កាល១៨ឆ្នាំ ហើយពេលនេះ Lee Jun គ្មានខុសគ្នាអីបន្តិច

//s9.kh1.co/de/dee4a84d69e99e60e0da2545b382562b2ba29e13.jpg
តារា & កម្សាន្ដ

 ២៣-មិថុនា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ចូលសិល្បៈរាប់ឆ្នាំ យករូបបច្ចុប្បន្ន ទៅប្រៀបធៀប កាលអាយុ ១៨ ឆ្នាំមុន Lee Jun Ki នៅដដែល។

កូរ៉េខាងត្បូង៖ កាលពីពេលថ្មីៗនេះ នៅលើគណនីហ្វេសប៊ុក ដែលនិយមចូលចិត្ត វិស័យកម្សាន្តកូរ៉េ បានបង្ហោះ ទៅនឹង រូបភាពតារាប្រុសចាស់តែអាយុ Lee Jun Ki បានធ្វើឲ្យមហាជនស្ទើតែមិនជឿ ក៏ដូចជាលាត់មាត់សរសើរ ជាមួយនឹងរូបភាពនេះ។  

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាកស្តែង រូបភាពទាំងនោះបានបង្ហាញ រូបភាពពីរ សន្លឹកផ្សេងគ្នាតែម្តង ដែលបានឲ្យឃើញនូវរូបមួយសន្លឹករបស់តារាប្រុសរូបនេះ ក្នុងវ័យ ១៨ ឆ្នាំ និងមួយផ្នែកទៀត ជារូបលោកដដែល តែស្ថិតនៅវ័យ ៤០ ឆ្នាំ ដោយខុសគ្នាជាង ២០ ឆ្នាំប្លាយ។

អ្វីដែលចាប់អារម្មណ៍ជាពិសេស ទោះបីខុសគ្នា វ័យច្រើនមែន តែបើក្រឡេកទៅមើលរូបទាំងពីរ ដាក់ផ្ទឹមគ្នា សង្កេតឃើញ Lee Jun Ki គ្មានប្រែប្រួលអ្វីបន្តិច ដែលយើងឃើញថា គ្មានស្នាមជ្រីវជ្រួច ទម្រង់មុខនៅតែត្រូវស្តង់ដារ​ មុខ V ដដែល សាច់ម៉ត់ខៃ ដែលសាកសមស៊ីគ្នា គួរឲ្យចង់គយគន់ខ្លាំង ដែលគេ ថែមទាំងដាក់ហស្សនាមឲ្យលោកទៀតថា  «បិសាចជញ្ជក់ឈា.ម» ក្នុងវិស័យកម្សាន្តសម្តែងកូរ៉េទៀតផង៕

សូមទស្សនារូបភាពខាងក្រោម៖

Lee Jun Ki 
Lee Jun Ki 
Lee Jun Ki 
Lee Jun Ki 
Lee Jun Ki
Lee Jun Ki
Lee Jun Ki កាលអាយុ ១៨ និង ៤០ ឆ្នាំ
Lee Jun Ki កាលអាយុ ១៨ និង ៤០ ឆ្នាំ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T