បើចង់ចាក់សាក់ តារានិករនីមួយៗគួរតែសាកល្បង ផ្នែកទាំងនេះ!

//s9.kh1.co/b7/b77f47fc2c8c8ff6c60014cf5f0d26c284c7c335.jpeg
យុវវ័យ

 ២៤-ឧសភា-២០២២ ២ល្ងាច · ២ ឆ្នាំមុន

ប្រសិនបើអ្នកមិនដឹងថា ចង់សាក់នៅកន្លែងណាទេ មកអានពីបញ្ជីនៃផ្នែករាងកាយ ដើម្បីទទួលបានស្នាមសាក់ដោយផ្អែកលើតារានិកររបស់អ្នក!

យល់ដឹង៖ ពីការរចនាទៅជាពណ៌ ស្នាមសាក់គឺជាដំណើរការផ្ទាល់ខ្លួនបំផុត ដែលត្រូវការការគិត និងស្រាវជ្រាវយ៉ាងម៉ត់ចត់។ អ្នកប្រហែលជាមានអារម្មណ៍ថា អ្នកជិតរួចរាល់ហើយ នៅពេលអ្នកជ្រើសរើសការរចនា ប៉ុន្តែការសម្រេចចិត្ត នឹងមិនឈប់នៅទីនេះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទិដ្ឋភាព​ដ៏​ច្បាស់​មួយ​នៃ​ការ​ចាក់​ទឹក​ថ្នាំ ​គឺ​ការ​សម្រេច​ចិត្ត​លើ​ផ្ទៃ​រាង​កាយ​ដែល​អ្នក​ចង់​សាក់។ មនុស្សជាទូទៅរកកន្លែងដែលមានឆ្អឹងតិច ដែលមិនឈឺតិច ឬតំបន់ដែលអាចមើលឃើញយ៉ាងច្បាស់។ 

ខាងក្រោមនេះនឹងបង្ហាញអំពី ផ្នែកដ៏ល្អបំផុតនៃរាយកាយ របស់តារានិករនីមួយៗ សម្រាប់ការសាក់ ៖

♈️ Aries (Mar 21 – Apr 19)

ខ្នង ៖

Aries ស្អប់ដែនកំណត់ ដោយសារពួកគេមានភាពក្លាហាន និងភាពឯករាជ្យ។ ដូច្នេះហើយខ្នងរបស់ពួកគេ គឺជាផ្ទាំងក្រណាត់ ដែលពួកគេចូលចិត្តបំផុត។

រូបតំនាង
រូបតំនាង

♉️ Taurus (Apr 20 – May 20)

កដៃ ៖

Taurus ចូលចិត្តមានតម្លាភាព និងមើលឃើញដោយស្គាល់ពីធម្មជាតិរឹងរូស និងមានការរើសខ្លាំងបំផុត។ ដូច្នេះ កដៃ​របស់​ពួកគេ​ ជា​ទីតាំង​ដ៏​ស័ក្តិសម​សម្រាប់​ពួកគេ ​ក្នុងការ​ចាក់​ទឹកថ្នាំ​។

រូបតំនាង
រូបតំនាង

♊️ Gemini (May 21 – Jun 20)

ក ៖

Gemini ត្រូវបានគេស្គាល់ថាជាមនុស្ស ដែលមានចិត្តប្រែប្រួល ហើយក៏ចូលចិត្តលេង peek-a-boo ផងដែរ។ ដូច្នេះក គឺជាជម្រើសដ៏ល្អឥតខ្ចោះ ដែលអាចលាក់បាំងវា ដោយសារតែសម្លៀកបំពាក់បាន។

រូបតំនាង
រូបតំនាង

♋️ Cancer (Jun 21 – Jul 22)

កំភួនជើង ៖

Cancer គឺមានភាពរំជើបរំជួលខ្លាំង និងការពារខ្លួនឯងបំផុត។ ដូច្នេះហើយ កន្លែងដ៏ល្អបំផុតសម្រាប់ពួកគេក្នុងការសាក់ គឺនៅលើកំភួនជើង ដែលអាចលាក់ ឬបង្ហាញតាមជម្រើសរបស់ពួកគេ។

រូបតំនាង
រូបតំនាង

♌️ Leo (Jul 23 – Aug 22)

ស្មា ៖

ដោយ​គេ​ស្គាល់​ថា​ ជា​ធម្មជាតិ​គ្រប​ដណ្ដប់​របស់​ពួក​គេ ស្មា​គឺ​ជា​កន្លែង​ដ៏​ល្អ​បំផុត​សម្រាប់ Leos ដើម្បី​ទទួល​បាន​ស្នាម​សាក់​ នៅ​ពេល​ដែល​វា​បង្ហាញ​ ពី​ភាព​ខ្លាំង​របស់​ពួកគេ។

រូបតំនាង
រូបតំនាង

♍️ Virgo (Aug 23 – Sep 22)

ម្រាមដៃ ៖

Virgos មានភាពច្នៃប្រឌិតខ្ពស់ និងមានទេពកោសល្យដ៏អស្ចារ្យ។ ដូច្នេះហើយ ម្រាមដៃគឺជាកន្លែងដ៏ល្អបំផុត សម្រាប់ពួកគេក្នុងការបញ្ចូលទឹកថ្នាំ ព្រោះវាទាមទារការងារលម្អិត ដែលទាមទារការច្នៃប្រឌិតច្រើន។

រូបតំនាង
រូបតំនាង

♎️ Libra (Sep 23 – Oct 22)

ដៃ ៖

Libra ចូលចិត្តការផ្សងព្រេង ហើយមិនដែលទុកឱកាសដើម្បីស្វែងរកអ្វីថ្មីៗទេ។ ដូច្នេះហើយ ស្នាមសាក់កែងដៃតែងតែ មានកន្លែងគ្រប់គ្រាន់ ដើម្បីស្វែងយល់ពីការរចនាបន្ថែមទៀត។

រូបតំនាង
រូបតំនាង

♏️ Scorpio (Oct 23 – Nov 21)

កជើង ៖

Scorpios មានភាពអាថ៌កំបាំងដូចព្រៃងងឹត។ ដូច្នេះហើយ ស្នាមសាក់នៅលើកជើង គឺតែងតែមានភាពអាថ៌កំបាំង លុះត្រាតែ អ្នកសម្រេចចិត្តបង្ហាញវាដល់ពិភពលោក ឲ្យបានដឹង។

រូបតំនាង
រូបតំនាង

♐️ Sagittarius (Nov 22 – Dec 21)

ភ្លៅ ៖

ដោយ​គេ​ស្គាល់​ថា​ ដោយ​ការ​បើក​ចិត្ត​ទូលាយ​របស់​ពួក​គេ Sagittarius គឺ​តែងមាន​ការ​សប្បាយ​ខ្លាំង​ណាស់​។ ដូច្នេះ​ការ​សាក់​លើ​ភ្លៅ ​គឺ​ល្អ​ឥត​ខ្ចោះ​សម្រាប់​អ្នក។

រូបតំនាង
រូបតំនាង

♑️ Capricorn (Dec 22 – Jan 19)

ទ្រូង ៖

Capricorn ជាមនុស្សដែលអាចទុកចិត្តបាន និងស្មោះត្រង់បំផុត។ កន្លែងដ៏ល្អបំផុតសម្រាប់ Capricorn ដើម្បីសាក់នៅចំកណ្តាលទ្រូងរបស់ពួកគេ ជាកន្លែងដែលអាចបញ្ជាក់ ពីភាពស្មោះត្រង់។

រូបតំនាង
រូបតំនាង

♒️ Aquarius (Jan 20 – Feb 18)

មុខ ៖

Aquarius តែងតែចង់កំណត់និន្នាការថ្មីៗ និងប្លែកពីគេឯងបំផុត។ ដូច្នេះហើយ កន្លែងដ៏ល្អបំផុតសម្រាប់ពួកគេ គឺការសាក់រូបលើផ្ទៃមុខ ដើម្បីឈរចេញពីហ្វូងមនុស្ស និងប្លែកពីគេ។

រូបតំនាង
រូបតំនាង

♓️ Pisces (Feb 19 – Mar 20)

ត្រចៀក ៖

កន្លែងដ៏ល្អបំផុតសម្រាប់ Pisces ដើម្បីទទួលបានស្នាមសាក់ គឺនៅលើត្រចៀករបស់ពួកគេ ដែលទាក់ទាញការចាប់អារម្មណ៍ពីគ្រប់ទិសទី ដោយត្រូវបានគេស្គាល់ដោយសារ ធម្មជាតិត្រេកត្រអាលរបស់ពួកគេផងដែរ។

រូបតំនាង
រូបតំនាង

ប្រភព: pinkvilla 

Tharith Moliny
L.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T