៥យ៉ាងដែលអ្នកខូចចិត្តត្រូវចេះផ្លាស់ប្តូរ បើចង់ឆាប់កាត់ចិត្តបានលឿន

//s9.kh1.co/a7/a79de4e65dd051c4632cbad3a84f008d4b167662.jpg
នារី

 ១៤-ឧសភា-២០២២ ១ល្ងាច · ២ ឆ្នាំមុន

៥យ៉ាងដែលអ្នកខូចចិត្តរស់់ខ្វះគេមិនបាន ត្រូវចេះផ្លាស់ប្តូរ ប្រសិនបើចង់ឆាប់កាត់ចិត្តពីគេបានលឿន ដើម្បីកុំឱ្យរស់នៅគ្រាំគ្រាយូរ។

ស្នេហា៖ ការកាត់ចិត្តពីមនុស្សដែលខ្លួនធ្លាប់ស្រលាញ់ វាជារឿងដ៏ពិបាកមួយ ប៉ុន្តែបើគេអស់ចិត្តទៅហើយ ទោះចង់ឃាត់យ៉ាងណាក៏ឃាត់មិនកើត គឺមានតែរៀនកាត់ចិត្ត តែមុននឹងអាចកាត់ចិត្តបាន វាក៏ត្រូវការឱ្យយើងម្នាក់ៗចេះផ្លាស់ប្តូរចិត្តគំនិតខ្លួនឯងជាមុនសិនដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ហេតុនេះហើយ ចំពោះមនុស្សដែលកំពុងតែខូចចិត្ត ហើយចង់កាត់ចិត្តឱ្យបានឆាប់រហ័សដោយសារតែមិនចង់នៅគ្រាំគ្រាយូរនោះ អ្នកត្រូវតែចេះផ្លាស់ប្តូរចិត្តគំនិតមួយចំនួនរបស់ខ្លួនឯង ដូចដែលបានរៀបរាប់នៅខាងក្រោមនេះជាមុនសិន ទើបអ្នកអាចកាត់ចិត្តពីគេបានឆាប់។

៥យ៉ាងដែលអ្នកខូចចិត្តត្រូវចេះផ្លាស់ប្តូរ បើចង់ឆាប់កាត់ចិត្តបានលឿន៖

១. ឈប់ឆ្ងល់ហេតុអ្វីគេចាកចេញពីអ្នក

រូបតំណាង
រូបតំណាង

បើចង់កាត់ចិត្តពីគេបានលឿន ជំហានដំបូងដែលអ្នកត្រូវតែផ្លាស់ប្តូរនោះ គឺការគិតនិងការឆ្ងល់របស់អ្នក ថាហេតុអ្វីបានជាគេចាកចេញពីអ្នកជាមុនសិន ព្រោះបើអ្នកនៅតែឆ្ងល់ នៅតែចង់ដឹងហេតុផលពីរបស់គេទៀត ទោះអ្នកស្លាប់ទៀត ក៏អ្នកនៅតែមិនអាចបំភ្លេចគេបានដែរ។

២. ឈប់ផ្តោតលើគេ ផ្លាស់ប្តូរមកផ្តោតលើខ្លួនឯងវិញ

រូបតំណាង
រូបតំណាង

ព្រោះតែអ្នកស្រលាញ់គេខ្លាំងជាងស្រលាញ់ខ្លួនឯង ទើបអ្នកមិនងាយបំភ្លេចគេបានបែបនេះ ប៉ុន្តែប្រសិនបើអ្នកចេះផ្លាស់ប្តូរការផ្តោតទៅលើគេ មកផ្តោតលើខ្លួនឯងឱ្យបានច្រើនវិញម្តងនោះ ពេលវេលាវានឹងធ្វើឱ្យអ្នក បំភ្លេចគេបានដោយងាយ ហើយជីវិតអ្នកនឹងល្អឡើងវិញ។

៣. ឈប់គិតថាលើលោកនេះគ្មានស្នេហ៍ស្មោះ

រូបតំណាង
រូបតំណាង

កុំដោយសារតែបរាជ័យស្នេហាម្តង អ្នកត្រូវគិតថាលើលោកនេះគ្មានស្នេហាស្មោះ ហើយអ្នកមិនផ្តល់ឱកាសឱ្យខ្លួនឯង បានជួបមនុស្សថ្មីឱ្យសោះ ព្រោះថាការធ្វើបែបនេះ ប្រៀបដូចជាអ្នកឃាំងខ្លួនឯង មិនឱ្យមានក្តីសុខអញ្ចឹង ហើយអ្នកក៏មិនងាយភ្លេចគេបានដែរ តែបើអ្នកចេះផ្លាស់ប្តូរការគិតខ្លួនឯង ហើយផ្តល់ឱកាសឱ្យខ្លួនឯងម្តងទៀត អ្នកនឹងអាចភ្លេចគេបានដោយជោគជ័យ។

៤. ផ្លាស់ប្តូរកុំឱ្យរឿងអតីតកើតមានម្តងទៀត

រូបតំណាង
រូបតំណាង

បរាជ័យស្នេហារួចម្តង អ្នកប្រាកដជាដឹងពីកំហុសដែលកើតមានលើរឿងអតីតហើយ ដូច្នេះហើយ ចង់កាត់ផ្តាច់កុំឱ្យនៅតែនឹកនាដល់គេទៀត អ្នកត្រូវចេះផ្លាស់ប្តូរទម្លាប់ដែលធ្លាប់ធ្វើជាមួយអ្នកចាស់ ហើយរៀនបង្កើតទម្លាប់ថ្មីៗជាមួយអ្នកថ្មីល្អឱ្យបានច្រើន នោះជីវិតអ្នកនឹងមានរស្មីឡើងវិញ។

៥. ផ្លាស់ប្តូរពីមនុស្សខូចចិត្ត ទៅជាមនុស្សប្រសើរឡើងវិញម្នាក់

រូបតំណាង
រូបតំណាង

វាមិនមែនជារឿងដែលខុសនោះទេ នៅពេលដែលអ្នកទើបតែបែកបាក់ស្នេហា ហើយត្រូវខូចចិត្តខ្លាំងមួយគ្រានោះ ប៉ុន្តែបើអ្នកចង់រឹងមាំឡើងវិញ ហើយចង់ឆាប់កាត់ចិត្តពីគេបានលឿន អ្វីដែលអ្នកត្រូវធ្វើ គឺត្រូវរៀនផ្លាស់ប្តូរខ្លួនឯងពីមនុស្សម្នាក់ដែលធ្លាប់តែខូចចិត្ត ដោយសាររស់ខ្វះគេមិនបាន មកធ្វើជាមនុស្សថ្មីម្នាក់ ដែលមានភាពល្អប្រសើរឡើងវិញ នោះអ្នកនឹងអាចភ្លេចគេបានដោយឯកឯង៕

ប្រភពgangbeauty

Kong Sokmetheany
T.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T