ស្នេហា៖ មនុស្សប្រុសសម័យនេះ កុំថាឡើយតែមានសង្សារ ទោះមានដល់ប្រពន្ធទៀត ក៏នៅតែអាចខិលខូចរឿងមានស្រីបានដែរ ជាពិសេស សម័យនេះ បើមនុស្សស្រីមិនតឹងតែងឱ្យខ្លាំងបន្តិច មនុស្សប្រុសបើមិនមានស្រីនៅខាងក្រៅ ក៏ច្បាស់ជាលួចលេងឆាតជាមួយស្រីផ្សេងបានដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ ប្រុសៗដែលមានសង្សារឬមានប្រពន្ធហើយ អាចជួយឆ្លើយបានទេ ថាមកពីហេតុអ្វីបានជាខ្លួនមានសង្សារល្អ ឬប្រពន្ធល្អហើយ នៅតែមិនគ្រប់គ្រាន់ ហើយឆ្លៀតលួចលេងឆាតជាមួយស្រីផ្សេងទៀត? ឬមួយក៏មកពីហេតុផលចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ។
ប្រុសៗឆ្លើយមក! មានសង្សារហើយ ហេតុអ្វីនៅឆាតជាមួយស្រីផ្សេង?
១. ឆាតកំដរអារម្មណ៍

ភាគច្រើននៃមនុស្សប្រុសដែលមានសង្សារហើយ នៅតែអាចលួចលេងឆាតជាមួយស្រីផ្សេងបាន គឺមកពីពេលខ្លះឈ្លោះទាស់ទែងជាមួយសង្សារខ្លួន ហើយត្រូវការអ្នកយល់ចិត្ត ដើម្បីកំដរអារម្មណ៍មួម៉ៅមួយពេល ទើបចេះតែឆាតលេងជាមួយស្រីផ្សេង ហើយមនុស្សប្រុសគិតថា វាគ្រាន់តែជាការកំដរអារម្មណ៍មួយពេលប៉ុណ្ណោះ ប៉ុន្តែសម្រាប់មនុស្សស្រី វាជាការក្បត់ចិត្ត។
២. គិតថាវាគ្រាន់តែជារឿងធម្មតា

ជាការពិត មនុស្សប្រុសទោះត្រឹមលេងឆាតជាមួយស្រីផ្សេង ដោយមិនពាក់ព័ន្ធឬរញ៉េរញ៉ៃអ្វីច្រើនក៏ដោយ តែវាក៏ចាត់ទុកថាជាការក្បត់ចិត្តដែរ ហើយវាក៏មិនមែនជារឿងធម្មតា ដូចដែលមនុស្សប្រុសគិតដែរ បើមិនអញ្ចឹង មនុស្សប្រុសខ្លួនឯងសាកគិតទៅមើល បើសង្សារខ្លួនឯងឆាតលេងជាមួយប្រុសផ្សេង នៅគិតថាវាជារឿងធម្មតាដែរទេ? ហេតុនេះ កុំយកការគិតថាជារឿងធម្មតា មកធ្វើជាលេសឱ្យសោះ។
៣. គិតថាវាមិនមែនជារឿងដែលខុស

ដោយសារតែការគិតថាវាមិនមែនជារឿងដែលខុសនេះហើយ ទើបវាក្លាយទៅជាហេតុផលមួយ ដែលជម្រុញឱ្យមនុស្សប្រុសមានសង្សារហើយ នៅតែលួចឆាតលេងជាមួយស្រីផ្សេង ប៉ុន្តែសម្រាប់ភាពជាក់ស្តែង វាគឺជារឿងខុស ព្រោះទោះគ្រាន់តែជាការលេងសើចក៏ពិតមែន តែវាជាការក្បត់ចិត្តគ្នាបាត់ទៅហើយ។
៤. អាងខ្លួនសង្ហា

ពិតណាស់ មនុស្សប្រុសភាគច្រើនឱ្យតែមានរូបរាងសង្ហាតែបន្តិច គឺដឹងតែដើរឆាតញ៉ែស្រីគ្រប់គ្នា ទោះខ្លួនមានសង្សារហើយក៏ដោយ ព្រោះគិតថាខ្លួនមានរូបរាងសង្ហាប៉ុណ្ណេះដែរ ទោះបែកមួយ ក៏មិនខ្វះស្រីស្រលាញ់ដែរ ដោយសារតែយល់ឃើញបែបនេះហើយ ទើបប្រុសៗមិនញញើតនឹងការលេងឆាតជាមួយស្រីផ្សេង ទាំងដែលខ្លួនមានសង្សារ។
៥. ធុញទ្រាន់នឹងសង្សារខ្លួន

វាមិនមែនជារឿងដែលចម្លែកនោះទេ ដែលមនុស្សពីរនាក់ស្រលាញ់គ្នា មានពេលដែលត្រូវធុញទ្រាន់នឹងគ្នានោះ ប៉ុន្តែសម្រាប់មនុស្សស្រលាញ់គ្នាពិត គេតែងតែព្យាយាមសម្របតាមគ្នា និងស្មោះត្រង់ចំពោះគ្នា ដោយឡែកចំពោះមនុស្សប្រុសខិលខូច អាងលេសធុញទ្រាន់នឹងសង្សារ រួចក៏លួចកទៅលេងឆាតជាមួយស្រីផ្សេង ដើម្បីបំបាត់ភាពធុញទ្រាន់របស់ខ្លួនទៅវិញ ទាំងដែលខ្លួនមានសង្សារហើយ៕