មិននឹកស្មានថា Cardi B ចូលចិត្តសមាជិក BTS រូបនេះ

//s9.kh1.co/f7/f76901778191f786c1267a17ea4e40234862a9bc.jpg
តារា & កម្សាន្ដ

 ០២-កក្កដា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

មិនមែនជារឿងអាថ៌កំបាំងទេ ដែលតារារ៉េប និងតារាចម្រៀងអាមេរិកដែលមានទេពកោសល្យ Cardi B គឺជា អ្នកគាំទ្រ BTS

កម្សាន្ត ÷ Cardi B បានជួប BTS ជាលើកដំបូង ក្នុងកម្មវិធី Billboard Music Awards ឆ្នាំ ២០១៩ ដែលនាងបានយល់យ៉ាងឆាប់រហ័ស ពីរបៀបដែល BTS មានប្រជាប្រិយភាពខ្លាំង ហើយហេតុអ្វីបានជាមនុស្សជាច្រើន ស្រលាញ់ពួកគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Cardi B 
Cardi B 

ក្នុងនោះកូនស្រីរបស់ Cardi គឺ Kulture Kiari Cephus ក៏ជាអ្នកគាំទ្រ BTS ផងដែរ ដែល Cardi បានបង្ហាញកាលពីអតីតកាលថា នាងសង្ឃឹមថានាងអាចទទួលបាន autograph សម្រាប់កូនរបស់នាង ទន្ទឹមនឹងនោះ Cardi ក៏បានចែករំលែកឃ្លីបកូនស្រីរបស់ខ្លួនស្តាប់បទ BTS ផងដែរ។

Cardi B ជាមួយនិង BTS 
Cardi B ជាមួយនិង BTS 

នៅមិនទាន់អស់ Cardi B បានបង្ហាញក្តីស្រលាញ់ចំពោះ BTS ជាច្រើនដង ចាប់តាំងពីបានជួបជាមួយនឹងក្រុម ថ្វីត្បិតតែដំបូងនាងមិនយល់ពីតន្ត្រីក៏ដោយ តែតារាស្រីរូបនេះបានឆ្លៀតពេលដើម្បី ស្វែងយល់បន្ថែម អំពីសាររបស់ក្រុមនៅក្នុងបទចម្រៀងរបស់ពួកគេ។

ចម្លើយរបស់ Cardi B 
ចម្លើយរបស់ Cardi B 

ទន្ទឹមនឹងនោះ ក៏មាន ARMY ជាច្រើនឆ្ងល់ថា តើនរណាជាសមាជិកសំណព្វចិត្តរបស់ Cardi ហើយឥឡូវពួកគេមានចម្លើយហើយ ក្រោយតារារ៉េបកំពុងធ្វើវគ្គ Q&A ជាមួយអ្នកគាំទ្រនៅលើគណនី Twitter របស់នាង ហើយនៅពេលដែលអ្នកគាំទ្រសួរថា តើសមាជិក BTS រូបណាជាសំណព្វរបស់នាង ហើយ Cardi បានឆ្លើយតបភ្លាមៗជាមួយនឹងរូបថតរបស់ Jimin

ប្រភព: Koreaboo 

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T