មានគំនិតបែបនេះសោះ ទើប ស្រី មុំ ចាយលុយសា.ហាវមិនចង់ទុកឲ្យកូន

//s9.kh1.co/d5/d58de7ae43a6909750a3d7beb6123ab0ea0e9255.jpg
តារា & កម្សាន្ដ

 ១២-ឧសភា-២០២២ ៣ល្ងាច · ២ ឆ្នាំមុន

មូលហេតុ របស់ គង់ ចាន់ស្រីមុំ ការចាយលុយ និងការចិញ្ចឹមកូន ពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន។

ភ្នំពេញ៖ ក្រោយផ្ទុះរឿងរ៉ាវ ជុំវិញនៃ តារាកែភេទ នាង​ ផេកខេន ដែលបានជំពាក់គេរាប់ម៉ឺនដុល្លារនោះ​ បានក្លាយជាប្រធានបទ នៅលើបណ្តាញសង្គម ដែលធ្វើឲ្យអ្នកនិយមលេងហ្វេសប៊ុក មានការវែកញែកជារឿយ ៗ នៃរឿងកំពុងរសើបមួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ក្រោយពីរឿងនេះ បានផ្ទុះឡើង តារាស្រី គង់ ចាន់ស្រីមុំ តែងតែ ឡាយវីដេអូ និយាយអំពីបញ្ហា​ដែលពាក់ព័ន្ធមួយនេះផងដែរ ដែលបានលើកឡើងថា ចំនួនដែលជួយផ្គត់ផ្គន់ដល់ ផេកខេន មិនចេះតិចម៉ឺនដុល្លារ មិនថាគ្រប់សារពើ តែងតែផ្តល់ទៅដល់ រូបនាង នៅពេលដែលត្រូវការបំផុត។

ទៀតសោត  អ្នកម្តាយកូនមួយរូបនេះ ក៏បន្ថែមទៀតថា រូបខ្លួន ជួយទៅ ផេកខេន មិនមែនជាមានអ្នកមាន រស់នៅផ្ទះ រាប់លានដុល្លារនោះទេ តែអាចនិយាយបានថា តារាស្រីរូបនេះ មានជីវិតសំបូរបែប រស់នៅផ្ទះក៏មិនអន់ ក៏ខ្ទង់ ១លានដុល្លារផងដែរ។

លើសពីនេះ គង់ ចាន់ស្រីមុំ ក៏បាននិយាយទៀតថា រូបនាងចាយលុយកម្រិតមួយដែលមិនចាំបាច់មើលតម្លៃ ក្នុងការផ្តល់កម្លាំងចិត្ត ក្នុងការធ្វើការរាល់ថ្ងៃ ហេតុដូច្នេះ វាហាក់មិនបាច់សង្ស័យនោះទេ ដែលរូបនាង ចូលចិត្តចាយលុយ ក្នុងការទិញរបស់ប្រេ៊ននោះ។

មិនត្រឹមតែប៉ុណ្ណោះ ក៏មានអ្នកមួយចំនួន បានរិះគន់ ថាចាយមិនទុកឲ្យកូននៅក្នុងថ្ងៃអនាគត តែរូបនាង ក៏បាន លើកឡើងចំនុចនេះផងដែរថា រូបនាង នឹងបង្រៀនឲ្យកូនចេះរកលុយដោយខ្លួនឯង ធ្វើចំហរងើបឈរ ដោយជាបុគ្គលម្នាក់ មិនរំពឹងលុយពីឪពុកម្តាយ ដូចកូនអ្នកមានមួយចំនួនដូច្នេះដែរ៕

សូមទស្សនាវីដេអូខាងក្រោម៖

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
វីដេអូ
គង់ ចាន់ស្រីមុំ
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T