ស្នេហា៖ ស្នេហាមិនអាចបង្ខំបានឡើយ ទោះពីមុនគេធ្លាប់ស្រលាញ់ស្ម័គ្រស្មោះនឹងអ្នក ខ្លាំងប៉ុណ្ណាក៏ដោយ បើចិត្តរបស់គេប្រែប្រួលទៅហើយនោះ អ្នកក៏គ្មានសិទ្ធអ្វីទៅហាម មិនឱ្យគេប្រែប្រួលបានដែរ គឺមានតែទទួលស្គាល់ការពិត ហើយដោះលែងគេទៅ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សដូច្នេះហើយ ដើម្បីកុំឱ្យអ្នកទទួលបានក្តីស្រលាញ់មិនពិត ហើយនៅជាមួយគេបានត្រឹមតែរូបរាងកាយរបស់គេ អ្នកត្រូវចេះសង្កេតមើលើសញ្ញាមួយចំនួន ដូចដែលបានរៀបរាប់នៅខាងក្រោមនេះ ព្រោះសញ្ញាទាំងអស់នេះ វានឹងបង្ហាញឱ្យអ្នកបានដឹងថាគេឈប់ស្រលាញ់អ្នកហើយ។
ដោះលែងគេទៅ! សញ្ញាទាំងនេះបង្ហាញថាគេឈប់ស្រលាញ់អ្នកហើយ៖
១. គេឆាប់មួម៉ៅដាក់អ្នក

មនុស្សបើគេស្រលាញ់អ្នក មិនថាគេមានអារម្មណ៍បែបណាឡើយ គឺគេមិនងាយជះកំហឹងដាក់អ្នក ឬឆាប់មួម៉ៅដាក់ឡើយ ព្រោះតែគេមិនឱ្យចង់ឱ្យមនុស្សដែលគេស្រលាញ់ មានអារម្មណ៍មិនល្អដោយសារតែគេ ប៉ុន្តែបើគេឆាប់មួម៉ៅដាក់អ្នក ឬជះកំហឹងដាក់អ្នក ទាំងដែលអ្នកមិនបានធ្វើអ្វីខុសនោះ អ្នកគួរតែដោះលែងគេទៅ ព្រោះវាជាសញ្ញាដែលបង្ហាញថាគេឈប់ស្រលាញ់អ្នកហើយ។
២. មើលឃើញអ្នកផ្សេងសំខាន់ជាងអ្នក

មនុស្សដែលគេស្រលាញ់អ្នក គេមិនដែលមើលឃើញអ្នកណាម្នាក់ សំខាន់ជាងអ្នកនោះទេ លុះត្រាតែអ្នកអស់តម្លៃសម្រាប់គេ អញ្ចឹងហើយ បើអ្នកមើលឃើញថាគេចាត់ទុកអ្នកផ្សេង ដែលត្រឹមតែជាអ្នកដទៃសំខាន់ជាងអ្នកហើយនោះ អ្នកគួរតែដឹង ហើយត្រៀមខ្លួនដើរចេញឱ្យបានមុនទៅ កុំឱ្យនៅគ្រាំចិត្តជាងនេះ។
៣. មិនសូវចង់ចេញក្រៅជាមួយអ្នក

សញ្ញាដែលបង្ហាញថាគេឈប់ស្រលាញ់អ្នកនោះ គឺនៅពេលដែលគេ លែងចង់សូវចេញក្រៅជាមួយអ្នកដូចមុន ព្រោះថាជាទូទៅ មនុស្សពីរនាក់ស្រលាញ់គ្នា គេតែងតែចង់បណ្តើរគ្នាទៅតាមសាធារណៈ ប៉ុន្តែបើគេលែងចង់ចេញក្រៅជាមួយអ្នកហើយនោះ ដោះលែងគេទៅ ព្រោះអ្នកបានតែរូបកាយគេ បេះដូងគេអ្នកមិនបានឡើយ ម្យ៉ាងបើបន្ត ទំនាក់ទំនងស្នេហានេះ អ្នកខំប្រឹងតែម្នាក់ឯងប៉ុណ្ណោះ។
៤. មិនខ្វល់ខ្វាយនឹងអ្នក

អ្នករាល់គ្នាត្រូវចាំថា មនុស្សប្រសិនបើគេស្រលាញ់អ្នក គេមិនទុកអ្នកចោល ដោយមិនខ្វល់ខ្វាយទាល់តែសោះនោះទេ គឺគេនឹងផ្តល់ភាពកកក់ក្តៅឱ្យអ្នក ប៉ុន្តែបើគេមិនខ្វល់ខ្វាយពីអ្នក ថាអ្នកមានអារម្មណ៍បែបណាទេនោះ ល្មមដល់ពេលដែលអ្នកលែងដៃគេ ឱ្យមានសេរីភាពទៅរកអ្នកផ្សេងហើយ ព្រោះបើនៅបន្ត អ្នកក៏គ្មានក្តីសុខដែរ៕
ប្រភព៖ phunuvagiadinh