បកស្រាយមក! ៧រឿងរបស់ស្រីៗ តែងតែធ្វើឱ្យប្រុសៗដេកឆ្ងល់មិនបាត់

//s9.kh1.co/1e/1eebac3be3882dfa9a9ab278fbbbe0e405f010cf.jpg
នារី

 ១៦-ឧសភា-២០២២ ១០ព្រឹក · ៣ ឆ្នាំមុន

បកស្រាយភ្លាមមកស្រីៗ ចំពោះរឿងរ៉ាវទាំង៧នេះ ដែលតែងតែធ្វើឱ្យប្រុសៗដេកឆ្ងល់ និងឈឺក្បាលមិនបាត់ដោយសារតែអ្នក។

យល់ដឹង៖ មនុស្សស្រីភាគច្រើនគឺតែងតែចង់ឱ្យមនុស្សប្រុសដែលខ្លួនស្រលាញ់បានយល់ពីខ្លួន ទាំងដែលរឿងរ៉ាវខ្លះសូម្បីតែខ្លួនឯងផ្ទាល់ ក៏មិនយល់ពីខ្លួនឯងថាធ្វើបែបនេះ ធ្វើបែបនោះដើម្បីអ្វីដែរ អញ្ចឹងហើយ វាក៏ពិបាកនឹងឱ្យមនុស្សប្រុសយល់ពីមនុស្សស្រីដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាងនេះទៅទៀត ចំពោះរឿងរ៉ាវមួយចំនួនដូចដែលបានរៀបរាប់នៅខាងក្រោមនេះរបស់មនុស្សស្រី ដែលតែងតែធ្វើឱ្យមនុស្សប្រុសដេកឆ្ងល់មិនបាត់ ទោះព្យាយាមយល់ពីរឿងទាំងនោះប៉ុណ្ណាក៏ដោយ ក៏ពិបាកនឹងយល់ថាមនុស្សស្រីចង់បានអ្វីឱ្យប្រាកដដែរ ហេតុនេះហើយ ស្រីៗចេញមុខបកស្រាយភ្លាមមក ប្រុសៗគេនឹងបានយល់ខ្លះ។

បកស្រាយមក! ៧រឿងរបស់ស្រីៗ តែងតែធ្វើឱ្យប្រុសៗដេកឆ្ងល់មិនបាត់៖

១. ហេតុអ្វីចូលចិត្តនិយាយផ្ទុយពីអ្វីដែលខ្លួនចង់បាន?

រូបតំណាង
រូបតំណាង

វាជារឿងពិតរបស់មនុស្សស្រីភាគច្រើន គឺតែងតែចូលចិត្តនិយាយផ្ទុយពីអ្វីដែលខ្លួនចង់បាន ដែលធ្វើឱ្យប្រុសៗជាសង្សារនិងជាប្តី តែងតែមិនយល់និងដេកឆ្ងល់មិនបាត់ថា បើនិយាយមកត្រង់ៗថាចង់បានអ្វី វាមិនកើតមែនទេ? តាមពិតទៅមនុស្សស្រីមិនមែនមិនចេះនិយាយត្រង់ៗ ថាខ្លួនចង់បានអ្វីទេ គ្រាន់តែនាងចង់ដឹងថាមនុស្សប្រុសដែលនាងស្រលាញ់ យល់ពីនាងបានកម្រិតណាតែប៉ុណ្ណោះ។

២. ហេតុអ្វីមិនប្រាប់ថាគេធ្វើអ្វីខុស សុខៗក៏អត់និយាយរក?

រូបតំណាង
រូបតំណាង

ធម្មជាតិរបស់មនុស្សស្រី គឺចូលចិត្តប្រើអារម្មណ៍ជាងហេតុផល បើអ្នកធ្វើអ្វីខុសដាក់នាងហើយ នាងនឹងស្ងាត់មិននិយាយអ្វីរកអ្នកសូម្បីតែមួយម៉ាត់ ហើយវាក៏ជារឿងដែលឆ្ងល់មិនបាត់របស់មនុស្សប្រុស ដែលឆ្ងល់ថាបើខឹងអ្វី ម្តេចមិននិយាយប្រាប់ថាគេធ្វើអ្វីខុស ប៉ុន្តែតាមពិតទៅ មនុស្សស្រីគឺគ្រាន់តែចង់ឱ្យមនុស្សប្រុស ភ្ញាក់រលឹកថាខ្លួនបានធ្វើអ្វីខុសតែប៉ុណ្ណោះ នាងគ្មានបំណងធ្វើឱ្យប្រុសៗដេកឆ្ងល់មិនបាត់បែបនេះទេ។

៣. សួរពីសង្សារចាស់រហូត ដល់តែពេលប្រាប់តាំងខឹង

រូបតំណាង
រូបតំណាង

ស្រីៗចូលចិត្តណាស់ ខាងសួរនាំរឿងសង្សារចាស់គេ ហើយក៏ពូកែខឹងនិងអន់ចិត្ត ពេលដែលគេនិយាយរឿងសង្សារចាស់ប្រាប់ ហេតុនេះហើយ ប្រុសៗមិនបាច់ឆ្ងល់ទេ ហើយបើអ្នកពិតជាស្រលាញ់នាង ចង់ឱ្យនាងសប្បាយចិត្ត ទោះសង្សារចាស់អ្នកល្អប៉ុណ្ណាក៏ដោយ ក៏កុំនិយាយចំណុចល្អរបស់សង្សារចាស់ ឱ្យនាងបានលឺអី ព្រោះបើនាងបានលឺ នាងនឹងគិតថាខ្លួនឯងល្អមិនដល់សង្សារចាស់អ្នក ម្យ៉ាងមនុស្សស្រីតែប៉ុណ្ណឹង គឺចូលចិត្តសួរនាំច្រើន។

៤. ហេតុអ្វីចង់ឱ្យគេចងចាំរឿងគ្រប់យ៉ាង មិនថារឿងតូចរឿងធំ?

រូបតំណាង
រូបតំណាង

មនុស្សប្រុសតែងតែឆ្ងល់ថា ហេតុអ្វីចង់ឱ្យគេចងចាំរឿងគ្រប់យ៉ាង មិនថារឿងតូចរឿងធំ? ទាំងដែលរឿងខ្លះវាគ្រាន់តែជារឿងធម្មតា ប៉ុន្តែសម្រាប់មនុស្សស្រីរឿងណាក៏ដោយ ឱ្យតែទាក់ទងនៅក្នុងទំនាក់ទំនងស្នេហារវាងអ្នកទាំងពីរ មនុស្សស្រីគឺតែងតែចាត់ទុកថាសំខាន់ជានិច្ច ដូច្នេះមិនបាច់ឆ្ងល់ច្រើនទេ ម្យ៉ាងនាងធ្វើនេះ គឺគ្រាន់តែចង់ឱ្យអ្នកស្រលាញ់នាងដូចថ្ងៃដំបូងតែប៉ុណ្ណោះ។

៥. ហេតុអ្វីដឹងហើយនៅសួរទៀត?

រូបតំណាង
រូបតំណាង

ប្រុសៗតែងតែដឹងខ្លួនថានៅពេលដែលសង្សារ ឬប្រពន្ធរបស់ខ្លួនចាប់ផ្តើមសួរអ្វីមកកាន់ពួកគេ គឺពួកគេដឹងច្បាស់ថាមនុស្សស្រីច្បាស់ជាដឹងចម្លើយមុនហើយ ប៉ុន្តែអ្វីដែលមនុស្សប្រុសឆ្ងល់នោះ គឺហេតុអ្វីដឹងហើយនៅតែសួរទៀត? ចម្លើយនោះគឺព្រោះតែនាងចង់ដឹងចម្លើយរបស់អ្នក ស្មោះត្រង់ជាមួយនាងដែរឬក៏អត់។

៦. ពេលខឹងម្តងៗ ចង់បានអ្វីឱ្យប្រាកដ? 

រូបតំណាង
រូបតំណាង

វាជារឿងដែលធ្វើឱ្យប្រុសៗដេកឆ្ងល់មិនបាត់ ឱ្យតែពេលខឹងម្តង មិនដឹងថាមនុស្សស្រីចង់បានអ្វីឱ្យប្រាកដនោះទេ ម្តងចង់ឱ្យគេតាមលួងលោម ម្តងចង់នៅម្នាក់ឯង ដល់ពេលដែលគេតាមលួងលោម គឺកាន់តែខឹងគេថែម ហើយដល់ពេលដែលគេយល់ព្រមឱ្យនៅម្នាក់ឯង​ តាំងថាគេឈប់ស្រលាញ់ហើយ ទើបមិនតាមលួងលោមបែបនេះ និយាយរួមទៅសម្រាប់មនុស្សប្រុស រឿងនេះគឺពិតជាធ្វើឱ្យពួកគេឈឺក្បាលខ្លាំងណាស់។

៧. អីតិចក៏យំ អីតិចក៏ខឹង អីតិចក៏រំភើប

រូបតំណាង
រូបតំណាង

វាអាចជារឿងដែលអស់សំណើច និងជារឿងដែលឆ្ងល់មួយរបស់មនុស្សប្រុស នៅពេលដែលឃើញមនុស្សស្រីដែលខ្លួនស្រលាញ់ អាងអីបន្តិចយំ អាងអីបន្តិចក៏ខឹងដាច់ក្បាលដាច់កន្ទុយ ហើយអាងអីបន្តិចក៏រំភើប ផ្លាស់ប្តូរអារម្មណ៍ស្ទើរតែបីក្នុងពេលតែមួយក៏មាន ដែលតាមពិតទៅ អ្វីដែលធ្វើឱ្យមនុស្សស្រីទៅជាបែបនេះ គឺព្រោះតែមនុស្សស្រីជាមនុស្សដែលមានមនោសញ្ចេតនាជា្រលជ្រៅក្នុងរឿងស្នេហាច្រើនជាងមនុស្សប្រុស ទើបធ្វើអ្វីតែបន្តិច គឺដឹងតែប៉ះពាល់ដល់អារម្មណ៍ហើយ៕

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T