ហេតុអ្វីត្រូវប្រឹងតែម្ខាង? បើគេមិនដែលខ្វល់ពីអ្នកបែបនេះ

//s9.kh1.co/6c/6c867f9aa7643d003b3955f9b93cae7ef37ba2b8.jpg
នារី

 ២៨-មិថុនា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

ហេតុអ្វីបានជាមានតែអ្នក ដែលត្រូវប្រឹងតែម្ខាងដើម្បីស្នេហាមួយនេះ បើគេមិនដែលទាំងខ្វល់ពីអ្នកបែបនេះ?

ស្នេហា៖ ការមិនខ្វល់ខ្វាយពីអារម្មណ៍របស់មនុស្សដែលខ្លួនស្រលាញ់ វាជាទង្វើដែលអាក្រក់បំផុត នៅក្នុងទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់។ គូស្នេហ៍គ្រប់រូបប្រសិនបើជ្រុលជាបង្កើតចំណងស្នេហ៍ឡើងមកហើយ គួរតែមានទំនួលខុសត្រូវទៅលើអ្វីដែលខ្លួនបានបង្កើតមក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ ហេតុអ្វីអ្នកត្រូវប្រឹងតែម្ខាង? បើម្ខាងទៀតមិនបានខ្វល់ខ្វាយពីអ្នកបែបនេះផងនោះ ម្យ៉ាងការដែលគេមិនខ្វល់ពីអ្នក វាបានធ្វើឱ្យប៉ះពាល់ដល់ក្តីស្រលាញ់របស់អ្នកបាត់ទៅហើយ អញ្ចឹងហើយ កុំទ្រាំនៅប្រឹងតែម្ខាង បើម្ខាងទៀតមិនខ្វល់ និងមិនបានប្រឹងជាមួយអ្នកដើម្បីស្នេហាមួយនេះ។

ហេតុអ្វីត្រូវប្រឹងតែម្ខាង? បើគេមិនដែលខ្វល់ពីអ្នកបែបនេះ

១. គេតែងព្រងើយកន្តើយនឹងអ្នក

រូបតំណាង
រូបតំណាង

អ្នកត្រូវសួរខ្លួនឯងថាតើអ្នកត្រូវប្រឹងដើម្បីអ្វី បើអ្នកប្រឹងប្រែងធ្វើឱ្យស្នេហាមួយនេះដើរទៅមុខ ប៉ុន្តែគេបែរជាព្រងើយកន្តើយនឹងអ្នកបែបនេះ អ្នកអាចទ្រាំនៅជាមួយនឹងការព្រងើយកន្តើយរបស់គេបានប៉ុណ្ណាទៀត អញ្ចឹងហើយ គ្មានហេតុផលអ្វីដែលត្រូវប្រឹងតែម្ខាងទៀតនោះទេ ព្រោះអ្នកស័ក្កសមនឹងទទួលបានការយកចិត្តទុកដាក់ច្រើនជាងនេះ។

២. គេទុកអ្នកចោល

រូបតំណាង
រូបតំណាង

ហេតុអ្វីអ្នកត្រូវប្រឹងតែម្ខាង? ខណៈពេលដែលគេតែងតែទុកអ្នកចោល មិនខ្វល់ថាអ្នកកើតអ្វីផងនោះ ម្យ៉ាងស្នេហាមួយ ដែលអាចដើរទៅដល់ថ្ងៃអនាគតជាមួយគ្នាបាន វាកើតចេញពីការប្រឹងប្រែងរបស់មនុស្សពីរនាក់ មិនមែនកើតចេញពីការប្រឹងប្រែងតែម្ខាង ហើយម្ខាងទៀតមិនខ្វល់ថាស្នេហាទៅជាយ៉ាងណានោះទេ។

៣. គេមិនខ្វល់ពីអារម្មណ៍អ្នក

រូបតំណាង
រូបតំណាង

ទំនាក់ទំនងស្នេហារបស់មនុស្សពីរនាក់ អ្វីដែលសំខាន់បំផុតគឺការចេះយល់ និងខ្វល់ពីអារម្មណ៍របស់គ្នាទៅវិញទៅមក ហើយប្រសិនបើអ្នកតែងតែខ្វល់ពីអារម្មណ៍របស់ម្ខាងទៀត មុននឹងធ្វើអ្វីក៏គិតពីគេជាមុន ប៉ុន្តែម្ខាងទៀត គេបែរមិនដែលខ្វល់ ធ្វើអ្វីក៏មិនគិតដល់អារម្មណ៍របស់អ្នក ស្នេហានោះគ្មានថ្ងៃទៅមុខទៀតបានឡើយ ព្រោះវាកើតចេញពីការប្រឹងតែម្ខាង។

៤.​ មិនខ្លាចនឹងការបាត់បង់អ្នក

រូបតំណាង
រូបតំណាង

ប្រសិនបើស្នេហាដែលអ្នកកំពុងតែមាន អាចមកដល់ថ្ងៃនេះបាន ដោយសារតែការប្រឹងប្រែង ការអត់ធ្មត់ និងការដែលធ្វើមិនដឹងមិនលឺខ្លះរបស់អ្នក នោះអ្នកក៏ល្មមដល់ពេលដែលត្រូវដើរចេញដែរ ព្រោះគ្មានហេតុផលអ្វីដែលអ្នកទ្រាំនៅប្រឹងតែម្ខាង ទាំងដែលម្ខាងទៀតមិនខ្វល់ពីការខ្លាចបាត់បង់អ្នកនោះទេ ម្យ៉ាងនៅជាមួយមនុស្សដែលមានយើងក៏បាន មិនមានយើងក៏បាន វាគ្មានក្តីសុខឡើយ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T