តិចច្រឡំអណ្ដូងទឹក! លេណដ្ឋានបុរាណ ដាក់លក់ប៉ុន្មានម៉ឺនដុល្លារប៉ុណ្ណោះ តែមិនមានអគ្គិសនីប្រើទេ

//s9.kh1.co/e9/e961e5dac45c93b80395340b0fcba661924aab2c.jpg
សង្គម

 ២២-ឧសភា-២០២២ ៩ព្រឹក · ៣ ឆ្នាំមុន

លេណដ្ឋានស.ង្គ្រា.ម.ត្រជាក់មួយត្រូវដាក់លក់ក្នុងតម្លៃ១៨,០០០ផោន (ប្រមាណ២២,៤៧៩ដុល្លារអាមេរិក) ប៉ុន្តែវាមិនមានទឹក ឧស្ម័ន ឬអគ្គិសនីសម្រាប់ប្រើប្រាស់ទេ។

ចក្រភពអង់គ្លេស៖ លេណដ្ឋានស.ង្គ្រា.ម.ត្រជាក់មួយត្រូវដាក់លក់ក្នុងតម្លៃ១៨,០០០ផោន (ប្រមាណ២២,៤៧៩ដុល្លារអាមេរិក) ប៉ុន្តែវាមិនមានទឹក ឧស្ម័ន ឬអគ្គិសនីសម្រាប់ប្រើប្រាស់ទេ ហើយវាជាលេណដ្ឋានមួយក្នុងចំណោមលេណដ្ឋានស.ង្គ្រា.ម.ត្រជាក់១,៥០០ផ្សេងទៀត ដែលនៅសេសសល់មួយចំនួនរបស់ចក្រភពអង់គ្លេស ខណៈភាគច្រើនបានបិទនាឆ្នាំ១៩៩១។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្ដែង លេណដ្ឋាននេះ មានជម្រៅ២០ហ្វីត (ប្រមាណ៦ម៉ែត្រ) ក្រោមដី និងហុំព័ទ្ធដោយបរិយាកាសបែបជនបទ។ ចំណែកបន្ទប់ទឹកវិញ ជាលក្ខណៈបន្ទប់ទឹកគីមី ហើយស្ថានភាពខាងក្នុង មានភាពក.ង្វ.ក់ និងរញ៉េរញ៉ៃជាខ្លាំង ដែលទាមទារឲ្យអ្នកទិញ ត្រូវសម្អាត ជួលជុលផ្នែកខ្លះឡើងវិញ​ និងអាចកែថ្នៃទៅជាកន្លែងទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

យ៉ាងណាមិញ ដើម្បីការពារសុវត្ថិភាព អ្នកចង់ទិញនឹងមិនអាចចូលទៅខាងក្នុងលេណដ្ឋានបានទេ ហើយវា រួមទាំងដីជុំវិញ នឹងដាក់លក់ដេញថ្លៃ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ខាងមុខនេះ៕

ប្រភព: Daily Mail

សូមទស្សនារូបភាពខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Meas Chandara
D.R

អត្ថបទទាក់ទង

//s9.kh1.co/cb/cba93401450ebce9c22275aa57fbb06d74a307af.jpeg

ព្រឹកនេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់នៅគ្រូបង្រៀន ទូទាំងខេត្តកំពង់ស្ពឺ នៅវិទ្យាល័យឧដុង្គ

 ០៨-កក្កដា-២០២៥ 
 ៩ព្រឹក · ២ ថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T