ភ្នំពេញ៖ ច្រើនឆ្នាំមកហើយដែលកំពូលតារាចម្រៀងលោក ណុប បាយ៉ារិទ្ធ បានប្រឡូកក្នុងវិស័យសិល្បៈ។ ហើយកេរ្ដិ៍ឈ្មោះតារារូបនេះ កាន់តែល្បីល្បាញពីមួយឆ្នាំទៅមួយឆ្នាំ ហាក់មិនថមថយឡើយ។ ពិតណាស់ គេអាចនិយាយបានថា តារារូបនេះពិតជាជោគជ័យខ្លាំងក្នុងវិស័យសិល្បៈមួយនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សលើសពីនេះទៅទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ គេតែងតែឃើញលោក ណុប បាយ៉ារិទ្ធ មានវត្តមានធ្វើជាគណៈកម្មការក្នុងកម្មវិធីល្បីៗជាច្រើន។ មួយវិញទៀត តារារូបនេះពិតជាទទួលបានការកោតសរសើរពីសំណាក់មហាជនពីទេពកោសល្យ នឹងសម្លេងដ៏ពីរោះរបស់លោកគ្រប់ៗគ្នា។ ក្នុងនោះដែរ តារាជើងចាស់រូបនេះ តែងតែបង្ហាញអ្វីដែលថ្មីចែកជូនដល់ហ្វេនៗគ្រប់ពេលគ្រប់វេលាតែម្ដង។
ជាក់ស្ដែង បើនិយាយដល់រូបសម្បត្តិ គេដឹងថាលោក ណុប បាយ៉ារិទ្ធ ជាសិល្បករមួយរូបដែលពូកែមើលសម្រស់ខ្លួនឯងបានយ៉ាងល្អ។ បើទោះបីឆ្នាំថ្មីនេះរូបលោក ឈានដល់វ័យជាង៤០ឆ្នាំ ប៉ុន្តែស្បែកមុខនៅតែតឹងតែងគ្មានស្នាមជ្រាវជ្រួញ ហើយដងខ្លួនមានដសាច់ដុំតឹងណែនទៀតផង។ មិនតែប៉ុណ្ណោះ បើមើលលើការរៀបចំខ្លួន តារារូបនេះពិតជាពូកែឆ្នៃសម្លៀកបំពាក់ ធ្វើយ៉ាងណាឲ្យសាកសមនឹងខ្លួនលោកផ្ទាល់។ ដូចរូបភាពថ្មីទើបតែបង្ហោះ មើលទៅលោកនៅតែក្មេង ស្អាតសង្ហាដដែល គ្មានប្រប្រួល ឬចាស់តាមអាយុឡើយ៕
សូមទស្សនារូបភាពខាងក្រោម៖





