តៃវ៉ាន់៖ ថ្មីៗនេះ តារាសម្ដែងស្រី Ruby Lin បានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតជាច្រើន ផ្ទុះការចាប់អារម្មណ៍ នឹងសម្រស់របស់តារាស្រីរូបនេះ និងបានសរសើរពីភាពវ័យក្មេង មិនចេះចាស់ ក្រោយពីបង្ហាញខ្លួន តែងម៉ូតសក់ខ្លី ក្នុងវីដេអូផ្សព្វផ្សាយមួយ។
លើសពីនេះ អ្វីដែលកាន់តែធ្វើឲ្យហ្វេនៗយកចិត្តទុកដាក់នោះគឺ នៅក្នុងរូបភាពប៉ុន្មានសន្លឹក ដែលបានបង្ហាញនៅលើទំព័រផ្ទាល់ខ្លួន តារាស្រីរូបនេះ បានមកជាមួយនឹងស្ទាយ៍តែងខ្លួនយ៉ាងទាន់សម័យ អាវស សំពត់ខ្លី ដែលមើលទៅកាន់តែបង្កើនសម្រស់ក្មេងជាងវ័យ និងមើលឃើញពីស្បែកភ្លឺមានសុខភាពល្អ ថែមទៀត។
ម៉្យាងវិញទៀត តាមរយៈស្ទាយ៍ដ៏លេចធ្លោមួយនេះ អាចនិយាយបានថា ស្ទើរតែគ្មានអ្នកណាអាចជឿបានទេថា Ruby Lin មានអាយុ ៤៦ឆ្នាំក្នុងឆ្នាំនេះទៅហើយ តែនាងបែរជាមើលទៅដូចជាមានវ័យទើបតែ ៣០ឆ្នាំជាងតែប៉ុណ្ណោះ ដែលកំពុងតែធ្វើឲ្យនាង ទទួលបានការសរសើរជាច្រើនអំពីសម្រស់ក្នុងស្ទាយ៍បែបយុវវ័យ ជាមួយនឹងការរក្សារាង និងមន្តស្នេហ៍យ៉ាងខ្លាំង៕
ប្រភព៖ Ngoisao.vn
សូមទស្សនារូបភាពខាងក្រោម៖









