មកដឹងពីប្រភេទរ៉េម ដែលគេសង្ឃឹមថា នឹងមាននៅលើស៊េរីម៉ូឌែល iPhone 14

//s9.kh1.co/af/af2a670ad83fdb082fd4abd2ce4e4ad50701a0ef.jpg
បច្ចេកវិទ្យា

 ០៣-មិថុនា-២០២២ ១១ព្រឹក · ៣ ឆ្នាំមុន

ម៉ូឌែល iPhone 14 Pro និង Pro Max នឹងត្រូវបានដំឡើងទៅជាប្រភេទរ៉េមលឿននិងមានប្រសិទ្ធភាពជាងមុន ដែលត្រូវបានគេស្គាល់ថាជា LPDDR5

បរទេស៖ ទូរសព្ទ iPhone 14 ទាំងបួនម៉ូឌែលដែលចេញលក់នៅចុងឆ្នាំនេះ នឹងត្រូវបានបំពាក់ដោយរ៉េមទំហំ6GB នេះបើយោងតាមក្រុមហ៊ុនស្រាវជ្រាវតៃវ៉ាន់ TrendForce។ ក្រុមហ៊ុន TrendForce បាននិយាយថា ម៉ូឌែល iPhone 14 Pro និង Pro Max នឹងត្រូវបានដំឡើងទៅជាប្រភេទរ៉េមលឿននិងមានប្រសិទ្ធភាពជាងមុន ដែលត្រូវបានគេស្គាល់ថាជា LPDDR5 ខណៈពេលដែលម៉ូឌែល iPhone 14 ធម្មតានិង iPhone 14 Max ត្រូវបានគេរំពឹងថា នឹងជាប់នៅត្រឹមប្រភេទ LPDDR4X។ ប្រសិនបើរបាយការណ៍បង្ហាញថាមានភាពសុក្រឹតមែន នោះត្រកូល iPhone 14 នឹងអាចធ្វើការប្រៀបធៀបបានដូចខាងក្រោម៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

·       iPhone 13 mini: 4GB (LPDDR4X)

·       iPhone 13: 4GB (LPDDR4X)

·       iPhone 13 Pro: 6GB (LPDDR4X)

·       iPhone 13 Pro Max: 6GB (LPDDR4X)

·       iPhone 14: 6GB (LPDDR4X)

·       iPhone 14 Max: 6GB (LPDDR4X)

·       iPhone 14 Pro: 6GB (LPDDR5)

·       iPhone 14 Pro Max: 6GB (LPDDR5)

TrendForce ក៏បង្ហាញផងដែរថា ម៉ូឌែល iPhone 14 Pro អាចចាប់ផ្ដើមជាមួយទំហំផ្ទុក 256GB បើប្រៀបធៀបទៅនឹងទំហំ 128GB សម្រាប់ម៉ូឌែល iPhone 13 Pro ប៉ុន្តែតារាងខាងក្រោមនេះនិយាយថា ទំហំផ្ទុកគឺស្ថិតនៅក្នុងការពិចារណា ដូច្នេះព័ត៌មាននេះហាក់ដូចជាមិនសូវជាក់លាក់ប៉ុន្មានទេ។ ដូចពាក្យចចាមអារ៉ាមពីមុន លក្ខណៈពិសេសចំនួនពីរ ដែលរំពឹងថានឹងមានផ្ដាច់មុខសម្រាប់តែនៅលើម៉ូឌែល iPhone 14 Pro និង Pro Max គឺកាមេរ៉ាគោលខាងក្រោយមានទំហំ 48MP និងប្រើបន្ទះឈីប A16។ ម៉ូឌែល iPhone 14 ធម្មតា និង 14 Max ត្រូវជាប់នៅត្រឹមបន្ទះឈីប A15៕

តារាងដោយ TrendForce
តារាងដោយ TrendForce

ប្រភព: MacRumors

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T