ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ថៃ៖ នៅក្នុងថ្ងៃនេះផ្ទាល់ ពិធីបូជាស.ពរបស់តារាសម្ដែងស្រី Tangmo នឹងត្រូវធ្វើឡើងនៅឯ ទីកន្លែងបូជាសពគ្រីស្ទាន ដែលពិធីបុណ្យ នឹងចាប់ផ្តើម នៅម៉ោង ២ រសៀល។
យ៉ាងណាមិញ សម្រាប់ម្ដាយរបស់តារាស្រីរូបនេះ អ្នកស្រី Panida ក៏បានមកដល់វិទ្យាស្ថានកោសល្យវិច្ច័យ ដើម្បីទទួលស.ពកូនស្រី ព្រមទាំងបានបង្ហើបថា ថ្ងៃនេះ អ្នកស្រី ក៏បានត្រៀមរបស់មួយសម្រាប់កូនស្រីរបស់ខ្លួន នៅថ្ងៃចុងក្រោយ ទៀតផង។
ក្នុងនោះដែរ ម្ដាយរបស់ Tangmo បានរៀបចំ រ៉ូប ២ ឈុត សម្រាប់កូនស្រី ដែលជារ៉ូបដែលនាងចូលចិត្ត ជាមួយនឹងខ្សែក និងមកុដកូនក្រមុំពណ៌ស ដើម្បីបិទមុខកូនស្រី មុនពេលបញ្ជូនស.ព ទៅវិហារ៕
ប្រភព៖ Kapook
សូមទស្សនារូបភាពខាងក្រោម៖







