Wow តើបេក្ខនារីមួយណា មានសំណាងបានមកុដនេះ? មកុដ Miss Preteen International Cambodia ស្អាតប្រណីតខ្លាំង (មានវីដេអូ)

//s9.kh1.co/fc/fcb5861501eef053674c3bc90f5dd90f62b5171c.png
តារា & កម្សាន្ដ

 ២១-មិថុនា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

តើយុវតីរូបណាទៅ ដែលមានសំណាងគ្រងមកុដដ៏ល្អប្រណីតពីកម្មវិធី Miss Preteen International Cambodia មុនគេ?

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះកម្ពុជាបាននាំយកកម្មវិធីប្រកួតបវរកញ្ញាយុវតីកម្ពុជា Miss Preteen International Cambodia ដើម្បីស្វែងរកប្អូនៗយុវតីជំនាន់ថ្មីដែលមានសមត្ថភាព សម្រាប់ដាក់ពាក្យចូលរួមប្រកួត។ ពិតណាស់ កម្មវិធីមួយនេះបានជ្រើសបេក្ខនារីរួចរាល់ ដែលជម្រុះបេភាពពី៥០នាក់ មកនៅត្រឹមតែ២៣រូបប៉ុណ្ណោះ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ កាលពីថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២២ កន្លងទៅថ្មីនេះ កម្មវិធី Miss Preteen International Cambodia បានឈានដល់វគ្គប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ដែលមានបេក្ខនារីចំនួន២៣រូប។ ហើយបេក្ខភាពទាំងអស់ គេឃើញថាសុទ្ធតែមានសមត្ថភាព និងរូបសម្ផស្សស្រស់ស្អាតគ្រប់ៗគ្នាតែម្ដង។ 

ជាមួយគ្នានេះដែរ បើក្រឡេកទៅមើលមកុដ Miss Preteen International Cambodia ឃើញថាមានការរចនាក្បាច់យ៉ាងស្រស់ស្អាត មានត្បូងភ្លឺភ្លេករាប់រយគ្រប់ ដែលជាហេតុធ្វើឲ្យមកុដមួយនេះប្រណីតខ្លាំងដូច្នេះ។ តួយ៉ាង ប្រិយមិត្តរង់ចាំមើលទាំងអស់គ្នា ថាតើយុវតីរូបណាអាចនឹងមានឱកាសពាក់មកុដដ៏ប្រណីតពីកម្មវិធីបវរកញ្ញាយុវតីអតន្តរជាតិមុនគេ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

មកុដ Miss Preteen International Cambodia
មកុដ Miss Preteen International Cambodia
មកុដ Miss Preteen International Cambodia
មកុដ Miss Preteen International Cambodia
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T