ស្នេហា៖ ចំពោះមនុស្សស្រី ដែលធ្លាប់ឆ្លងកាត់ត្រូវបានគេបោកប្រាស់ក្តីស្រលាញ់ម្តងជាពីរដង គឺធ្វើឱ្យពួកគេរៀងចាល នឹងការសាកល្បងមានស្នេហាជាថ្មី ទោះចិត្តចង់មាន ក៏មានអារម្មណ៍ថាចេះតែភ័យខ្លាច ថាគេចូលមកគឺដើម្បីបោកម្តងទៀត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ ដើម្បីអាចមើលដឹងថាមនុស្សប្រុសម្នាក់នោះ ចូលមកដើម្បីបោកអ្នកម្តងទៀត ឬចូលមកដើម្បីស្រលាញ់អ្នកពិត អ្នកអាចសង្កេតមើលលើចំណុចទាំងអស់នេះបាន នោះអ្នកពិតជាបានច្បាស់នៅក្នុងចិត្តខ្លួនឯង ថាគេចូលមកបោកប្រាស់ ឬក៏ស្រលាញ់អ្នកពិត។
ធ្វើម៉េចទើបមើលដឹងថាគេចូលមកដើម្បីបោក ឬស្រលាញ់យើងពិត?
១. យកចិត្តទុកដាក់ទៅលើតែសម្រស់

ចង់ដឹងថាគេចូលមកបោក ឬមកស្រលាញ់អ្នកពិតឬក៏អត់ អ្នកអាចសង្កេតមើលគេបានថា តើគេពិតជាយកចិត្តទុកដាក់ទៅលើតែសម្រស់របស់អ្នក ជាជាងភាពស្រស់ស្អាតពីខាងក្នុងរបស់អ្នកដែរឬក៏អត់? ប្រសិនបើគេខ្វល់ខ្វាយតែសម្រស់របស់អ្នក គឺបានន័យថាគេចូលមកបំណងបោកអ្នកហើយ តែបើគេមិនសូវខ្វល់ខ្វាយរឿងសម្រស់របស់អ្នកទេ នោះ បានន័យថាគេពិតជាស្រលាញ់នូវអ្វីដែលជាអ្នក។
២. លេសមួយរយជំពូក

មនុស្សប្រុសដែលចូលមកដើម្បីតែបោកអ្នក គេជាមនុស្សប្រុសដែលសម្បូរទៅដោយលេសមួយរយជំពូក ដែលធ្វើឱ្យអ្នកមិនអាចតាមទាន់គេបាន តែបើមនុស្សប្រុសដែលចូលមកស្រលាញ់អ្នកពិត គេធ្វ្វើអ្វីតែបន្តិច ក៏អ្នកចាប់បានដែរ ព្រោះតែគេជាមនុស្សប្រុសស្មោះ ទើបមិនសូវមានលេសច្រើន។
៣. ផ្អែមល្ហែមគ្រប់ពេល

កុំសូវជឿឱ្យសោះ មនុស្សប្រុសដែលផ្អែមល្ហែមបានតែសម្តី តែគួរតែជឿលើមនុស្សប្រុសដែលសោះកក្រោះវិញ ទោះគេសោះកក្រោះ តែគេស្រលាញ់អ្នកពិត ប៉ុន្តែមនុស្សប្រុសដែលផ្អែមល្ហែមតែមាត់ទៅវិញទេ ដែលចូលមកដើម្បីតែបោកប្រាស់ចិត្តអ្នក ដូច្នេះត្រូវប្រុងប្រយ័ត្នជាមួយនឹងមនុស្សប្រុសសម្តីផ្អែមឱ្យបានខ្ពស់។
៤. មិនចង់បង្ហាញឱ្យគ្រប់គ្នាបានដឹងពីទំនាក់ទំនង

នៅលើលោកនេះ គ្មានមនុស្សប្រុសណា ដែលមិនចង់បង្ហាញឱ្យមនុស្សគ្រប់គ្នា បានដឹងពីមនុស្សស្រីដែលខ្លួនស្រលាញ់ទេ ប៉ុន្តែប្រសិនបើគេតែងតែចង់លាក់បាំងពីទំនាក់ទំនងអ្នកនិងគេ អ្នកគួរតែបានដឹងក្នុងចិត្តហើយថាគេចូលមក មិនមែនច្បាស់លាស់ជាមួយនឹងអ្នកទេ គឺគ្រាន់តែចូលមកដើម្បីបោកអ្នកតែប៉ុណ្ណោះ បែបនេះហើយ កុំឱ្យគេបោកបានឱ្យសោះ៕