អង់គ្លេស៖ លោក Paul Robinson គិតថាឥលូវនេះ Manchester United មិនអាចប្រជែងជាមួយក្លិបគូប្រជែង Liverpool បានទេព្រោះក្លិបនេះដើរយឺតជាងភាគីលោក Jurgen Klopp ឆ្ងាយណាស់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោកក៏បានបង្ហើបដែរថា គ្មានកីឡាករណាជ្រើសរើសផ្ទេរទៅ Man UTD ចោល Liverpool នោះឡើយក៏ដោយសារគ្រប់កីឡាករទាំងអស់មានក្ដីស្រមៃចង់លេងនៅ Champions League ខណៈ Man United មានកៅអីត្រឹមលេងពាន Europa League រដូវកាលក្រោយ។

Liverpool ទើបតែទិញយកបានខ្សែប្រយុទ្ធ Darwin Nunez ពីក្លិប Benfia ដោយកីឡាករសញ្ជាតិអ៊ុយរ៉ាហ្កាយរូបនេះបានបដិសេធ Manchester United បើទោះបីជាទទួលបានការប្រាក់ឈ្នួលច្រើនជាង Liverpool ស្នើក៏ដោយ។

លោក Paul Robinson បាននិយាយថា៖
Man United មិនមែនជាក្លិបខ្លាំងជាងអ្នកផ្សេងទៀតទេ។ ពួកគេគួរតែទទួលស្គាល់ការពិត។ កម្រិតលេងដ៏ធំធេងបំផុតសម្រាប់កីឡាករគឺ ពួកគេអាចលេងនៅ Champions League បាន។ កីឡាករចង់ប្រកួតប្រជែងនៅស្តង់ដារដ៏កំពូលមួយ។ Man United ពុំអាចស្នើវានាពេលនេះបានទេហើយនោះជាបញ្ហា។ ពួកគេកំពុងស្ថិតក្នុងការវិវត្តន៍មួយគឺជាការកសាងក្រុមឡើងវិញដោយមាន Erik Ten Hag ។ គេមានការងារត្រូវបញ្ចុះបញ្ចូលកីឡាករឲ្យផ្ទេរមកនិងធ្វើជាផ្នែកមួយដែលគេកំពុងសាងសង់។ បើសិនអ្នកទៅ Liverpool អ្នកទៅក្លិបដែលត្រៀមខ្លួនរួចរាល់ក្នុងការឈ្នះពានរង្វាន់ហើយ។ United នៅឆ្ងាយពីរឿងនោះណាស់។

ប្រភព៖ sportskeeda