ក្រុមតារាប្រុស​ទាំងនេះ រៀនពី Lisa ​ក៏នៅតែត្រូវ​រំសាយ​

//s9.kh1.co/99/992f203143548491a061e72a66c82a130cb33b13.jpg
តារា & កម្សាន្ដ

 ២២-មិថុនា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ទោះបីជាមកពីកម្មវិធីប្រលងដ៏ល្បីល្បាញក៏ដោយ ក៏ក្រុមតារាប្រុសនេះនេះស្ទើរតែមិនមានសកម្មភាពជាក្រុមដែរ

កម្សាន្ត ÷ IXFORM ជា​ក្រុម​តារា​ប្រុស​បដែល​បាន​បង្ហាញ​ខ្លួន​ដំបូង​ពី​កម្មវិធី​ប្រលង​របស់​ចិន «Youth With You 3» មាន​សមាជិក ៩ នាក់ ទោះជាយ៉ាងណាក៏ដោយ សមាជិកក្រុមទាំង ៩ នាក់នេះ បានបង្ហាញខ្លួនត្រឹមតែ ៣ ដងប៉ុណ្ណោះ មុនពេលការរំសាយក្រុម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
IXFORM
IXFORM

លើស​ពី​នេះ​ទៅ​ទៀត កម្រ​មាន​រូបភាព​ជាក្រុម​​​ផងដែរ បន្ទាប់ពី EP ដំបូងរបស់ពួកគេ សមាជិកទាំងអស់ស្ទើរតែមិនបានជួបគ្នា ឬធ្វើការជាមួយគ្នារហូតដល់ពួកគេរំសាយ តាមពិតទៅ ពួកគេបានបង្ហាញខ្លួនជាក្រុមត្រឹមតែ ៤ ដងប៉ុណ្ណោះ គឺនៅពេលដែលក្រុមត្រូវបានបង្កើតឡើង ពេលដែលពួកគេបានផ្សព្វផ្សាយដំបូង នៅពេលដែលពួកគេបានចេញបទដំបូង និងនៅពេលដែលពួកគេបានប្រកាសរំសាយនេះតែម្តង។

IXFORM
IXFORM

ត្រង់ចំណុចនេះ អ្នកនិយមលេងអ៊ីនធើណែតកូរ៉េ មិនអាចជួយអ្វីបានក្រៅពីបង្ហាញ ពីភាពតក់ស្លុតនោះទេ ថែមទាំងដាក់ឈ្មោះហៅក្រៅថា IXFORM ថាជាក្រុមតារាប្រុស ដែលអសកម្មបំផុតក្នុងប្រវត្តិសាស្ត្រ។

Youth With You 3
Youth With You 3

គួររំលឹកផងដែរថា កម្មវិធី «Youth With You 2» គឺបានជោគជ័យដ៏ធំធេង ហើយវគ្គបន្ទាប់គឺ «Youth With You 3» ក៏ទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរ ព្រោះរដូវកាលនេះក៏មានភាពរីករាយ ជាមួយនឹងការបង្ហាញខ្លួនរបស់ Lisa ជាអ្នកណែនាំក្នុងការរាំ ហើយដូច្នេះវាត្រូវបានគេទន្ទឹងរង់ចាំយ៉ាងខ្លាំង ទោះជាយ៉ាងណាក៏ដោយ ភ្លាមៗនោះ វាត្រូវបានជាប់គាំងនៅក្នុងរឿងអាស្រូវ រហូតដល់វគ្គបន្តផ្ទាល់ត្រូវបានលុបចោល ហើយក្រុមដែលឈ្នះ បានបង្ហាញខ្លួនជាលើកដំបូងក៏ស្ងាមស្ងៀម៕

IXFORM
IXFORM

ប្រភព: Kbizoom 


Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T