យល់ដឹង៖ អង្ករមានសមត្ថភាពស្រូបយកជាតិទឹក ពីវត្ថុសើម ប៉ុន្តែវាតិចតួចណាស់។ លើសពីនេះ វាមិនអាចដោះស្រាយបញ្ហាចម្បងនោះទេ។ ពេលខ្លះ ប្រសិនបើទឹកមិនជ្រាបចូលទូរសព្ទខ្លាំងពេកទេ គ្រាន់តែទុកវាចោលហើយទុកពេលឲ្យវាស្ងួត នឹងអាចជួយសន្សំសំចៃ។ មនុស្សមួយចំនួនគិតថា អង្ករពិតជាអាចជួយដោះស្រាយបញ្ហានេះបាន ប៉ុន្តែការពិតទៅ គ្រាន់តែទុកទូរសព្ទចោលធម្មតា ក៏អាចជួយបានដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្វីដែលកាន់តែអាក្រក់ថែមទៀតគឺថា អង្ករអាចនឹងបន្ថែមបញ្ហាមួយកម្រិត ក្នុងករណីខ្លះ។ កម្ទេចអង្ករអាចនឹងចូលទៅតាមរន្ធផ្សេងៗរបស់ទូរសព្ទ និងលាយចូលជាមួយទឹក បង្កើតជាសារធាតុស្អិត ដែលពិបាកនឹងយកចេញ។ គន្លឹះក្នុងការជួយសង្គ្រោះទូរសព្ទសើមគឺមិនចាំបាច់ ត្រឹមតែទុកទូរសព្ទចោលឲ្យវាស្ងួតប៉ុណ្ណោះទេ ដែលនោះវាអាចដំណើរការ ប្រសិនបើអ្នកមានសំណាង។ ប៉ុន្តែវាមានប្រសិទ្ធភាពជាង ក្នុងការយកទឹកចេញបានកាន់តែច្រើន កាន់តែលឿន តាមតែអាចធ្វើទៅបាន។
ប្រសិនបើទូរសព្ទរបស់អ្នកធ្លាក់ចូលទឹក ជំហានដំបូងគឺបិទវាចោលសិន។ កុំព្យាយាមបើកទូរសព្ទរបស់អ្នកឲ្យដំណើរការឡើងវិញ ប្រសិនបើទឹកជាអ្នកធ្វើឲ្យវារលត់។ បន្ទាប់មកទៀត គួរតែដកអ្វីដែលអាចដកចេញបាន។ នោះរួមមានស៊ីមកាត មេម៉ូរីកាត និងថ្ម (ប្រសិនបើថ្មរបស់អ្នកអាចដកចេញបាន)។ បន្ទាប់មកទៀត អ្នកអាចធ្វើតាមគន្លឹះបឋម ដោយប្រើកង្ហាឬខ្យល់បង្ហាប់ ដើម្បីផ្លុំទឹកចេញរន្ធនានា។
យ៉ាងណាមិញ វាក៏មិនអាចធ្វើអ្វីបាន ចំពោះទឹកដែលចូលដល់ក្នុងទូរសព្ទតែម្ដងនោះទេ។ មកដល់ដំណាក់កាលនេះ អ្នកគួរតែរកអ្នកជំនាញ ឬជាងឲ្យជួយប្រសើរជាង ពីព្រោះពួកគាត់មានឧបករណ៍ ឬក៏តម្រូវឲ្យដោះទូរសព្ទចេញ។ យ៉ាងណាមិញ ប្រសិនបើទូរសព្ទរបស់អ្នកមានកម្រិតបច្ចេកវិទ្យាធន់នឹងទឹក វានឹងអាចជួយសម្រាលបន្ទុកដល់អ្នកបានខ្លះដែរ៕

ប្រភព: How-To Geek