យល់ដឹង៖ ការថើបគឺជាការប៉ះ ឬសង្កត់បបូរមាត់របស់អ្នកជាមួយ នឹងមនុស្សម្នាក់ទៀតដោយក្ដីស្រលាញ់ និងអារម្មណ៍រោលរាល។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតើពាក្យមួយណាដែលពិពណ៌នា អំពីការថើបរបស់អ្នក? តើអ្នកដឹងអំពីវាទេ? ដូច្នេះ តារានិករររបស់អ្នកនឹងជួយអ្នកឱ្យទទួលបានចម្លើយនេះ។
ខាងក្រោមនេះនឹងបង្ហាញពី ពាក្យមួយម៉ាត់ដែលបញ្ជាក់ ពីការថើបរបស់តារានិករនីមួយៗ ៖
♈️ Aries (Mar 21 – Apr 19)
ញាប់ ៖
អ្នកចូលចិត្តទៅផ្លូវលំបាក។ អ្នកមានហឹង្សាបន្តិច នៅពេលថើប ហើយនោះជាអ្វី ដែលមនុស្សដែលនៅទល់មុខអ្នក ចាប់អារម្មណ៍។ ពេលដល់ពេលបិទបបូរមាត់ អ្នកធ្វើឱ្យវាងប់ងល់ និងញាប់បំផុត។
♉️ Taurus (Apr 20 – May 20)
សុបិន ៖
អ្នកថើបដូចជា អារម្មណ៍មួយដែលពួកគេបង្ហាញ នៅក្នុងខ្សែភាពយន្ត។ អ្នកមានមនោសញ្ចេតនាខ្លាំងណាស់ ហើយការថើបរបស់អ្នកគឺជាការប៉ះដ៏ស្រទន់ដូចសុបិន។ អ្នកពិតជាអ្នកថើបដ៏ល្អម្នាក់ ហើយអរគុណចំពោះវិធីដែលអ្នកថើប។
♊️ Gemini (May 21 – Jun 20)
លេងសើច ៖
ពេលថើប អ្នកចូលចិត្តលេងហ្គេម ជាមួយដៃគូរបស់អ្នក។ អ្នកជាមនុស្សចែចង់ខ្លាំងណាស់ ហើយនោះជារឿងល្អបំផុត ព្រោះវាធ្វើឱ្យស្ថានភាពថើប កាន់តែគួរឱ្យចាប់អារម្មណ៍។

♋️ Cancer (Jun 21 – Jul 22)
ស្ងប់ស្ងាត់ ៖
អ្នកមិនប្រញាប់ប្រញាល់អ្វីឡើយ ហើយបើនិយាយពីការថើប អ្នកធ្វើវាដោយស្ងប់ស្ងាត់បំផុត។ ការប៉ះទន់ភ្លន់គឺជាអ្វី ដែលបង្ហាញពីអ្វីដែលត្រូវបាន រក្សាទុកនៅក្នុងបេះដូងរបស់អ្នក។
♌️ Leo (Jul 23 – Aug 22)
ងប់ងល់ ៖
អ្នកតែងតែរំភើបខ្លាំង នៅពេលថើបជាមួយដៃគូ។ ហើយដោយសារតែការរំភើបចិត្តរបស់អ្នក អ្នកចូលចិត្តការថើបយ៉ាងរំភើប។ អ្នកចូលចិត្តការថើបបែប ងប់ងល់ដែលធ្វើឲ្យដៃគូ មានអារម្មណ៍ដល់កំពូល។
♍️ Virgo (Aug 23 – Sep 22)
រលូន ៖
អ្នកទទួលយកការថើបរបស់អ្នក យ៉ាងងាយស្រួល ដូចជារឿងទាំងអស់ នៅក្នុងជីវិតរបស់អ្នក។ អ្នកថើបយ៉ាងរលូន ពោរពេញ ដោយភាពផ្អែមល្ហែម និងគំនិតស៊ីជម្រៅដែលរត់ក្នុងចិត្តរបស់អ្នក វាសុទ្ធតែល្អឥតខ្ចោះ។

♎️ Libra (Sep 23 – Oct 22)
ក្តៅរោលរាល ៖
អ្នកដឹងពីរបៀបធ្វើឲ្យអ្វី ស្ថិតទៅក្នុងកម្រិតក្តៅ។ អ្នកបណ្តោយខ្លួន ក្នុងការសាកល្បងថើបទាំងអស់ ហើយធ្វើឱ្យពួកគេក្តៅក្រហាយ។ និយាយតាមត្រង់ អ្នកក៏ត្រូវបានគេស្គាល់ថា ជាអ្នកថើបដ៏ល្អបំផុតមួយដែរ។
♏️ Scorpio (Oct 23 – Nov 21)
ខ្លាំង ៖
អ្នកដាក់ថាមពលសរុបរបស់អ្នក ពេលថើបជាមួយដៃគូរបស់អ្នក។ ពេលថើប អ្នកបង្ហាញពីអារម្មណ៍ខ្លាំង និងភាពខ្លាំងរបស់អ្នក ដើម្បីធ្វើឱ្យវាកាន់តែពិត និងអស្ចារ្យ។
♐️ Sagittarius (Nov 22 – Dec 21)
ញៀន ៖
អ្នកចូលចិត្តសាកល្បងការថើបគ្រប់ប្រភេទ ហើយនិយាយដោយស្មោះត្រង់ អ្នកព្យាយាមស្វែងរកដំណើរផ្សងព្រេង ដែលអាចថើបបានកាន់តែច្រើនឡើង ដើម្បីធ្វើឱ្យការថើបរបស់អ្នកទាក់ទាញ។ ការញៀនរបស់អ្នក ចំពោះការព្យាយាមថើប ធ្វើឱ្យអ្នកដទៃញៀននឹងអ្នកណាស់។

♑️ Capricorn (Dec 22 – Jan 19)
សុវត្ថិភាព ៖
ការថើបរបស់អ្នក ផ្តល់ឱ្យដៃគូរបស់អ្នកនូវសុវត្ថិភាព។ សុវត្ថិភាព ស្ថិតនៅក្នុងការថើបដ៏រំភើបរបស់អ្នក។ នោះជារឿងល្អបំផុតសម្រាប់អ្នក។
♒️ Aquarius (Jan 20 – Feb 18)
ធម្មតា ៖
អ្នកមិនមែនជាអ្នកដែល នឹងរៀបចំផែនការ ហើយបន្ទាប់មកថើបដោយធម្មតា និងចៃដន្យ។ អ្នកគឺជាម្នាក់ក្នុងចំណោមអ្នកទាំងនោះដែលនឹងថើបធម្មតា នៅពេលណាដែលអ្នកចង់។
♓️ Pisces (Feb 19 – Mar 20)
ត្រេកត្រអាល ៖
ការថើបរបស់អ្នក ពិតជារីករាយណាស់ ហើយនោះគឺជាផ្នែកដ៏ល្អបំផុតអំពីការថើបរបស់អ្នក។ មិនត្រឹមតែរីករាយប៉ុណ្ណោះទេ អ្នកថែមទាំងដាក់អារម្មណ៍ទំាងមូលជាមួយវា ដើម្បីបង្កើតបានជាអារម្មណ៍ត្រេកត្រអាល។
ប្រភព: youngisthan.in