យល់ដឹង៖ សម្រាប់មនុស្សស្រី ត្រឹមតែក្តីស្រលាញ់មួយមុខ វានៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ មនុស្សស្រីគឺត្រូវការឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់ យល់ពីខ្លួនពួកគេ ថាពួកគេចង់បានអ្វី និងធ្វើបែបណា ទើបពួកគេសប្បាយចិត្តបាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ ប្រុសៗបើស្រលាញ់សង្សារខ្លួនឯងពិតប្រាកដមែន គួរតែដឹងពីរឿងសាមញ្ញៗទាំងអស់នេះ ដែលរឿងទាំងអស់នេះមនុស្សស្រីគ្រប់រូប គឺតែងតែចង់ឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់ បានយល់ពីពួកគេ ទោះវាមិនមែនជារឿងធំដុំអ្វីណាស់ណាក៏ដោយ ប៉ុន្តែវាអាចផ្តល់ភាពកក់ក្តៅជាខ្លាំងដល់មនុស្សស្រី។
រឿងសាមញ្ញៗដែលមនុស្សប្រុសគួរដឹងពីមនុស្សស្រីដែលខ្លួនស្រលាញ់៖
១. នាងតែងត្រូវការឱ្យអ្នកស្តាប់នូវអ្វីដែលនាងនិយាយ

ទោះបីមនុស្សស្រីជាមនុស្សចូលចិត្តរអ៊ូរទាំច្រើន ហើយអាចធ្វើឱ្យមនុស្សប្រុសឆាប់ធុញទ្រាន់ក៏ពិតមែន ប៉ុន្តែបើអ្នកពិតជាស្រលាញ់នាងមែន អ្នកមិនចាំបាច់ធ្វើអ្វីច្រើននោះទេ ត្រឹមតែអ្នកអាចនៅស្តាប់នូវអ្វីដែលនាងនិយាយដោយមិនធុញទ្រាន់នឹងនាង វាក៏ធ្វើឱ្យនាងសប្បាយចិត្តណាស់ទៅហើយ។
២. នាងចង់ឱ្យអ្នកខ្វល់ខ្វាយពីនាង

មនុស្សស្រីគ្រប់រូបមិនត្រូវការកាដូធំដុំអ្វី ពីមនុស្សប្រុសដែលខ្លួនស្រលាញ់ទេ នាងគ្រាន់តែត្រូវការឱ្យមនុស្សប្រុសដែលនាងស្រលាញ់ ខ្វល់ខ្វាយ និងយកចិត្តទុកដាក់លើនាងគ្រប់រឿងទៅគឺវាគ្រប់គ្រាន់ណាស់ទៅហើយ អញ្ចឹងហើយ ប្រុសៗគួរតែចេះខ្វល់ខ្វាយបន្តិច ព្រោះវាជាអ្វីដែលមនុស្សស្រីចង់បាន។
៣. នាងចង់ស្តាប់លឺពាក្យថាស្រលាញ់ចេញពីមាត់អ្នក

សម្រាប់មនុស្សប្រុសអាចនឹងធុញទ្រាន់ នឹងការនិយាយពាក្យថាស្រលាញ់ ដដែលៗច្រើនដងពេក ប៉ុន្តែសម្រាប់មនុស្សស្រីវិញ វាជាពាក្យដែលមនុស្សស្រីគ្រប់រូបតែងចង់លឺគ្រប់ពេល ដូច្នេះបើអ្នកពិតជាស្រលាញ់នាង ការដែលនិយាយពាក្យថាស្រលាញ់ ប្រហែលជាមិនពិបាកនោះទេ ហេតុនេះហើយ អ្វីដែលអាចផ្តល់ឱ្យនាងសប្បាយចិត្តបាន អ្នកគួរតែធ្វើ។
៤. នាងចង់ឱ្យអ្នកទុកនាងសំខាន់ជាងអ្វីទាំងអស់

មិនចាំបាច់បង្ហោះរូបគូ ឬនិយាយផ្អែមល្ហែមនៅក្នុងបណ្តាញសង្គមនោះទេ ត្រឹមតែអ្នកបង្ហាញថានាងជាមនុស្សតែម្នាក់គត់ដែលសំខាន់នៅក្នុងជីវិតរបស់អ្នកនោះ វាគ្រប់គ្រាន់ណាស់ទៅហើយសម្រាប់មនុស្សស្រី អញ្ចឹងហើយ ចំពោះរឿងនេះ មនុស្សប្រុសគ្រប់រូបគួរតែបានដឹង ថាមនុស្សស្រីគឺតែងចង់បានភាពសំខាន់ពីមនុស្សប្រុសដែលខ្លួនស្រលាញ់៕