មនុស្សប្រុសបើមិនខូច មនុស្សស្រីមិនស្រលាញ់ ហេតុអ្វីទៅ?

//s9.kh1.co/6a/6a535d6cd387ace658b26c7c886a0612028026b8.jpg
នារី

 ១៦-កក្កដា-២០២២ ៣ល្ងាច · ៣ ឆ្នាំមុន

គេថាមនុស្សស្រីភាគច្រើន បើមនុស្សប្រុសមិនចេះខិលខូចគឺមិនចេះស្រលាញ់ តើវាមកពីមូលហេតុអ្វីទៅ បានមនុស្សស្រីពេញចិត្តតែប្រុសខិលខូច?

ស្នេហា៖ ពិតណាស់សព្វថ្ងៃនេះ មនុស្សប្រុសបើសុភាពៗមិនសូវមាត់កច្រើន ញ៉ែស្រីណាក៏គេមិនយកដែរ ព្រោះមនុស្សស្រីទាល់តែមនុស្សប្រុសណាចេញមកក្លាហានបន្តិច ទើបហ៊ានដាក់ចិត្តស្រលាញ់ ព្រោះវាបង្ហាញភាពជាមនុស្សប្រុស ដែលអាចឱ្យមនុស្សស្រីជឿជាក់លើបាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដូច្នេះហើយ បើចង់ដឹងថាមានហេតុផលអ្វីខ្លះ ដែលធ្វើឱ្យមនុស្សប្រុសបើមិនចេះខូច មនុស្សស្រីមិនស្រលាញ់នោះ គឺអាចមើលទៅលើហេតុផលមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ទើបធ្វើឱ្យមនុស្សស្រីមិនចេះស្រលាញ់មនុស្សប្រុសណាដែលមិនខូច គឺទាល់តែជាមនុស្សប្រុសខូចទើបត្រូវចិត្ត។

មនុស្សប្រុសបើមិនខូច មនុស្សស្រីមិនស្រលាញ់ ហេតុអ្វីទៅ?

១. ខូចមែន តែសម្តីផ្អែម

រូបតំណាង
រូបតំណាង

ពិតណាស់ ដែលមនុស្សប្រុសបើមិនចេះខូច គឺមនុស្សស្រីមិនស្រលាញ់ឡើយ ព្រោះមនុស្សប្រុសខូច គឺពូកែខាងសម្តីផ្អែមល្ហែម ដែលអាចធ្វើឱ្យចិត្តរបស់មនុស្សស្រីរំភើបចិត្តបានលឿនណាស់ ខុសពីមនុស្សប្រុសដែលមិនចេះខូច និយាយសម្តីសោះកក្រោះ ញ៉ែស្រីណាក៏គេយកដែរ អញ្ចឹងហើយ បានជាមនុស្សប្រុសបើមិនចេះខូច មនុស្សស្រីគឺមិនស្រលាញ់ទេ។

២. ខូចមែន តែពូកែយល់ចិត្ត

រូបតំណាង
រូបតំណាង

មនុស្សប្រុសទោះខិលខូចក៏ពិតមែន ប៉ុន្តែការខិលខូចរបស់គេ គឺបានធ្វើឱ្យគេក្លាយទៅជាមនុស្សប្រុសម្នាក់ ដែលដឹងនិងយល់ពីចិត្តរបស់មនុស្សស្រីច្បាស់ ហេតុនេះហើយ មនុស្សប្រុសខូចជាមនុស្សប្រុសដែលពូកែយល់ចិត្តមនុស្សស្រីបំផុត ទើបមនុស្សស្រីងាយនឹងលង់ស្រលាញ់ ព្រោះតែអ្វីដែលអាចធ្វើឱ្យចិត្តរបស់មនុស្សស្រីទន់បាន គឺការយល់ចិត្តនេះឯង។

៣. ខូចមែន តែមុឺងម៉ាត់ក្លាហាន

រូបតំណាង
រូបតំណាង

មនុស្សប្រុសដែលមិនចេះខិលខូច នៅស្ងៀមៗ ស្រលាញ់គេក៏មិនហ៊ានសារភាពប្រាប់គេ គឺគ្មានមនុស្សស្រីណាគេដឹងថាស្រលាញ់ទេ ម្យ៉ាងមនុស្សស្រីក៏មិនស្រលាញ់មនុស្សប្រុសណា ដែលចូលចិត្តធ្វើអ្វីមួយខ្លាចគេដែរ ដោយឡែកមនុស្សប្រុសដែលខូច គឺធ្លាប់មានបទពិសោធន៍ច្រើន ដែលជាហេតុធ្វើឱ្យគេមិនចេះអៀនច្រើន ស្រលាញ់អ្នកណាក៏ឆាប់សារភាព ទើបបានជាមនុស្សស្រីព្រមស្រលាញ់។

៤. ខូចមែន តែពូកែថ្នាក់ថ្នម

រូបតំណាង
រូបតំណាង

គ្មានមនុស្សប្រុសណាពូកែថ្នាក់ថ្នម ជាងមនុស្សប្រុសដែលខិលខូចនោះទេ ព្រោះមនុស្សប្រុសទាំងនោះដឹងច្បាស់ថាអ្វីដែលមនុស្សស្រីយល់ចិត្ត និងអ្វីដែលមនុស្សស្រីមិនចូលចិត្ត ដោយសារតែការខិលខូច ធ្វើឱ្យគេមានបទពិសោធន៍ច្រើនក្នុងការញ៉ែស្រី ដូច្នេះវាមិនចម្លែកទេ ដែលមនុស្សស្រីលង់ស្រលាញ់ លើមនុស្សប្រុសណាដែលខិលខូច។

៥. ខូចមែន តែមិនចោលមនុស្សស្រីដែលខ្លួនស្រលាញ់ទេ

រូបតំណាង
រូបតំណាង

មនុស្សប្រុសទោះខិលខូចក៏ពិតមែន តែមិនមែនមានន័យថា នៅពេលដែលគេជួបមនុស្សដែលគេពេញចិត្តហើយ គឺគេទុកមនុស្សស្រីដែលគេស្រលាញ់ចោលនោះទេ ផ្ទុយទៅវិញ មនុស្សប្រុសខិលខូច នៅពេលដែលគេរកបានមនុស្សស្រីត្រូវចិត្តហើយ គេអាចនឹងស្រលាញ់ស្មោះស្ម័គ្របានយូរជាងមនុស្សប្រុសដែលមិនទាន់ចេះខិលខូចទៀតផង ព្រោះមនុស្សប្រុសខិលខូច គឺគេខូចឆ្អែតឆ្អន់ហើយ ណាស់តែមនុស្សប្រុសដែលមិនទាន់ចេះខូចទេ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T