ចំពេលដែលពាក្យចចាមអារ៉ាមណាត់ជួប V និង Jennie ស្រាប់តែ G-Dragon បង្ហោះរូបបែបនេះ

//s9.kh1.co/4d/4dfb407c4e8860df4ef4df9e129109cc2a4b7cf7.jpg
តារា & កម្សាន្ដ

 ២៤-ឧសភា-២០២២ ១០ព្រឹក · ២ ឆ្នាំមុន

នៅថ្ងៃដែលពាក្យចចាមអារ៉ាម Jennie និង V បានផ្ទុះឡើង G-Dragon បានបង្ហោះរូបថតនេះយ៉ាងស្ងប់ស្ងាត់នៅលើ SNS របស់លោក

កម្សាន្ត ÷ ស្ថានភាពថ្មីៗ នៃគូស្នេហ៍ Jennie និង G-Dragon កំពុងក្លាយជាប្រធានបទក្តៅគគុក ហើយនៅថ្ងៃទី ២២ កម្លងទៅនេះ G-Dragon បានបង្ហោះរូបភាពនៃស្ថានភាពថ្មីៗរបស់លោកនៅលើ Instagram ផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
G-Dragon
G-Dragon

នៅក្នុងរូបថតដែលបានផ្សព្វផ្សាយ G-Dragon កំពុងឈរនៅលើកម្រាលជើង ដែលមានស្លាកសញ្ញាយីហោផ្ទាល់ខ្លួនរបស់លោក «PeaceMinusOne» និងនៅក្នុងរូបថតមួយទៀត លោកកំពុងឈរនៅមុខកញ្ចក់ ដោយពាក់អាវយឺតពណ៌ខ្មៅ និងខោពណ៌ខ្មៅ ដែលចៃដន្យ​អី​ថ្ងៃ​នេះ មិត្ត​ស្រី​ដែល​មាន​ពាក្យ​ចចាម​អារ៉ាមជាមួយលោក Jennie បាន​ជាប់​ពាក់ព័ន្ធ​នឹង​ពាក្យ​ចចាមអារ៉ាម​ណាត់​ជួប​ថ្មី ជាមួយ V

G-Dragon 
G-Dragon 

គួររំលឹកផងដែរថា V និង Jennie ត្រូវបានចាប់បាននៅក្នុងពាក្យចចាមអារ៉ាមថា មានទំនាក់ទំនងស្នេហា បន្ទាប់ពីទីភ្នាក់ងារព័ត៌មានកូរ៉េបានចុះផ្សាយរូបភាពរបស់តារា K-Pop ទាំងពីរ កំពុងបើកបរជាមួយគ្នាក្នុងរថយន្តមួយ។ គេជឿថាអ្នកទាំងពីរត្រូវបានថតនៅលើកោះ Jeju របស់កូរ៉េខាងត្បូង។

រូប V និង Jennie ដែលបែកធ្លាយ
រូប V និង Jennie ដែលបែកធ្លាយ

ទោះជាយ៉ាងណា ​អ្នក​ដែល​បាន​ផ្សព្វផ្សារូបនេះដំបូង​គេ បាន​លុប​រូបថត​នោះ​ចេញ​បន្ទាប់​ពី​និយាយ​ថា​ វា​ត្រូវ​បាន​គេ​លួច​ថត ខណ:ដែល HYBE មិន​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ណា​មួយ​ទាក់​ទង​នឹង​បញ្ហា​នេះ​ទេ៕

ប្រភព: Kbizoom 

Hort Vasomatey
M.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T