធ្វើឲ្យបាត់បង់នូវឃ្លាំងផ្ទុកវីតាមីន C របស់រាងកាយ ដែលប៉ះពាល់ដល់ការផលិត collagen នៅក្នុងខ្លួន។ ទន្ទឹមនឹងនេះ ការផឹកស្រាច្រើនពេក អាចបណ្តាលឲ្យខ្សោះជាតិទឹក និងបង្កើនការរលាក។ ដូច្នេះ ប្រសិនបើអ្នកចង់កាត់បន្ថយការហើមភ្នែក និងចង់ឲ្យរង្វង់ខ្មៅនៅក្រោមភ្នែករបស់អ្នកប្រសើរឡើង ការកាត់បន្ថយគ្រឿងស្រវឹង និងការជក់បារី (សម្រាប់មនុស្សមួយចំនួន) គឺជាកត្តាចាំបាច់។

រូបតំណាង
រូបតំណាង

ប្រភព៖ kenh14

Chan Sophon
S.P

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T