បរទេស៖ ប្រទេសកូរ៉េខាងជើង បានរាយការណ៍ពីករណីអ្នកស្លាប់ថ្មីចំនួន ២១នាក់ ក្នុងចំណោមអ្នកជំងឺមានអាការៈគ្រុនក្តៅ ខណៈដែលប្រទេសនេះកំពុងប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើងនៃជំងឺកូវីដ១៩ ជាលើកដំបូងរបស់ខ្លួន។ នេះបើតាមប្រភពព័ត៌មាន Reuters។
ទីភ្នាក់ងារសារព័ត៌មាន KCNA មិនបានបញ្ជាក់ថា តើករណីស្លាប់ថ្មីនេះ គឺដោយសារកូវីដ១៩ ឬយ៉ាងណានោះទេ។ យ៉ាងណាមិញ កាលពីថ្ងៃសុក្រ KCNA គូសបញ្ជាក់ថា អ្នកជំងឺម្នាក់ បានស្លាប់ដោយសារតែវីរុសបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង។
គួរឱ្យជម្រាបថា មនុស្សប្រហែល ២៨០,៨១០នាក់ កំពុងស្ថិតក្រោមការព្យាបាល ហើយជំងឺសរុប ២៧នាក់បានស្លាប់ ចាប់តាំងពីជំងឺគ្រុនក្តៅ ដែលមិនទាន់អាចកំណត់ប្រភពដើម បានចាប់ផ្តើមផ្ទុះឡើង នៅក្នុងប្រទេសកូរ៉េខាងជើង ចាប់តាំងពីចុងខែមេសា នេះបើតាមទីភ្នាក់ងារសារព័ត៌មាន KCNA៕