ភ្នំពេញ៖ ជឿជាក់ថា បងប្អូនគ្រប់គ្នាដែល ធ្លាប់ស្គាល់តារាសម្តែងស្រី ឌុច លីដា ដែលជាតារាម៉ូដែល និងតារាសម្ដែងដ៏មានប្រជាប្រិយមួយរូប ប៉ុន្តែក្រោយពីមានស្វាមីនិងកូនប្រុសដ៏សង្ហាគួរឲ្យស្រលាញ់ម្នាក់រួចមក នាងក៏បានស្ងាត់ពីវិស័យសិល្បៈមួយរយៈ តែបច្ចុប្បន្ននាងក៏ត្រលប់មកវិញហើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយ៉ាងណាមិញ ក្រោយពីមានគ្រួសារ មានមហាជនជាច្រើននៅតែមានមន្ទិល ឆ្ងល់ថា ហេតុអ្វី តារាស្រីរូបនេះ មិនព្រមបញ្ចេញមុខស្វាមីខ្លួន ឲ្យបានញឹកញាប់ មិនតែប៉ុណ្ណោះ ស្នេហារបស់អ្នកទាំងពីរ ទោះមានកូនហើយក្តី តែមើលទៅ មិនដូចនឹងតារាផ្សេងទៀត ដែលនិយមបង្ហាញរូបភាព ផ្អែមល្អែម កៀកកើយគ្នា ទាល់តែសោះ បែបផែនជាស្នេហាស្ងប់ស្ងាត់។ មិនតែប៉ុណ្ណោះ ក៏មានមហាជនជាច្រើនមានចម្ងល់ផងដែរ ថាក្រោយពីបាត់មួយរយៈ នាងក៏ត្រលប់មកវិញ ក៏មានកូនប្រុស និងស្វាមី ដោយមិនបានឃើញអ្នកនាង ប្រារព្ធពិធីអាពាហ៍ពិពាហ៍សោះឡើយខណៈដែលខ្លួនក៏ជាតារាសម្ដែងដ៏ល្បីម្នាក់។
ក្នុងនោះបន្ទាប់ពី មហាជនកើតមានចម្ងល់យ៉ាងដូច្នេះ ឌុច លីដា ក៏បានបញ្ជាក់ថា ដោយសារតែពេលនោះជារដូវកាលកូវីដ នាងក៏បានរៀបចំកម្មវិធីតិចតួច ហើយក៏មានគម្រោងចង់រៀបការពេលដែលកូនធំ ប៉ុន្តែដោយសារតែគិតថា អ្នកនាងនិងស្វាមីបានចុះអេតាស៊ីវិលរួចទៅហើយ ក៏មិនចង់រវល់ច្រើនក៏មិនបានគិតគូរឿងរៀបការអីទៀតដែរ៕
សូមទស្សនារូបភាព និងជូនវីដេអូខាងក្រោម៖




