កម្សាន្ត ÷ មនុស្សកើតមកត្រូវតែមានគូរ គ្រាន់តែជារឿងយូ និងឆាប់ប៉ុណ្ណោះ ហើយសូម្បីតែតារាក៏ជាមនុស្សដែល ត្រូវការដៃគូជីវិត ដឹកដៃគ្នាលើផ្លូវតែមួយដល់ចាស់ដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សហើយការរៀបការមិនមែនជារឿងថ្មីអ្វី សម្រាប់តារាកូរ៉េនោះទេ ដែលមានមនុស្សជាច្រើនបានរៀបការ ជាមួយតារាល្បីៗ ក៏ដូចជាមនុស្សធម្មតាផ្សេងទៀតផងដែរ។
ខាងក្រោមនេះជាតារាកូរ៉េប៉ុន្មានដួង ដែលរៀបការជាមួយជនបរទេសដែលមិនមែនជាជនជាតិកូរ៉េ ÷
១. Kim Tae YongKim Tae Yong គឺជាអ្នកដឹកនាំរឿង និងជាអ្នកនិពន្ធរឿងជនជាតិកូរ៉េខាងត្បូង លោកបានរៀបការជាមួយតារាសម្ដែងចិន Tang Wei។

២. Jeong Jun HaJeong Jun Ha មានភាពល្បីល្បាញបំផុតសម្រាប់បុគ្គលិកលក្ខណៈកំប្លែងរបស់លោក និងជាតួសម្តែងក្នុងកម្មវិធី Infinite Challenge ហើយប្រពន្ធរបស់លោកឈ្មោះ Nina Yagi គឺជាអ្នកបើកយន្តហោះជនជាតិជប៉ុន។

៣. Shin Joo AhShin Joo Ah ជាតារាសម្ដែងកូរ៉េខាងត្បូង នាងបានរៀបការជាមួយ Saraut Rachanacun ដែលជាអ្នកជំនួញជនជាតិថៃ។

៤. Park Joo Ho
Park Joo Ho គឺជាកីឡាករបាល់ទាត់កូរ៉េខាងត្បូង លោកបានជួបប្រពន្ធរបស់លោកឈ្មោះ Anna ខណៈពេលដែលលោកលេងឱ្យក្លឹប FC Basel ដែលជាក្លឹបបាល់ទាត់របស់ប្រទេសស្វីស។

៥. Chae Rim
Chae Rim ជាតារាសម្ដែងកូរ៉េខាងត្បូង ក្នុងឆ្នាំ ២០១៤ នាងបានរៀបការជាមួយ Gao Ziqi ដែលជាតារាសម្តែងចិន។

៦. Choi Soo JongChoi Soo Jong បានជួបប្រពន្ធរបស់លោក Ha Hee Ra នៅពេលពួកគេសម្តែងរួមគ្នាក្នុងរឿង You Know What? ដែល Ha Hee Ra កើតនៅទីក្រុងសេអ៊ូល ដោយមានឪពុកជាជនជាតិតៃវ៉ាន់ និងម្តាយជាជនជាតិកូរ៉េ។

៧. Ham So WonHam So Won គឺជាតារាសម្តែងកូរ៉េខាងត្បូង ប្តីរបស់នាងគឺ Jin Hua ជាជនជាតិចិន ដែលជាអតីតអ្នកហ្វឹកហាត់ idol។

៨. Choo Ja HyunChoo Ja Hyun គឺជាតារាសម្តែងកូរ៉េខាងត្បូង នាងបានរៀបការជាមួយតារាសម្ដែង និងចម្រៀងចិន Yu Xiaoguang ក្នុងឆ្នាំ ២០១៧។

៩. Kim Jung MinKim Jung Min ជាតារាចម្រៀង និងជាតារាសម្ដែងកូរ៉េខាងត្បូង លោកបានរៀបការជាមួយ Rumiko Tani ដែលជាអតីតតារាចម្រៀងជប៉ុន។

ប្រភព: Koreaboo