យល់ដឹង៖ តារានិកររបស់អ្នកនឹងនិយាយច្រើនអំពីអ្នក វានាំមកនូវភាពងងឹតងងុលរបស់អ្នក រឿងរ៉ាវដែលអ្នកមានការរំខាន ភាពគួរឱ្យទុកចិត្តរបស់អ្នកជាមនុស្សបែបណា និងលក្ខណៈរបស់អ្នកបែបណាជាគូស្នេហ៍ ប្តីប្រពន្ធ ឬ ឪពុកម្តាយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូចគ្នានេះដែរ អ្នកត្រូវតែតម្រឹម ពណ៌សម្លៀកបំពាក់របស់អ្នកជាមួយនឹងបុគ្គលិកលក្ខណៈរបស់អ្នក ដែលឆ្លុះបញ្ចាំងជាវិជ្ជមានចំពោះអ្នកមើល។
មានពណ៌ផ្សេងៗគ្នាដែលកំណត់ សម្រាប់តារានិករខុសៗគ្នា ដែលជួយឱ្យពួកគេបញ្ចេញ រស្មីសរីរាង្គរបស់ពួកគេដោយមិនចាំបាច់និយាយនោះទេ។
ខាងក្រោមនេះនឹងបង្ហាញអំពី ពណ៌សម្លៀកបំពាក់ដែល តារានិករនីមួយៗគួរពាក់ប្រចាំថ្ងៃ ៖
♈️ Aries (Mar 21 – Apr 19)
ពណ៌ក្រហមស្រស់ ស៊ីគ្នាយ៉ាងល្អជាមួយមនុស្ស Aries ព្រោះពួកគេមានចរិតឆេវឆាវ ដោយធម្មជាតិ។ ពួកគេមានចិត្តក្ដៅក្រហាយ និងជាអ្នកគ្រប់គ្រងពីកំណើត។ ពណ៌ក្រហមគឺជានិមិត្តរូប នៃចំណង់ចំណូលចិត្ត ក្នុងការបញ្ឈប់ពិភពលោកវិលជុំវិញអ័ក្សរបស់វា ហើយផ្ទុយទៅវិញ ដើម្បីបន្ធូរអារម្មណ៍ពួកគេ ពណ៌ស្រទន់ដូចជាពណ៌ស និងពណ៌ផ្កាឈូក ត្រូវបានស្នើឱ្យពាក់ផងដែរ។
♉️ Taurus (Apr 20 – May 20)
ពណ៌ដូចជា ពណ៌ផ្កាឈូក ពណ៍ទឹកដោះគោ និងពណ៌ស ត្រូវគ្នាយ៉ាងល្អ ជាមួយនឹងនិស្ស័យរបស់ពួកគេ។ Taurus គួរតែបញ្ឈប់ការស្លៀកពាក់ពណ៌ក្រហម ព្រោះវាធ្វើឱ្យមានភាពអវិជ្ជមាននៅក្នុងខ្លួនអ្នក ប៉ុន្តែអ្វីដែលជិតស្និទ្ធនឹងពណ៌ក្រហមដូចជា Maroon គឺជាជម្រើសដ៏ល្អរបស់អ្នក។
♊️ Gemini (May 21 – Jun 20)
Gemini តែងតែទទួលបានការពិត ជាមួយនឹងការលូតលាស់ ភាពស្រស់ស្រាយ និងការច្នៃប្រឌិត ដូច្នេះពណ៌បៃតងក៏ល្អជាមួយ Gemini ផងដែរ។ មិនតែប៉ុណ្ណោះ មានពណ៌ខ្មៅ ស ផ្កាឈូក និងក្រហម គឺពិតជាសាកសម នឹងបុគ្គលិកលក្ខណៈរបស់អ្នកណាស់។

♋️ Cancer (Jun 21 – Jul 22)
មនុស្ស Cancer មានភាពស្ងប់ស្ងាត់ដោយធម្មជាតិ ដូច្នេះពណ៌ខៀវ ស បៃតង និងទឹកសមុទ្រ ពិតជាមានប្រសិទ្ធភាពសម្រាប់អ្នក។
ពណ៌លឿងក៏ត្រូវបានគេចាត់ទុកថា ល្អសម្រាប់អ្នកដែរ។ ប៉ុន្តែដោយសារអ្នកមានអារម្មណ៍ រំជួលចិត្តដល់ស្នូល ពណ៍ក្រហមមានឥទ្ធិពលខ្លាំងលើវា។
♌️ Leo (Jul 23 – Aug 22)
ពណ៌របស់អ្នកគឺជាពណ៌ទឹកក្រូច ដែលសាកសមជាមួយនឹងធម្មជាតិ ដ៏មានឥទ្ធិពលរបស់អ្នក។ ការពាក់ពណ៌ទឹកក្រូច នឹងពង្រឹងមន្តស្នេហ៍ម៉ាញេទិក នៃបុគ្គលិកលក្ខណៈរបស់អ្នកបាន។ អ្នកអាចជ្រើសរើសពណ៌ផ្សេងទៀត ដូចជាពណ៌ស្វាយ ពណ៍ក្រហម និងពណ៍មាស។
♍️ Virgo (Aug 23 – Sep 22)
ចំណូលចិត្តរបស់អ្នកគឺពណ៌ Pastel និងភាពស្លេកនៃពណ៌ទាំងអស់ចាប់ពី Peach ដល់ Mauve និងខៀវស្រាល និងពណ៌ផ្កាឈូកស្រាល។ អ្នកក៏អាចពាក់ពណ៌ដូចជា Bottle Green, Mos Green និងពណ៌បៃតងខ្ជី។

♎️ Libra (Sep 23 – Oct 22)
Libra អ្នកតែងតែស្វែងរកភាពសុខដុមរមនា និងតុល្យភាពក្នុងជីវិត ដែលជាមូលហេតុដែលពណ៌លាំៗដូចជា ពណ៌ខ្មៅ និងពណ៌ត្នោត ដែលសាកសមនឹងបុគ្គលិកលក្ខណៈ របស់អ្នកបំផុត។ អ្នកដឹងការពិតថា អ្នកមិនមែនជាមនុស្សប្រភេទពណ៌ស្រាលនោះទេដូច្នេះនៅឱ្យឆ្ងាយពីវា!
♏️ Scorpio (Oct 23 – Nov 21)
Scorpio ភាពអាថ៌កំបាំង និងងប់ងល់បានត្រូវជាមួយនឹងពណ៌ខ្មៅ និងអ្វីគ្រប់យ៉ាងតាមបែបពណ៌ដែលក្រម៉ៅ។ ស្រមោលងងឹតនៃពណ៌ស្វាយ Maroon និង Bottle Green ទាក់ទាញអ្នកបំផុត។ អ្នកគួរជៀសវាងស្រមោលស្លេក ឬពណ៌បែប Pastel ។
♐️ Sagittarius (Nov 22 – Dec 21)
ពណ៌ដូចជាពណ៌ទឹកក្រូច ក្រហម លឿង និង លឿងចាស់ គឺជាជម្រើសរបស់អ្នក។ អ្នកក៏អាចជ្រើសរើស ពណ៌លឿង និង ពណ៌ខៀវប្រសិនបើអ្នកចូលចិត្ត។ ម្យ៉ាងវិញទៀត ពណ៌ស ហាក់បីដូចជាជម្រើស ដ៏ស្រស់ស្រាយសម្រាប់អ្នក។

♑️ Capricorn (Dec 22 – Jan 19)
ពណ៌ត្នោត និង ពណ៌គគីរ ត្រូវបានបង្កើតឡើងសម្រាប់អ្នក។ យើងសូមដាស់តឿនអ្នក កុំឱ្យពាក់ពណ៌ក្រហមញឹកញាប់ពេក ប៉ុន្តែពណ៌ដែលជិតក្រហម គឺអាចអនុញ្ញាតបាន។ ពណ៌ស សរសើរ Capricorn នូវពណ៌ដ៏ល្អបំផុត ជាពិសេសពណ៌ខ្មៅ និងសគឺបង្ហាញពីភាពស្មោះត្រង់របស់អ្នក។
♒️ Aquarius (Jan 20 – Feb 18)
អ្វីដែលមើលទៅគួរឱ្យទាក់ទាញគឺពណ៌ស្វាយ និងពណ៌ផ្សេងទៀត ដែលធ្វើឱ្យអ្នករំជួលចិត្តដោយធម្មជាតិ។ តែកុំសូវពាក់ពណ៌ខ្មៅពេក ព្រោះអាចឲ្យអ្នកឆាប់ស្មុគស្មាញបាន។
♓️ Pisces (Feb 19 – Mar 20)
Piscean អាចពាក់ពណ៌លឿង ដើម្បីធ្វើឱ្យការងារកាន់តែអស្ចារ្យដល់មនុស្សគ្រប់គ្នា។ Pisceans គឺពូកែពីធម្មជាតិ ដូច្នេះលក្ខណៈនៃការវិវត្តន៍របស់ Piscean នឹងមិនមានការភ័យព្រួយ ដោយស្រមោលហឹង្សាណាមួយឡើយ។ ដូចគ្នានេះផងដែរ អ្នកគួរតែរក្សាពណ៌បៃតង ឲ្យបានច្រើន និងញឹកញាប់ជានិច្ច។
ប្រភព: youngisthan.in