កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីថ្មីឆ្នាំ ២០២២ ម៉ូដែល CS35 Plus និងCS75 Plus មកកាន់ទីផ្សារប្រទេសកម្ពុជា

https://s9.kh1.co/04/04b6ac30a3cc7b406242fb8bfe19a4a68d78aa7f.jpg
បច្ចេកវិទ្យា
 27-May-2022 4pm · 3 months ago

កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីថ្មី ឆ្នាំ ២០២២” របស់ក្រុមហ៊ុនរថយន្តទំនើប CHANGAN AUTO នៅក្នុងប្រទេសកម្ពុជា ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅ ដឹ ព្រឺមៀ សេនធ័រសែនសុខ (ទល់មុខផ្សារទំនើបអ៉ីអនម៉លសែនសុខស៊ីធី - អ៉ីអន២)

ភ្នំពេញ៖ ក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) ដែលជាក្រុមហ៊ុននាំចូល ផ្ដាច់មុខរថយន្ដ CHANGAN បានរៀបចំ «កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីឆ្នាំ ២០២២» កាលពីល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២២ នៅ ដឹ ព្រឺមៀ សេនធ័រសែនសុខ (ទល់មុខផ្សារទំនើបអ៊ីអនម៉លសែនសុខស៊ីធី - អ៊ីអន២) ដែលកម្មវិធីនេះធ្វើឡើង ដើម្បីស្វាគមន៍ នូវការមកដល់ជាផ្លូវការរបស់រថយន្តទំនើប CHANGAN ម៉ូដែល CS35 Plus និងCS75 Plus មកកាន់ទីផ្សារប្រទេសកម្ពុជា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីថ្មីឆ្នាំ ២០២២ ម៉ូដែល CS35 Plus និងCS75 Plus
កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីថ្មីឆ្នាំ ២០២២ ម៉ូដែល CS35 Plus និងCS75 Plus

រថយន្ត CHANGAN ម៉ូឌែល CS75 Plus ត្រូវបានរចនាឡើងផ្តោតទៅលើចំនុចធំៗបីគឺ​ រចនាបទ អនុភាព និងសុវត្ថិភាព។ រថយន្តទំនើបស៊េរីឆ្នាំ២០២២ នេះ ជាប្រភេទរថយន្ត SUV កាត់ស្ព័រ ៥កៅអី ដែលបានបំពាក់ម៉ាស៊ីន​ Blue Wale ជាបច្ចេកវិទ្យាជំនាន់ចុងក្រោយរបស់ក្រុមហ៊ុន CHANGAN ដែលអាចផលិត កម្លាំងសេះបានរហូតដល់ 233Hp និងកម្លាំងរមួល 360N.M ដោយប្រើប្រាស់ប្រអប់លេខ AISIN ៨វគ្គអូតូ រួមជាមួយលេខដៃ ដែលជាបច្ចេកវិទ្យារបស់ប្រទេសជប៉ុន​​ និងកម្រិតស៊ីសាំងត្រឹមតែ 6.3L/100Km ។

លើសពីនេះទៅទៀត CS75 Plus មានប្រពន្ធ័សុវត្ថិភាពដែលត្រូវបានបំពាក់លើរថយន្តនេះរួមមាន​៖

●        ប្រព័ន្ធហ្រាំង ABS ប្រព័ន្ធបែងចែកកំលាំង EBD ប្រព័ន្ធទប់លំនឹងរថយន្តពេលបើកបរលើផ្លូវកោង រអិល និងបញ្ជៀសការក្រឡាប់

●        ប្រព័ន្ធសោរឆ្លាតវៃ Smart Key ដែលអាចបញ្ជាបញ្ឆេះរថយន្តពីចម្ងាយ មានប្រព័ន្ធទប់លំនឹងពេល ឡើងចំណោត និង​ចុះចំណោត

●        ប្រព័ន្ធចាប់ហ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ​ ប្រព័ន្ធជំនួយលើចង្កូត និងរំលឹកអោយអ្នកបើកបរបើក ក្នុងគន្លងត្រឹមត្រូវ និងពិសេសចុងក្រោយគឺប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ។​​​​​​​​​​​

កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីថ្មីឆ្នាំ ២០២២ ម៉ូដែល CS35 Plus និងCS75 Plus
កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីថ្មីឆ្នាំ ២០២២ ម៉ូដែល CS35 Plus និងCS75 Plus
កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីថ្មីឆ្នាំ ២០២២ ម៉ូដែល CS35 Plus និងCS75 Plus
កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីថ្មីឆ្នាំ ២០២២ ម៉ូដែល CS35 Plus និងCS75 Plus

មិនខុសពីម៉ូឌែល CS75 Plus ប៉ុន្មានទេ រថយន្ត CHANGAN ម៉ូឌែល CS35 PLUS វិញ ត្រូវបានរចនាឡើងប្រកបដោយភាពទាន់សម័យ ដែលសាកសមបំផុតសម្រាប់យុវវ័យសម័យថ្មី។ រថយន្ដទំនើបស៊េរីឆ្នាំ២០២២ នេះជាប្រភេទរថយន្ដ Compact Crossover ៥ កៅអី ដែលមានរាងតូចច្រឡឹង និងបានបំពាក់ម៉ាស៊ីន Blue Core ទំហំ 1.4L ជាមួយនឹងប្រព័ន្ធ Turbo GDI ដែលបង្កើតបានកម្លាំងសេះរហូតដល់ទៅ ១៥៦ សេះ និងកម្លាំងរមួល 260N.M ជាមួយនឹងប្រអប់លេខ ៧ វគ្គអូតូដែលកម្រិតស៊ីសាំងត្រឹមតែ 4.9L/100Km ប៉ុណ្ណោះ ដោយភ្ជាប់មកជាមួយនូវបច្ចេកវិទ្យាទំនើបផ្សេងៗជាច្រើនទៀតរួមមាន៖ អេក្រង់ឆ្លាតវៃទំហំ 10.25 អ៊ីញ មានប្រព័ន្ធបន្សុទ្ធខ្យល់ PM2.5 ដែលធ្វើឲ្យបរិយាកាសនៅក្នុងរថយន្ដស្រស់ស្រាយដូចជាខ្យល់អាកាសធម្មជាតិ និងមានប្រព័ន្ធសុវត្ថិភាពជាច្រើនដែលធ្វើឲ្យការបើកបរកាន់តែមានសុវត្ថិភាព និងមានភាពងាយស្រួល។

គូសបញ្ជាក់ផងដែរថា នៅក្នុងពិធីសម្ពោធរថយន្តថ្មីនេះត្រូវបានប្រារព្ធឡើងក្រោមអធិបតីភាពចូលរួមផ្ទាល់ពី ឯកឧត្តម ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម និង លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន អ អិម អេ​ ខេមបូឌា (RMA Cambodia) និង បណ្តាអ្នកសារព័ត៌មានជាច្រើនរូប។

កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីថ្មីឆ្នាំ ២០២២ ម៉ូដែល CS35 Plus និងCS75 Plus
កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីថ្មីឆ្នាំ ២០២២ ម៉ូដែល CS35 Plus និងCS75 Plus

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia បានមានប្រសាសន៍ថា៖

«ខ្ញុំពិតជាមានមោទនភាពខ្លាំងណាស់ដែលក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) បាននាំចូលរថយន្ដទំនើបជាមួយនឹងតម្លៃសមរម្យ ដូចជារថយន្ដ CHANGAN CS35 Plus និងCS75 Plus ចូលមកកាន់ទីផ្សារប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនកម្ពុជាគ្រប់វ័យ»។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia

លោកអគ្គនាយកក៏បានបន្តទៀតថា៖ 

«យើងខ្ញុំបានសម្រេចចិត្តនាំចូល រថយន្ដនេះមកក្នុងទីផ្សាកម្ពុជាដែលមានគោលដៅចម្បងចង់ឲ្យប្រជាជនកម្ពុជាទទួលបានបទពិសោធន៏ប្លែកជាមួយនឹងបច្ចេកវិទ្យាថ្មីៗចុងក្រោយ ជាមួយតម្លៃយ៉ាងសមរម្យជាទីបំផុត ដោយភ្ជាប់មកជាមួយការធានារហូតដល់៥ឆ្នាំ ដោយមានគ្រឿងបន្លាស់ពីរោងចក្រផ្ទាល់ និងមានជាងជំនាញៗដែលបានទទួលការបណ្តុះបណ្តាល ព្រមទាំងមានបទពិសោធន៍យូរឆ្នាំផងដែរ ដូច្នេះសូមអស់លោកអ្នកកុំមានការបារម្មណ៍រាល់ពេលជាវរថយន្ត CHANGAN យកទៅប្រើប្រាស់ ព្រោះថាការកសាងទំនុកចិត្តអតិថិជន ជាមូលដ្ឋានគ្រិះនៃក្រុមហ៊ុន RMA Cambodia ជាចុងក្រោយតាំងនាមជាថ្នាក់ដឹកនាំនៃក្រុមហ៊ុន RMA Cambodia យើងខ្ញុំសង្ឃឹមយ៉ាងមុតមាំថាបងប្អូននឹងបន្តការទុកចិត្ត និងជាវរថយន្ត CHANGAN យកទៅប្រើប្រាស់ទាំងអស់គ្នា»។

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia
លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia
លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia
កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីថ្មីឆ្នាំ ២០២២ ម៉ូដែល CS35 Plus និងCS75 Plus
កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីថ្មីឆ្នាំ ២០២២ ម៉ូដែល CS35 Plus និងCS75 Plus

អតិថិជនទាំងអស់អាចរកជាវ កក់ ឬសាកសួរព័ត៌មានអំពីរថយន្ដស៊េរីទំនើបឆ្នាំ២០២២ CHANGAN CS35 Plus និងCS75 Plus នៅអគារតាំងបង្ហាញ CHANGAN AUTO CAMBODIA ដែលមានទីតាំងស្ថិតនៅ ផ្ទះលេខ ៧៦៧B ផ្លូវ មុន្នីវង្ស សង្កាត់ បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

អំពី CHANGAN AUTO CAMBODIA

Changan Automobile មានវត្តមានតាំងពីឆ្នាំ១៩៥៩ មកម្ល៉េះ ដែលមានទីស្នាក់ការកណ្តាលនៅក្នុងខេត្ត Chongqing ប្រទេសចិន។ នៅឆ្នាំ ១៩៨៤ Changan Automobile ចាប់ផ្តើមផលិតរថយន្តធុនតូច ដែលត្រូវបានគាំទ្រដោយរដ្ឋាភិបាលចិន។ CHANGAN មានលក់រថយន្តជាច្រើនប្រភេទ ដូចជា រថយន្តដឹកអ្នកដំណើរ, រថយន្តពាណិជ្ជកម្ម, រថយន្ត SUV និងរថយន្តអគ្គិសនីជាដើម។ CHANGAN មានវិស្វករច្រើនជាង ១០០០០នាក់ និងមានអ្នកបច្ចេកទេសមកពី ២៤ប្រទេសជុំវិញពិភពលោក ហើយយើងក៏មានវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍដែលមានទីតាំងនៅ ដេទ្រយ (អាមេរិច) ប័រមីងហេម (អង់គ្លេស) ម៉ូនីច (អាឡឺម៉ង់) ទូរីន (អីតាលី) យូកូហាម៉ា (ជប៉ុន) និងបីទីតាំងទៀតនៅក្នុងប្រទេសចិន។

បច្ចុប្បន្ននេះរថយន្ត CHANGAN បានកំពុងវាយលុកលើទីផ្សារធំៗជាច្រើន ក្នុងនោះមានច្រើនជាង ៤០ ប្រទេសដែលបានទទួលសិទ្ធលក់ដូចជាប្រទេសរុស្ស៊ី, សហភាពអារ៉ាប់រួម, អារ៉ាប៊ីសាអ៊ូឌីត, អេស៊ីប, កាតា, អាហ្សង់ទីន, កូឡុំប៊ី, ឈីលី, នីហ្សេរីយ៉ា, ម៉ាឡេស៊ី, វៀតណាម, ហ្វីលីពីន, និង ប៉ាគីស្ថានផងដែរ។

ព័ត៌មានបន្ថែមសូមទំនាក់ទំនង ៖ 011 999 375 ឬចូលទៅកាន់ទំព័រទំនាក់ទំនងសង្គម៖ Changan Cambodia

Facebook Page ផ្លូវការ ៖ Changan Cambodia

Instagram Page ផ្លូវការ ៖ @changancambodia

កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីថ្មីឆ្នាំ ២០២២ ម៉ូដែល CS35 Plus និងCS75 Plus
កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីថ្មីឆ្នាំ ២០២២ ម៉ូដែល CS35 Plus និងCS75 Plus
កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីថ្មីឆ្នាំ ២០២២ ម៉ូដែល CS35 Plus និងCS75 Plus
កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីថ្មីឆ្នាំ ២០២២ ម៉ូដែល CS35 Plus និងCS75 Plus
កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីថ្មីឆ្នាំ ២០២២ ម៉ូដែល CS35 Plus និងCS75 Plus
កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីថ្មីឆ្នាំ ២០២២ ម៉ូដែល CS35 Plus និងCS75 Plus
កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីថ្មីឆ្នាំ ២០២២ ម៉ូដែល CS35 Plus និងCS75 Plus
កម្មវិធីសម្ពោធជាផ្លូវការរថយន្ដទំនើបស៊េរីថ្មីឆ្នាំ ២០២២ ម៉ូដែល CS35 Plus និងCS75 Plus
Khan Ratanakodum
ខាន់ រតនៈឧត្តម

អត្ថបទទាក់ទង