ថៃ៖ បើទោះបីជាទំនាក់ទំនងជាគូស្នេហ៍បានបញ្ចប់ក៏ដោយ ប៉ុន្តែរឿងរ៉ាវរបស់ តារាស្រី Bella និងអតីតគូស្នេហ៍ លោក Weir នៅតែជាទីចាប់អារម្មណ៍ពីមនុស្សជាច្រើន ក្រោយពីតារាស្រីរូបនេះ ត្រូវបានអ្នកសារព័ត៌មានសាកសួរទៅដល់ពាក្យចចាមអារ៉ាមអំពីអតីតគូស្នេហ៍ ដែលកំពុងតែត្រៀមចូលរោងការជាមួយសង្សាថ្មី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ ជាមួយនឹងចម្លើយរបស់ តារាស្រី Bella រូបនាងបានសុំការអនុញ្ញាត មិនធ្វើអត្ថាធិប្បាយអ្វី ទាក់ទងនឹងបញ្ហានេះឡើយ ព្រោះវាជារឿងផ្ទាល់ខ្លួនរបស់ភាគីម្ខាងទៀត។ ជាពិសេស នាងក៏បានរៀបរាប់ថា៖
តាមពិត នេះជារឿងផ្ទាល់ខ្លួនរបស់បងប្រុស ហើយ សម្រាប់ Bella ក៏ចង់ឲ្យទៅសួរបងប្រុសដោយខ្លួនឯងដែរ។ Bella មិនបាននិយាយអ្វីផ្ទាល់ខ្លួនជាមួយបងប្រុសទេ។ ឥឡូវនេះ យើងរក្សាស្ថានភាពដែលមានក្ដីសុខ ជាបងប្អូន និងជាមិត្តភាពល្អចំពោះគ្នាទៅវិញទៅមក
ជាពិសេស តារាស្រីរូបនេះ ក៏បានលើកឡើងទៀតថា សម្រាប់រូបនាងផ្ទាល់ នាងពេញចិត្តនឹងអ្វីគ្រប់យ៉ាងដែល លោក Weir មានភាពសប្បាយរីករាយ ដោយមិនថាជារឿងអ្វីក៏ដោយ នាងតែងតែមានបំណងល្អចំពោះអតីតគូស្នេហ៍ជានិច្ច៕
ប្រភព៖ Sanook
សូមទស្សនារូបភាពខាងក្រោម៖






