បរទេស៖ ជាក់ស្ដែង កាលពីថ្មីៗនេះ តាមរយៈវេបសាយ Boredpand បាននាំមកនូវបណ្ដុំរូបភាពមួយចំនួនពី Odditymall ដែលមានភាពប្លែកភ្នែក និងគួរឲ្យចាប់អារម្មណ៍ ខណៈជារូបភាពបង្ហាញឲ្យឃើញពីរបស់របរប្រើប្រាស់ផ្សេងៗ មិនថានៅក្នុងផ្ទះ ឬក្រៅផ្ទះឡើយ។ ហើយរបស់របរទាំងអស់ ត្រូវបានកែច្នៃឡើង ដើម្បីជួយសម្រួលដល់ការរស់នៅ បង្កើតបរិយាកាសល្អ ចំណេញទីធ្លាផ្ទះ និងបន្ថែមភាពស្រស់ស្អាតដល់ផ្ទះជាដើម។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដើម្បីជ្រាបថាប្លែកប៉ុណ្ណា សូមទស្សនារូបភាពខាងក្រោម៖
១. តុផ្គុំរូប ដែលមានពីខាងក្រោមជាកន្លែងសម្រាប់ផ្គុំរូបលេងកម្សាន្ត និងខាងលើសម្រាប់ទទួលទានអាហារ។

២. តង់កម្សាន្ត ដែលអាចគ្របដណ្ដប់ទីតាំងមួយផ្នែក ការពារមនុស្សពីសត្វល្អិតផ្សេងៗ ឬភ្លៀង។

៣. ប្រដាប់ទ្រកែវ ដែលមានរូបរាងជាសត្វមឹក និងមានដៃជាច្រើនសម្រាប់ដាក់កែវ។

៤. កៅអីអង្គុយធ្វើការ ដែលអាចឲ្យម្ចាស់ និងសត្វចិញ្ចឹមបង្កើនភាពស្និទ្ធស្នាលជាមួយគ្នាបាន។

៥. តុច្នៃពីរបងផ្ទះ ជាប់ផ្ទះអ្នកជិតខាង ដែលអាចជជែកលេងកម្សាន្តជាមួយគ្នា ឬទទួលទានអាហារ ខណៈប្រទេសមានជំងឺរាតត្បាតកូវីដ-១៩។

៦. សាឡុង មានផ្នែកខាងក្រោមទាញចេញមកក្រៅ សម្រាប់ឲ្យសត្វចិញ្ចឹមដេក។

៧. កន្លែងអង្គុយលេងជួបជុំក្រុមគ្រួសារ ឬមិត្តភក្ដិ ដែលជីកដីធ្វើ។

៨. គ្រែគេង ដែលចែកចេញជាកន្លែងសម្រាប់អង្គុយធ្វើការ អង្គុយមើលទូរទស្សន៍ និងកន្លែងផ្ទុកសម្ភារផ្សេងៗជាច្រើនកន្លែង។

៩. កៅអីឃ្យូតៗ សម្រាប់អង្គុយធ្វើការ។

១០. ពូកគេងសម្រាប់សុនខ តែត្រូវបានគេកែច្នៃឲ្យមានទំំហំធំសម្រាប់មនុស្ស៕
