អាយុចូលខ្ទង់៤០ គួរហៅយាយ តែបេីAum ម្លឹងៗ ហៅយាយសមអត់

//s9.kh1.co/24/24a2289bedf580a743767141e57847244d5c981e.jpg
តារា & កម្សាន្ដ

 ០៩-ឧសភា-២០២២ ៨ព្រឹក · ២ ឆ្នាំមុន

មិនខ្ចីចាស់តាមវ័យ Aum លេងស្ទាយ៍ហ្វេសសិន មួយឈុតនេះញាក់ អ្នកទស្សនាមិនដាក់ភ្នែក។

ថៃ៖ កំពូលតារាសម្ដែងស្រីលំដាប់ជួរមុខរបស់ប្រទេសថៃ Aum Patchrapa ជាតារាជើងចាស់មួយរូប ដែលនៅតែអាចរក្សាបាននូវប្រេជាប្រិយភាពបាន មិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ បើទោះបីជានាងបានប្រឡូកក្នុងវិស័យនេះអស់រាប់ឆ្នាំក៏ដោយ។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្វីដែលពិសេស បើងាកមកចាប់អារម្មណ៍ទៅលើរូបសម្ផស្សរបស់តារាស្រីរូបនេះវិញ យើងឃើញថា Aum នៅតែទាន់សម័យ ថែមទាំងស្រស់ស្អាតក្មេងជាងវ័យ មិនឲ្យចាស់តាមអាយុនោះឡើយ ស្របពេលបច្ចុប្បន្ន វ័យរបស់តារាស្រីដែលមានទេពកោសល្យដ៏ប៉ិនប្រសប់រូបនេះ កាន់តែឈានទៅមុខក៏ដោយក្ដី ប៉ុន្តែរាល់ពេលនាងបង្ហាញខ្លួនជាសាធារណៈម្ដងៗ គឺមហាជនតែងតែពេញចិត្ត នូវស្ទាយ៍តែងខ្លួនដ៏សាកសមនឹងរូបរាងដ៏ផូរផង់របស់នាងជានិច្ច។   

ជាក់ស្ដែង ថ្មីៗនេះ នាងបានបង្ហាញខ្លួនជាមួយនឹង រូបរាងដ៏ស្រលូន សាច់តឹងណែន Aum បានបញ្ចេញសាច់យ៉ាងស៊ិចស៊ី ក្នុងសម្លៀកបំពាក់បែបហ្វេសសិន ខោខៅប៊យឆែកចេញសាច់ អាវខ្លីចេញរាងក្បាលពោះដ៏រាបស្មើរ ដែលធ្វើឲ្យអ្នកគាំទ្រឃើញហើយពិតជាចង់តែទស្សនាមិនចង់ដាក់ភ្នែកនោះទេ ថែមទាំងពោលពាក្យសរសើរមិនដាច់ពីមាត់ថា Aum ចាស់តែអាយុ តែសម្រស់វិញ ស្អាតមិនប្រែសោះ៕

សូមទស្សនារូបភាពខាងក្រោម៖

Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Aum Patcharapa
Heng Sivchean
S.C

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T