យល់ដឹង៖ មនុស្សយើងម្នាក់ៗតែងតែមានចំណុចពិសេស និងចំណុចទាក់ទាញរៀងៗខ្លួន ដើម្បីអាចដឹងបាន យើងអាចមើលទៅតាមសញ្ញារាសីចក្រ ឬហៅថាតារានិករទាំង ១២ បាន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សខាងក្រោមនេះនឹងបង្ហាញពី ប្រភេទមនុស្សមនុស្សដែលចាប់អារម្មណ៍ ដល់តារានិករនីមួយៗ ៖
♈️ Aries (Mar 21 – Apr 19)
មនុស្សចាប់អារម្មណ៍នឹង Aries ព្រោះពួកគេគឺជាមនុស្សដែលចូលចិត្តការផ្សងព្រេង។ ពួកគេមើលឃើញថា Aries ជាអ្នកស្វែងរកការរំភើបចិត្ត ដ៏ក្លាហាន ដែលអាចទាញពួកគេចេញពីភាពតានតឹង ហើយធ្វើឱ្យពួកគេកាន់តែក្លាហាន និងមុះមុតផងដែរ។ មនុស្សគ្រប់គ្នា ចង់បានដៃគូដូចជា Aries ដោយសារតែពួកគេ ជាមនុស្សរស់រវើក ដែលមិនចង់ដឹកនាំជីវិតឲ្យស្ងប់ស្ងាត់ និងចាស់កម្រិលឡើយ។ ពួកគេដឹងថា នៅជាមួយនឹង Aries ជីវិតនឹងបន្តមានភាពថ្មី និងរីករាយជានិច្ច។
♉️ Taurus (Apr 20 – May 20)
មនុស្សដែលត្រូវបានទាក់ទាញដោយ Taurus ព្រោះពួកគេតែងចង់បានភាពស្មោះត្រង់។ ដឹងថានៅពេលដែល Taurus សម្រេចចិត្តស្រឡាញ់នរណាម្នាក់ វាគឺមិនងាយផ្លាស់ប្តូរទេ។ ពួកគេក៏ដឹងដែរថា Taurus ចូលចិត្តដាក់ខ្លួនពិតៗ ជាជាងការសម្ដែង ហើយថាពួកគេមានទំនោរទៅជាមនុស្សដែលមានភាពវៃឆ្លាតខ្ពស់។ អ្នកដែលស្រឡាញ់ពួកគេ គឺស្រដៀងគ្នានឹងមនុស្សដែលត្រូវបានគេទុកចិត្ត នឹងដឹងគុណថាពួកគេ មានភាពជឿជាក់ប៉ុណ្ណា។
♊️ Gemini (May 21 – Jun 20)
មនុស្សត្រូវបានទាក់ទាញដោយ Gemini ព្រោះពួកគេគឺជាមនុស្សដែលមានភាពវ័យឆ្លាត ចេះសម្របខ្លួនតាមកាលៈទេសៈ និងជាមនុស្សចង់ដឹងចង់ឃើញ។ ភាគច្រើនតារានិករមួយនេះ មានភាពទាក់ទាញ និងមានមន្តស្នេហ៍ ប៉ុន្តែជាមនុស្សដែលមានអណ្តាតមុតស្រួច ពេលនិយាយផ្លែផ្កាអ្នកណាម្នាក់ គឺអាចសម្លាប់ចិត្តគេបាន។

♋️ Cancer (Jun 21 – Jul 22)
ភាពទាក់ទាញរបស់ Cancer ដល់មនុស្សគ្រប់គ្នា គឺតារានិករមួយនេះ ជាមនុស្សដែលមានមនោសញ្ចេតនាខ្ពស់ ចេះយកចិត្តទុកដាក់អ្នកដទៃ និងមានក្តីស្រលាញ់ជ្រាលជ្រៅ។ Cancer តែងជួយអ្នកដទៃជានិច្ច ដែលមិនដែលគិតពីការតបស្នងឡើយ ជាពិសេសគឺស្រលាញ់មិត្តភក្ដិ និងអ្នកនៅជុំវិញខ្លួនខ្លាំង មិនងាយនឹងក្បត់ឡើយ។
♌️ Leo (Jul 23 – Aug 22)
មនុស្សចាប់អារម្មណ៍តារានិករនេះ ក៏ព្រោះតែ Leo ជាមនុស្សដែលមានមន្តស្នេហ៏ ជាមនុស្សដែលតែងផ្តល់ភាពកក់ក្តៅ ដល់មនុស្សជុំវិញខ្លួន និងជាមនុស្សដែលមានការគិតពិចារណាខ្ពស់។ ពួកគេជាមនុស្សមានអំនាច និងមិនចូលចិត្តឲ្យគេគ្រប់គ្រងឡើយ។
♍️ Virgo (Aug 23 – Sep 22)
អ្នកដែលកើតចំតារានិករមួយនេះ គឺជាមនុស្សចូលចិត្តផ្តល់ជំនួយ និងដោះស្រាយបញ្ហាដល់គេជានិច្ច។ Virgo ជាមនុស្សដែលមានភាពវៃឆ្លាត ដែលអាចយល់ពីមនុស្សគ្រប់គ្នាបានច្រើន។ មិនត្រឹមតែជំរុញខ្លួនឯង ឲ្យក្លាយជាមនុស្សពូកែប៉ុណ្ណោះទេ តែក៏ចង់ជួយជំរុញអ្នកដទៃឲ្យពូកែដូចខ្លួនដែរ។

♎️ Libra (Sep 23 – Oct 22)
តារានិករនេះ មិនចូលចិត្តនៅម្នាក់ឯងនោះទេ ដោយសារតែហេតុផលនេះ ទើបគេក្លាយជាមនុស្សម្នាក់ដែលមនុស្សគ្រប់គ្នាប្រាថ្នាចង់នៅក្បែរ ព្រោះ Libra ឲ្យតម្លៃនៃពេលវេលាមនុស្សគ្រប់គ្នា ដែលមិនទុកគេចោល។ គេអាចកំដរមិត្តភក្ដិបានជានិច្ច ព្រោះពួកគេមិនចង់ឃើញមនុស្សនៅជុំវិញខ្លួនពិបាកចិត្តទេ។
♏️ Scorpio (Oct 23 – Nov 21)
Scorpio ជាមនុស្សដែលមានថាមពល និងមានភាពអាថ៌កំបាំងម្នាក់ ដែលជាហេតុដែលមនុស្សគ្រប់គ្នា ចាប់អារម្មណ៍ពួកគេខ្លាំងណាស់។ តារានិករនេះមិនខ្លាចនឹងនិយាយពីគំនិតរបស់គេឡើយ ពេលដែលគេគិតថា គំនិតរបស់គេត្រឹមត្រូវ។
♐️ Sagittarius (Nov 22 – Dec 21)
មនុស្សត្រូវបានទាក់ទាញដោយ Sagittarius ព្រោះពួកគេជាមនុស្សដែលមានភាពសប្បុរស និងមានស្នាមញញឹមដ៏ទាក់ទាញដល់មនុស្សគ្រប់គ្នា ដូច្នេះមិនចម្លែកទេដែលតារានិកររូបនេះ មានគេចាប់អារម្មណ៍ច្រើន។ ពួកគេជាមនុស្សសកម្ម និងស្វាហាប់ ឲ្យតម្លៃខ្ពស់លើភាពស្មោះត្រង់បំផុត។

♑️ Capricorn (Dec 22 – Jan 19)
Capricorn អ្នកជាមនុស្សដែលអាចទុកចិត្តបាន។ ជាមនុស្សដែលមិនសូវចូលរួមនឹងគេច្រើន ទើបមនុស្សភាគច្រើនគិតថា អ្នកមិនគួរឲ្យទុកចិត្ត។ ប៉ុន្តែនៅពេលដែលមានបញ្ហាម្តងៗ គឺតារានិករមួយនេះ តែងចេញមុខដោះស្រាយមុនគេជានិច្ច។
♒️ Aquarius (Jan 20 – Feb 18)
មនុស្សចាប់អារម្មណ៍នឹង Aquarius ព្រោះតារានិកររូបនេះ មានចំណុចទាក់ទាញ គឺទៅលើអត្តចរិតប្លែកៗ។ មានអត្តចរិតរួសរាយ ជាមនុស្សមានព្រលឹងដែលចាស់ៗចំណាំនិយាយ។ អ្នកតែងគិតថាភាពរីករាយ គឺផ្តើមចេញពីយើងមិនចាំបាច់ចាំទទួលយកភាពអវិជ្ជមាន ពីអ្នកណាឡើយ ទើបមនុស្សដូចជាអ្នកតែងមើលទៅរីករាយគ្រប់ពេល។
♓️ Pisces (Feb 19 – Mar 20)
ជាមនុស្សដែលចេះបត់បែន និងមានមនោសញ្ចេតនាខ្ពស់។ ជាមនុស្សដែលតែងស្តាប់បញ្ហាមិត្តជានិច្ច។ អ្នកជាមនុស្សឆ្លាតតែពេលខ្លះអ្នកក៏ឆោតល្ងង់ណាស់ដែរ។ ប៉ុន្តែអ្វីដែលជាភាពទាក់ទាញបំផុតរបស់អ្នកនោះ គឺភាពយល់ចិត្ត។ Pisces អ្នកតែងយល់ចិត្តមនុស្សគ្រប់គ្នា ដែលនៅក្បែរខ្លួនជានិច្ច ទើបមនុស្សជាច្រើនស្រលាញ់ចូលចិត្តអ្នក។
ប្រភព: thoughtcatalog