កម្សាន្ត៖ ពិតណាស់ ក្នុងថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២នេះ ជាគំរប់ខួប ៥ឆ្នាំហើយ ដែលតំបន់ក្រុមប្រាសាទសំបូរព្រៃគុក ត្រូវបានអង្គការយូនេស្កូ ទទួលស្គាល់និងចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០១៧។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចដែលប្រិយមិត្តជ្រាបហើយថា ក្រុមប្រាសាទសំបូរព្រៃគុកនេះ ជាអតីតរាជធានីឦសានបុរៈ ដោយកសាងក្នុងរាជ្យព្រះបាទឥសានវរ្ម័នទី១ នាពាក់កណ្តាលទី១ នៃសតវត្សទី៧ (គ.ស. ៦១៦ ដល់៦៣៧) ដែលសព្វថ្ងៃស្ថិតក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ហើយក្នុងតំបន់ប្រាសាទទាំងមូល មិនមែនមានប្រាសាទតែមួយនោះទេ បើសិនលោកអ្នកបានទៅលេងទីនេះ លោកអ្នកនឹងបានស្គាល់ និងឃើញមានបណ្ដុំប្រាសាទជាច្រើន ដែលមានរចនាបទស្រដៀងៗគ្នា ប៉ុន្តែមានភាពស្រស់ស្អាត ទាក់ទាញភ្នែកមិនចាញ់គ្នានោះឡើយ។ ហើយមកដល់ទីនេះ ក៏ជឿជាក់ថា ភ្ញៀវទេសចរច្បាស់ទទួលបានអារម្មណ៍ដ៏ត្រជាក់ជាមួយម្លប់ឈើដែលដុះបែកមែកព្រោងព្រាត និងច្បាស់ជាលាន់មាត់កោតស្ញប់ស្ញែងចំពោះស្នាដៃរបស់បុព្វបុរសខ្មែរយើងជំនាន់មុនជាមិនខាន៕
ទស្សនារូបភាពខាងក្រោម៖
រូបភាពពី៖ Sorn Utdom








