ចូលរួមអបអរសាទរ បេក្ខនារីស្អាតទាំង១៦នាក់ ​ដែលជាប់ទៅកាន់វគ្គបន្ដពីកម្មវិធី Miss Multinational Cambodia

//s9.kh1.co/21/215bca5bf0030034e093e18d14ba703d9aafa0a7.png
តារា & កម្សាន្ដ

 ១៩-ឧសភា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

សូមចូលរួមអបអរសាទរបេក្ខនារី១៦នាក់ ​ដែលជាប់ទៅកាន់វគ្គបន្ដពីកម្មវិធី Miss Multinational Cambodia។

ភ្នំពេញ៖ អាចនិយាយបានថាកមកមវិធី Miss Multinational Cambodia ជាកម្មវិធីថ្មីស្រឡាងនៅក្នុងប្រទេសកម្ពុជា។ ពិតណាស់ ថ្មីៗនេះកម្មវិធីប្រកួតបវរកញ្ញាមួយនេះក៏បានស្វែងរកបេក្ខនារីដាក់ណាក្យចូលរះមប្រកួតជាច្រើននាក់ផងដែរ។ ហើយគេឃើញមានបេក្ខនារីជាច្រើនបានដាក់ពាក្យចូលរូមប្រកួត ដើម្បីឈ្នះអាចបន្តទៅប្រកួតលើឆាកអន្តរជាតិនាពេលខាងមុខ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាមួយគ្នានេះដែរ មានបេក្ខនារីចំនួន៥០រូប សុទ្ធសឹងតែមានសម្រា់ស្រស់ស្អាតបានជាប់ចូលទៅវគ្គសម្ភាសន៍។ ក្នុងនោះដែរ បេក្ខនារីដែលអាចដាក់ពាក្យបានគឺតម្រូវឲ្យមានអាយុចាបៀពី១៨ ដល់២៥ឆ្នាំ ព្រមទាំងមានកម្ពស់ចាប់ពី ១៦០cmឡើងទៅ។ ជាមួយគ្នានេះដែរ កម្មវិធីមួយនេះគឺផ្ដោតសំខាន់លើ សម្រស់ សមត្ថភាពសិល្បៈ និងចំណេះដឹង។ 

តួយ៉ាងអ្វីដែលកាន់តែត្រេកអរជំនួសបេក្ខនារីនោះ ថ្មីៗនេះកម្មបិធី Miss Multinational Cambodia បានប្រកាសអ្នកជាប់ទាំង១៦រូបដែលអាចមានសិទ្ធទៅប្រកួតវគ្គបន្តបន្ទាប់ទៀត។ មួយវិញទៀត ថ្ងៃប្រកួតពីកម្មវិធីនឹងបគ្ជាក់នៅពេលក្រោយ ហើយសង្ឃឹមថាប្រិយមិត្តនឹងបន្តតាមដានកម្មវិធីប្រកួតបវរកញ្ញាមួយនរះឲ្យបានគ្រប់ៗគ្នា ដើម្បីជាកម្លាំងចិត្តដល់បេក្ខនារីទាំងអស់៕ 

សូមទស្សនាតារាងឈ្មោះបេក្ខនារីជាប់ទៅវគ្គបន្តទាំង១៦រូបខាងក្រោម៖

រូបភាព
រូបភាព
Som San
S.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T