ភ្នំពេញ៖ ខ្សែភាពយន្តខ្មែររឿង «លោកប៉ាមហាកូរ» ដែលជាស្នាដៃរបស់ផលិតកម្ម LD Entertainment Co.,LTD. បានធ្វើការសម្ពោធជាផ្លូវការ ក្នុងកម្មវិធីមហោស្រពភាពយន្តអន្តរជាតិកម្ពុជាលើកទី១១ កាលពីថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
នៅក្នុងកម្មវិធីសម្ពោធផ្ទាល់ ក៏មានវត្តមាននាយកប្រតិបត្តិក្រុមហ៊ុន Mediaload គឺលោក អ៊ិន វិចិត្រ បានចូលរួមជាភ្ញៀវកិត្តិយស។ ហើយក៏គួរអោយដឹងផងដែរថា សម្រាប់ខ្សែភាពយន្តនេះទៀតសោត ក្រុមហ៊ុន Mediaload ក៏បានចូលរួមជាសហផលិតករជាមួយខាង LD Entertainment Co.,LTD. ផងដែរ។ ក្រៅពីវត្តមានរបស់ភ្ញៀវកិត្តិយស ក្នុងនោះក៏មានតួអង្គដែលបានសម្តែងនៅក្នុងខ្សែភាពយន្តផ្ទាល់ ចូលរួមក្នុងកម្មវិធីយ៉ាងកុះករ។

បើងាកមកចាប់អារម្មណ៍ទៅលើសាច់រឿង «លោកប៉ាមហាកូរ» វិញ ឃើញថា គ្រាន់តែបញ្ចេញវីដេអូ Trailer នៅលើបណ្តាញសង្គមភ្លាម ទទួលបានសន្ទុះគាំទ្រពីសំណាក់ហ្វេនៗភ្លែតតែម្តង ដោយសាច់រឿងមានភាពកំប្លុកកំប្លែងគួរអោយចង់ទស្សនា។

ដូច្នេះត្រៀមៗណា៎! ខ្សែភាពយន្តរឿង «លោកប៉ាមហាកូរ» នឹងចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តទាំងអស់ ចាប់ពីថ្ងៃ២១ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ៕





