ស្នេហា៖ មនុស្សគ្រប់រូបឆ្លងតែធ្លាប់បានឆ្លងកាត់រឿងរ៉ាវស្នេហាជាច្រើនលើកច្រើនសារ តែប្រហែលជាអ្នករាល់គ្នាមិនសូវជាបានដឹងនោះទេ ថាក្រោយពេលដែលបែកបាក់ស្នេហា អ្នកនឹងត្រូវបានឆ្លងកាត់អ្វីខ្លះ ដើម្បីអាចព្យាបាលរបួសបេះដូងនោះឱ្យជាសះស្បើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហេតុនេះហើយ អ្នកត្រូវដឹង នៅក្រោយពេលដែលអ្នកបែកបាក់ស្នេហា អ្នកនឹងត្រូវឆ្លងកាត់ដំណាលកាលទាំងនេះដោយមិនអាចអាក់ខានបាន ព្រោះមានតែការឆ្លងកាត់ដំណាក់កាលទាំងនេះទេ ទើបអ្នកអាចព្យាបាលរបួសនៃការឈឺចាប់ទាំងនោះឱ្យជាសះស្បើយបាន។
ក្រោយបែកបាក់ស្នេហា អ្នកនឹងត្រូវឆ្លងកាត់៤ដំណាក់កាលនេះ៖
១. តក់ស្លុត

នៅក្រោយពេលដែលអ្នកបែកបាក់ស្នេហា ដំណាក់ដំបូងដែលអ្នកនឹងត្រូវឆ្លងកាត់ គឺអារម្មណ៍តក់ស្លុតនឹងគ្រប់យ៉ាងដែលបានកើតឡើង ព្រោះគ្រប់យ៉ាងអ្នកធ្លាប់តែរំពឹងទុកថាវានឹងល្អ តែវាមិនបានដូចបំណង ដោយអ្នកនឹកស្មានមិនដល់ថាគេនឹងបោះបង់អ្នកចោល ហើយអ្នកណាៗក៏មិនអាចគេចផុតពីដំណាក់កាលដែលទទួលបានអារម្មណ៍បែបនេះដែរ។
២. សោកសៅ

វាមិនមែនជារឿងចម្លែកនោះទេ ដែលក្រោយពេលបែកបាក់ស្នេហា អ្នកមានអារម្មណ៍ថាសោកសៅ ដែលតែងតែដេកនឹកគិតពីគេ នឹងរឿងរ៉ាវល្អៗដែលធ្លាប់មានជាមួយគ្នាកន្លងមកនោះ ព្រោះអ្នកគឺជាមនុស្សដែលមានបេះដូងចេះឈឺ ហើយកុំបន្ទោសខ្លួនឯង បណ្តោយឱ្យខ្លួនឯងសោកសៅមួយរយៈ ប៉ុន្តែដាច់ខាត់មិនត្រូវធ្វើបាបខ្លួនឯងនោះទេ។
៣. ខឹងសម្បារ

ដំណាក់កាលនេះអ្នកណាៗក៏នឹងត្រូវឆ្លងកាត់ដែរ ក្រោយពេលដែលបែកបាក់ស្នេហា ព្រោះថាអ្នកណាដែលមិនស្អប់និងខឹងជាមួយមនុស្សដែលធ្វើឱ្យអ្នកឈឺចាប់នោះ អញ្ចឹងហើយ ទម្រាំតែអាចព្យាបាលរបួសបេះដូង ឱ្យជាសះស្បើយបាន អ្នកនឹងត្រូវឆ្លងកាត់ការខឹងសម្បារនឹងគេម្នាក់នោះ ដែលបានធ្វើឱ្យអ្នកឈឺចាប់ជាមុនសិន។
៤. អត់ឱន

ការអត់ឱនគឺជាដំណាក់កាលចុងក្រោយ ដែលអ្នករាល់គ្នានឹងត្រូវឆ្លងកាត់ ប៉ុន្តែបើទោះបីជាអ្នកអត់ឱនក៏ពិតមែន ក៏មិនមែនបានន័យថាអ្នកមិនបំភ្លេចនូវអ្វីដែលគេបានធ្វើមកលើអ្នកនោះទេ វាគ្រាន់តែជាការដែលអ្នកព្រមដោះលែងការឈឺចាប់ទាំងឡាយពីគេតែប៉ុណ្ណោះ អញ្ចឹងហើយ ក្រោយពេលដែលអ្នកបែកបាក់ស្នេហា ប្រសិនបើអ្នកអាចឆ្លងកាត់ដល់ដំណាក់កាលអត់ឱន គឺបានន័យថាអ្នកបានព្យាបាលរបួសបេះដូងបានជាសះស្បើយហើយ៕