នាឡិកាដៃមាសរបស់លោក ហ៊ីត្លែរ អាចនឹងលក់បានតម្លៃខ្ទង់លានដុល្លារ ក្នុងការដេញថ្លៃ

//s9.kh1.co/b1/b1d404cecfbb8f81cae1c91265dc111acda26cbe.jpg
សង្គម

 ១៥-កក្កដា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

នាឡិកាដៃមាស ជាកម្មសិទ្ធរបស់លោក អាដុល ហ៊ីត្លែរ គ្រោងនឹងដាក់ដេញថ្លៃ ខណៈសង្ឃឹមថា អាចរកប្រាក់បានចំនួន៣.៤លានផោន (ប្រមាណ៤លានដុល្លារអាមេរិក)។

បរទេស៖ នាឡិកាដៃមាស ជាកម្មសិទ្ធរបស់លោក អាដុល ហ៊ីត្លែរ (Adolf Hitler) ដែលជាអ្នកដឹកនាំផ្តាច់ការនៃប្រទេសអាល្លឺម៉ង់ចាប់ពីឆ្នាំ១៩៣៣ រហូតដល់គាត់បានទទួល.ម.រ.ណ.ភាពនៅឆ្នាំ១៩៤៥ គ្រោងនឹងដាក់ដេញថ្លៃ ខណៈសង្ឃឹមថា អាចរកប្រាក់បានចំនួន៣.៤លានផោន (ប្រមាណលានដុល្លារអាមេរិក)។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង នាឡិកាដៃនេះ ត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតនាឡិកាដ៏ប្រណីតស្វីស LeCoultre និងមានតួអក្សរអង់គ្លេសធំៗចំនួនពីរ ដែលតំណាងឲ្យឈ្មោះរបស់លោក ហ៊ីត្លែរ រួមទាំងរូបឥន្ទ្រីអធិរាជអាល្លឺម៉ង់មួយក្បាលផងដែរ។ ហើយវាក៏មានកាលបរិច្ឆេទចំនួនបី ដូចជាថ្ងៃកំណើតរបស់គាត់ កាលបរិច្ឆេទដែលគាត់ត្រូវបានតែងតាំងជាអធិការបតីសម្រាប់ប្រទេសអាល្លឺម៉ង់ និងកាលបរិច្ឆេទជ័យជម្នះការបោះឆ្នោតឆ្នាំ១៩៣៣ នៃគណបក្សណាស៊ី (Nazi)។

តួយ៉ាង នាឡិកាដៃនេះ ត្រូវបានគេជឿថា ត្រូវបានផ្តល់ឲ្យលោក ហ៊ីត្លែរ ក្នុងឆ្នាំ១៩៣៣ដោយគណបក្សណាស៊ី ដែលគាត់បានដឹកនាំ បន្ទាប់ពីគាត់ត្រូវបានជ្រើសរើសជាអធិការបតីអាល្លឺម៉ង់។ ហើយក្រោយមក វាត្រូវបានយកដោយទាហានបារាំងពី Berghof ដែលជាផ្ទះភ្នំរបស់គាត់នៅ Bavaria ភាគខាងត្បូងប្រទេសអាឡឺម៉ង់នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ១៩៤៥។

យ៉ាងណាមិញ បន្ទាប់យកនាឡិកាដៃបាន ទាហានបារាំងបាននាំយកទៅប្រទេសបារាំង និងលក់ទៅឲ្យបងប្អូនជីដូនមួយរបស់ខ្លួន ហើយធ្លាក់មកដល់បុរសជាចៅប្រុស ដែលឥឡូវបាន​ដាក់​មរតក​ដេញ​ថ្លៃតែម្ដង។ ចំពោះការដាក់ដេញថ្លៃ មិនទាន់កំណត់ថ្ងៃនៅឡើយទេ តែទីតាំងវិញ នឹងធ្វើឡើងនៅឯ Alexander Historical Auctions ក្នុងរដ្ឋ Maryland នៃសហរដ្ឋអាមេរិក៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T