ភ្នំពេញ៖ លោក យឹម តាស្រង់ និង តន់ ច័ន្ទសីម៉ា បានធ្វើរឿងភ្ញាក់ផ្អើលទាំងអស់នៅម្សិលមិញនេះ ដោយចេញមុខធ្វើជាម្ចាស់ភាគហ៊ុន និង Brand Ambassodor រៀងខ្លួនជាមួយនឹងលោកស្រី Ly Newry ហៅ ម៉ាក់អ៊ីអ៊ី ដែលជាថៅកែផលិតផល EEw9 ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ពិធីនេះបានប្រព្រឹត្តទៅនៅសណ្ឋាគារ សូហ្វីតែលភូគីត្រា កាលពីវេលាយប់ថ្ងៃទី ៣០ ឧសភា ២០២២ ដោយមានភ្ញៀវកិត្តិយសពិសេសតំណាងចែកចាយជាច្រើន។ វត្តមានរបស់គណៈអធិបតី បានបង្ហាញពីការហក់ចូលទីផ្សារកម្ពុជាផ្លូវការនៃផលិតផលត្រកូល EEw9 ដែលមានផលិតផលច្រើនប្រភេទមាន ខូស្មេទិក និងកាហ្វេសម្រករបស់កូរ៉េ ដែលបច្ចុប្បន្នបាន និងកំពុងវាយលុកប្រទេសជាង១០ នៅអាស៊ី និងអឺរ៉ុបរួចហើយ។

លោកស្រី Ly Newry ដែលគេស្គាល់ជាទូទៅថា ម៉ាក់អ៊ីអ៊ី ដោយសារលោកស្រី និងកូនស្រីឈ្មោះ អ៊ីអ៊ី ល្បីនៅលើបណ្ដាញសង្គមជាច្រើនឆ្នាំហើយនោះ បានមានប្រសាសន៍ឲ្យដឹងថា លោកស្រីមានមោទកភាពក្នុងការដែលអាចនាំយកផលិតផលសុទ្ធល្អពីរោងចក្រប្រទេសកូរ៉េផ្ទាល់ មកចែកបងប្អូនប្រជាពលរដ្ឋខ្មែរបានសាកល្បងប្រើប្រាស់។
លោកស្រីលើកឡើងថា ដំបូងឡើយដូចប្រិយមិត្តដឹង លោកស្រីគ្រាន់ជាអ្នកលក់ផលិតដែលលោកស្រី បានកុម្មង់ពីរោងចក្រឱសថកូរ៉េផ្ទាល់មកលក់លើអនឡាញប៉ុណ្ណោះ។ ប៉ុន្តែក្រោយដោយសារមានការគាំទ្រច្រើន លោកស្រីក៏សម្រេចទំនាក់ទំនងជាមួយរោងចក្រនោះបង្កើតម៉ាកយីហោខ្លួនឯងឡើង ដោយមានឈ្មោះថា EEw9 ដូចដែលបងប្អូនបានឃើញនៅថ្ងៃនេះ។

ស្ត្រីអ្នកជំនួញវ័យក្មេងដដែល បញ្ជាក់ថា EEw9 មានផលិតផលជាច្រើនមានដូចជា ផលិតផលសម្រាប់សម្រស់ស្បែក និងផ្ទៃមុខ ឈុត 24k និងកាហ្វេសម្រក EEw9 ជាដើម។ ផលិតផលទាំងនេះ មិនត្រឹមតែចូលមកប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែអាមេរិក កាណាដា អឺរ៉ុប និងប្រទេសក្នុងតំបន់អាស៊ីមួយចំនួនទៀត ក៏កំពុងមាននៅលើទីផ្សារប្រទេសទាំងនោះដែរ។

ក្រោយសម្រេចចូលទីផ្សារកម្ពុជា លោកស្រី Ly Newry បានសហការជាមួយលោក យឹម តាស្រង់ អ្នកដែលមានស្នាដៃ និងកិត្តិយសល្បីក្នុងពិភពសិល្បៈ។ ស្របពេលប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យមានការភ្ញាក់ផ្អើលរឿងប្រកាសឈប់ពីតួនាទីជានាយកគ្រប់គ្រងផលិតកម្ម Galaxy Navatra នៅថ្ងៃម្សិលមិញលោកត្រូវប្រកាសថាជា ម្ចាស់ភាគហ៊ុនធំមួយរូប។
ក្នុងសមត្ថកិច្ចនេះ លោកលើកឡើងថា លោកបានត្រៀមរួចរាល់សម្រាប់បេសកកម្មថ្មី។ លោកថាបទពិសោធន៍ដែលលោកក្រាញននៀលក្នុងសិល្បៈធ្វើជាអ្នកនិពន្ធ ដែលមិនមាននរណាស្គាល់សោះ រហូតមានការទទួលស្គាល់ និងក្លាយជាអ្នកដឹកនាំមួយរូបក្នុងផលិតកម្មរបស់ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា លោកមានជំនឿថា លោកនឹងប្រើការខិតខំ ក្រាញននៀលនេះទៀតក្នុងបទពិសោធន៍ថ្មី។

លោកថែមទាំងបានលើកឡើងថា បានរកឃើញចំណុចកែលម្អលើអ្វីដែលមនុស្សនានាក្នុងទីផ្សារអនឡាញនេះបានធ្វើទៀត
« ចាប់ពីថ្ងៃនេះ និងស្អែកទៅ បងប្អូននឹងជួបជាមួយខ្ញុំរាល់ៗថ្ងៃពីមុនអ្នកខ្លះ ធ្លាប់តែផុសរូបមួយសន្លឹក ជួនមានគេមើល ជួនមិនមានតែពេលនេះអត់ទេ ខ្ញុំនឹងពីរបៀប ពីគន្លឹះមួយចំនួន ហើយនឹងដឹកដៃបងប្អូនទៅរកជោគជ័យទាំងអស់គ្នា! »
ក្រៅពីវត្តមានរបស់លោក យឹម តាស្រង់ ក្នុងយុទ្ធសាស្ត្របំផ្ទុះទីផ្សារ ក្រុមហ៊ុនផលិតផល EEw9 ក៏បានជ្រើសរើស តន់ ច័ន្ទសីម៉ា ដែលតារាស្រីលំដាប់កំពូលម្នាក់ ធ្វើជាតារាតំណាងផលិតផល(BA)។ សាមីខ្លួនបានអះអាងថា នាងមានការពិចារណាល្អិតល្អន់មុនទទួលការងារនេះ។ នាងថា មានអ្នកគាំទ្រជាច្រើន ដូច្នេះនាងមិនចង់ឲ្យពួកគេសោកស្ដាយក្នុងរើសប្រើផលិតផលខុសនោះទេ។

ជាក់ស្ដែងផលិតផល EEw9 នាងជាអ្នកសាកល្បងមុនគេទៅទៀត ទើបនឹងដឹងច្បាស់ថា នាងគួរធ្វើអ្វីសម្រាប់អ្នកគាំទ្រ៖
« ដូចបងប្អូនដឹងហើយ ជាសិល្បៈម្នាក់មានកេរ្តិ៍ឈ្មោះ ខ្ញុំប្រយ័ត្នប្រយែងណាស់ ក្នុងការប្រើប្រាស់ផលិតផល ជាក់ស្ដែងបងប្អូនអាចសម្គាល់ដឹងថា ពីមុនមុខខ្ញុំមុនច្រើន តែឥឡូវវាអស់ដូចបងប្អូនឃើញ ដោយសារខ្ញុំប្រើឈុត ២៤k នេះឯង! »
ដូចនឹងការអះអាងរបស់តារាស្រី លោកស្រី Ly Newry ក៏បានបញ្ជាក់ដែរថា លោកស្រីភ្ញាក់ផ្អើល នៅថ្ងៃមួយ មានគេផ្ញើសារតាមតេឡេក្រាមទៅទិញផលិតផលរបស់លោកស្រី ដែលក្រោយមកដឹងថាជាតារាចម្រៀងដ៏ល្បី តន់ ច័ន្ទសីម៉ា ហើយនេះ ក៏ជាមូលហេតុដែលអ្នកស្រីរើសនាង ធ្វើជា Brand Ambassdor ដែរ។
នៅយប់មិញនេះ នៅមុនបញ្ចប់កម្មវិធី ក៏មានកម្មវិធីចាប់រង្វាន់ជាច្រើនជូនតំណាងចែកចាយ ក្នុងនោះមានទាំងរង្វាន់ម៉ូតូផង។ លោកស្រី Ly Newry ហៅ ម៉ាក អ៊ីអ៊ី បញ្ជាក់ថា ខែក្រោយនឹងមានកម្មវិធីបែបនេះបន្តបន្ទាប់ទៀត៕




