អីយ៉ូយអ៊េមណាស់! លេចឮថា គ្រូបង្វឹកឆ្នើមរូបនេះ យល់ព្រមមកដឹកនាំ PSG ហើយ

//s9.kh1.co/0d/0de721a244ef37373b9989185c7e15bb812f5413.jpg
កីទ្បា

 ១១-មិថុនា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

លេចឮថា គ្រូបង្វឹកឆ្នើមរូបនេះ យល់ព្រមមកដឹកនាំ PSG ហើយ

បារាំង៖ គ្រូបង្វឹកដ៏ល្បីឈ្មោះ លោក Zinidine Zidane ត្រូវបានគេរាយការណ៍ថា កាន់តែខិតជិតក្នុងការផ្លាស់មកដឹកនាំ Paris Saint Germain ហើយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Zinidine Zidane
  លោក Zinidine Zidane

ជាការពិតណាស់ កាលពីរដូវកាលបញ្ចប់ទៅថ្មីៗនេះ លោក Pochettino ទទួលរងនូវសម្ពាធខ្លាំងមែនទែន តាមរយៈការដឹកនាំក្លិបឈ្នះពានរង្វាន់ Ligue 1 មួយប៉ុណ្ណោះ ខណៈ គោលដៅដែលក្លិបចង់បានបំផុត នោះ គឺ Champions League ប៉ុន្តែ ផ្ទុយទៅវិញលោកដឹកនាំក្រុមធ្លាក់ត្រឹមវគ្គ១៦ក្រុមចុងក្រោយ ក្រោមថ្វីជើងរបស់ Real Madrid។ លើសពីនេះទៀតសោត ថ្មីៗនេះ ក៏មានពាក្យចចាមអារ៉ាមលេចឮផងដែរថា រូបលោកនឹងត្រូវបានក្លិបបណ្តេញចេញពីតំណែងនៅក្នុងរយៈពេលដ៏ខ្លីខាងមុខនេះផងដែរ។

https://s9.kh1.co/__image/w=650,h=366,q=100/0f/0f2253bb0cccba6a54a934f4d697f808354bcb0c.png

ទន្ទឹមនឹងការត្រៀមចាកចេញរបស់លោក Pochettino បើយោងទៅតាមរបាយការណ៍មួយចំនួនបានលើកឡើងថា លោក Zidane កាន់តែខិតជិតក្នុងការមកដឹកនាំ PSG ហើយ ខណៈ លោក Jose Mourinho ដែលលេចឮថាអាចនឹងមកដឹកនាំក្រុមដែរនោះ គឺ មិនអាចកើតឡើងឡើយ៕

  លោក Zinidine Zidane
  លោក Zinidine Zidane

ប្រភព Bleacher Report Football

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T