បរទេស៖ ក្រោយពីមានរឿងរ៉ាវប្ដឹ.ងផ្ដល់ ឈ្មោះរបស់តារាសម្ដែង លោក Johnny Depp ត្រូវបានគេយកទៅប្រើ រហូតដល់តារាសម្តែងេរូបនេះ បានចេញមកព្រ.មា.ន និងខ្លាចអ្នកគាំទ្រជឿទៅលើ ការបោកប្រាស់ពីគណនីក្លែងក្លាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ យោងតាមសារព័ត៌មាន Independent បានបង្ហាញថា លោក Johnny Depp បានចេញការព្រ.មា.ន អំពីការបោកប្រាស់តាមប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលតារាសម្ដែងរូបនេះ បានលើកឡើងថា មានមនុស្សជាច្រើន កំពុងទាញយកផលប្រយោជន៍ពីបណ្តឹ.ងនេះ ព្រមទាំងកេរ្តិ៍ឈ្មោះរបស់ខ្លួន ដើម្បីចំណេញ បន្ទាប់ពីការកាត់ក្តីប.រិ.ហា.រកេរ្តិ៍។
ជាមួយនឹងការព្រ.មាននេះ លោក Johnny Depp បាននិយាយថា៖
ខ្ញុំត្រូវបានគេជូនដំណឹងថា មានគណនីដែលដាក់ឈ្មោះជាខ្ញុំ ឬដៃគូរបស់ខ្ញុំ។ ខ្ញុំមិនមានគណនីរង នៅលើវេទិកាណាមួយទេ។ ទាំងនេះ គឺជាគេហទំព័រតែមួយគត់ ដែលដំណើរការដោយខ្ញុំ និងក្រុមរបស់ខ្ញុំ។ មនុស្សទាំងអស់គួរតែប្រុងប្រយ័ត្ន។ ក្រុមការងាររបស់ខ្ញុំកំពុងធ្វើការ ដើម្បីដោះស្រាយបញ្ហានេះ សូមអរគុណ។ ស្រឡាញ់ និងគោរពចំពោះអ្នក
យ៉ាងណាមិញ បន្ទាប់ពី ការបង្ហោះវីដេអូដំបូងរួចមក តារាសម្ដែងរូបនេះ ក៏ទទួលបានអ្នកតាមដានរហូតដល់ ១០ លាននាក់ ដែលកាលពី មុននោះ គណនីនេះ មានអ្នក Follow ត្រឹមតែ ៣ លាននាក់តែប៉ុណ្ណោះ បើទោះបីជាលោកមិនបានបង្ហោះអ្វីក៏ដោយ៕
ប្រភព៖ Zingnews
សូមទស្សនារូបភាពខាងក្រោម៖




