រាជធានីភ្នំពេញ ៖ ដូចដែរដឹងស្រាប់ហើយថា គូស្វាមីភរិយាជាអតីតតារាខ្មែរ លោក សុខ រក្សា និងអ្នកនាង កុល ដាវី បើទោះបីពេលនេះ ដកឃ្លាឆ្ងាយពីការងារសិល្បៈ សំងំរកស៊ីប្រើជីវិតសាមញ្ញៗវិញក្តី តែមហាជននៅតែចង់ដឹងឮពីសុខទុក្ខរបស់អ្នកទាំងពីរ ដូចពេលមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សទន្ទឹមនឹង ជីវិតដែលរកស៊ីកាក់កប ធូរធាខ្លាំងហើយនោះ នាពេលថ្មីៗនេះ អ្នកទាំងពីរ ក៏ទទួលបានចំណងដៃកូនស្រីគួរឲ្យស្រឡាញ់ម្នាក់ដូចចិត្តប្រាថ្នា ជាហេតុធ្វើឲ្យជីវិតគូស្វាមីភរិយាអាយុជ្រេមួយគូនេះ កាន់តែពោរពេញដោយភាពរីករាយខ្លាំងឡើងៗ។
ជាក់ស្តែង តាំងពីមានវត្តមានកូនស្រី អ្នកទាំងបី តែងទៅណាមកណាបណ្តើរគ្នាជាប់ជានិច្ច ជាពិសេសគឺ បង្ហាញជីវិតដែលមានសុភមង្គល លោកប៉ា អ្នកម៉ាក់ និងកូនស្រី ជះចំហាយកក់ក្តៅពេញទី ធ្វើឲ្យហ្វេនៗលួចញញឹម ក្រោយឃើញរូបភាពគ្រួសារតូចមួយនេះម្តងៗ៕
បើចង់ដឹងឲ្យកាន់តែច្បាស់ថែមទៀតនោះ តោះទៅមើលរូបភាពខាងក្រោម ៖