ត្រៀមលិខិតឆ្លងដែនទៅ! ជប៉ុនបើកច្រកព្រំដែន ទទួលភ្ញៀវទេសចរវិញហើយ

//s9.kh1.co/ac/acbf515332c5bf84a2cebf1196d02e820de8296a.jpg
សង្គម

 ១៩-ឧសភា-២០២២ ៤ល្ងាច · ២ ឆ្នាំមុន

ប្រទេសជប៉ុនបានប្រកាសកាលពីថ្ងៃអង្គារទី ១៧ ឧសភា ឆ្នាំ២០២២ថា ខ្លួននឹងចាប់ផ្តើមអនុញ្ញាតឱ្យទេសចរណ៍ចូលមកប្រទេសជប៉ុនវិញហើយ ប៉ុន្តែជាដំណើរការសាកល្បង។

ជប៉ុន៖ ប្រទេសជប៉ុនបានប្រកាសកាលពីថ្ងៃអង្គារទី ១៧ ឧសភា ឆ្នាំ២០២២ថា ខ្លួននឹងចាប់ផ្តើមអនុញ្ញាតឱ្យភ្ញៀវទេសចរណ៍ចូលក្នុងប្រទេសវិញហើយ ដើម្បីដំណើរការសាកល្បង មុនពេលប្រទេសនេះបើកដំណើរការឡើងវិញពេញលេញសម្រាប់ភ្ញៀវបរទេសដែលបំណងចង់ចូលមកក្នុងប្រទេសជប៉ុន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក ចំពោះដំណើរការសាកល្បងទទួលភ្ញៀវទេសចរឆ្នាំនេះនឹងអនុញ្ញាតឱ្យរដ្ឋាភិបាលធ្វើការវាយតម្លៃអំពីសុខភាព សុវត្ថិភាព និងវិធីដោះស្រាយការឆ្លងជំងឺកូវីដ១៩ រួមទាំងគោលការណ៍ណែនាំសម្រាប់ភ្នាក់ងារទេសចរណ៍ ដើម្បីទប់ស្កាត់ក្នុងករណីប្រទេសជប៉ុនអាចទទួលរងពីជំងឺរាតត្បាតកូវីដ១៩ សារជាថ្មីម្តងទៀត។

យ៉ាងណាមិញ ចំពោះច្បាប់ដែលអនុញ្ញាតសម្រាប់ភ្ញៀវទេសចរអាចចូលមកប្រទេសជប៉ុនបាន គឺមានលក្ខណៈជាងលើកមុនបន្តិច ដោយសារដំណើរទទួលភ្ញៀវទេសចរលើកនេះ គឺជាការបើកសាកល្បងប៉ុណ្ណោះ៕

សូមចូលទស្សនារូបភាពខាងក្រោម៖

ប្រទេសជប៉ុន (រូបតំណាង)
ប្រទេសជប៉ុន (រូបតំណាង)
Ly Rothpanha
P.H

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T