ភពអ៊ុយរ៉ានុសនិងពិភពលោកទឹកកកផ្សេងទៀត អាចនឹងក្លាយជាគោលដៅអាទិភាព របស់ណាសា

//s9.kh1.co/93/93c2f9c549a69c0738b117496a76fb22f24d9236.jpg
បច្ចេកវិទ្យា

 ២៥-មេសា-២០២២ ២ល្ងាច · ៣ ឆ្នាំមុន

របាយការណ៍ planetary decadal survey បានណែនាំឲ្យមានយានអង្កេតជាលើកដំបូងទៅកាន់ភពអ៊ុយរ៉ានុស ជាបេសកកម្មដ៏ធំបន្ទាប់របស់ណាសា។

បរទេស៖ ពិភពលោកទឹកកកដ៏អាថ៌កំបាំងផ្សេងៗនៅក្នុងប្រព័ន្ធព្រះអាទិត្យរបស់យើង គួរតែជាអាទិភាពនៃការរុករកនាពេលអនាគត នេះបើយោងតាមរបាយការណ៍ថ្មីមួយ។ របាយការណ៍ planetary decadal survey បានណែនាំឲ្យមានយានអង្កេតជាលើកដំបូងទៅកាន់ភពអ៊ុយរ៉ានុស ជាបេសកកម្មដ៏ធំបន្ទាប់របស់ណាសា។ យានអវកាសនេះនឹងធ្វើដំណើរជុំវិញគន្លងរបស់ភពយក្សទឹកកកមួយនេះ និងបញ្ជូនការតាមដានពីការរុករកបរិយាកាសនៃភពទី៧នេះក្នុងប្រព័ន្ធព្រះអាទិត្យ។ ហើយការបើកដំណើរការនៅឆ្នាំ២០៣១និង២០៣២ អាចធ្វើទៅបាន នេះបើយោងតាមអ្នកនិពន្ធនៃរបាយការណ៍មួយនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរបាយការណ៍នេះបានឲ្យដឹងថា ការស្វែងរកភស្ដុតាងនៃជីវិតនៅលើព្រះចន្ទ Enceladus របស់ភពសៅរ៍ គួរតែជាអាទិភាពទីពីរសម្រាប់ណាសា។ ព្រះចន្ទ Enceladus មានមហាសមុទ្ររាវមួយនៅក្រោមសម្បកទឹកកក ហើយយាន Enceladus Orbilander អាចនឹងធ្វើដំណើរគោចរជុំវិញព្រះចន្ទនេះ និងចុះចតនៅលើផ្ទៃរបស់វាផងដែរ ដោយសិក្សាពីទឹកដែលផុសឡើង តាមរយៈស្នាមប្រេះនៅក្នុងសម្បកទឹកកក។

របាយការណ៍ដែលបង្កើតឡើងដោយបណ្ឌិត្យសភាជាតិ National Academies of Sciences, Engineering, and Medicine ក៏កំណត់អាទិភាពវិទ្យាសាស្ត្រផ្សេងទៀត សម្រាប់ទសវត្សរ៍ខាងមុខ រួមទាំងការការពារទៅនឹងអង្គនៅជិតផែនដី វិធីសាស្ត្រថ្មីក្នុងការសិក្សាភពអង្គារ និងការរុករកនិងយកសំណាកពីពិភពលោកផ្សេងទៀត។ របាយការណ៍មួយនេះគឺខុសពីរបាយការណ៍ Astro2020 decadal survey ដែលផ្ដោតខ្លាំងទៅលើការបំបែកអាថ៌បាំងនៃចក្រវាល និងកំណត់អត្ដសញ្ញាណពិភពលោកផ្សេងៗនៅខាងក្រៅប្រព័ន្ធព្រះអាទិត្យ៕

ព្រះចន្ទ Enceladus
ព្រះចន្ទ Enceladus
ភពអ៊ុយរ៉ានុសនិងកាំរស្មីអ៊ិច
ភពអ៊ុយរ៉ានុសនិងកាំរស្មីអ៊ិច

ប្រភព: CNN

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T