កម្ពុជា៖ ក្រុមហ៊ុនបច្ចេកវិទ្យា Mediaload បានក្លាយជាក្រុមហ៊ុនដំបូងគេបង្អស់នៅក្នុងប្រទេសកម្ពុជា ដែលអាចទិញយកក្រុមហ៊ុនបច្ចេកវិទ្យាម៉ាឡេស៊ី Ace Media Network (AMN) ហើយក៏នឹងជួយក្រុមហ៊ុនមួយនេះ ឱ្យក្លាយជាក្រុមហ៊ុនឈានមុខគេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លើវិស័យ Digital marketing ក៏ដូចជាវេទិកាសំរាប់អ្នកមានឥទ្ធិពល (influencer platforms) ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនាយកប្រតិបត្តិក្រុមហ៊ុនបច្ចេកវិទ្យា Mediaload លោក Vichet In បានបង្ហាញការជឿជាក់ថា AMN ដែលទើបទទួលបានការសហការទិញ ដោយក្រុមហ៊ុនបច្ចេកវិទ្យា Mediaload នេះ នឹងក្លាយជាវេទិកាសំរាប់អ្នកមានឥទ្ធិពល ដែលទទួលបានជោគជ័យ និងធំបំផុតមួយលើពិភពលោក។
លោក Vichet In មានប្រសាសន៍ថា ក្រុមហ៊ុនបច្ចេកវិទ្យា Mediaload ក៏នឹងមានគម្រោងពង្រីកខ្លួនទៅដល់បណ្តាប្រទេសផ្សេងៗទៀត រួមមាន ប្រទេសឥណ្ឌា និងប្រទេសសិង្ហបុរីបន្ថែមទៀត។
គួរបញ្ជាក់ថា AMN គឺជាក្រុមហ៊ុនបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដែលផ្តល់នូវដំណោះស្រាយបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយសម្រាប់ ប្រ៊េន រួមទាំងទីភ្នាក់ងារនានា អាចផ្សព្វផ្សាយដល់ទស្សនិកជន តាមរយៈប្រព័ន្ធផ្សព្វផ្សាយសង្គម។ ហើយអតិថិជនដែលតែងគាំទ្រក្រុមហ៊ុននេះ ក្នុងរយៈពេល ៦ឆ្នាំចុងក្រោយ រួមមាន Tourism Malaysia ,Dominos, Air Asia និង Carlsberg៕