ថៃ៖ កាលពីប៉ុន្មានថ្ងៃមុននេះ ស្ត្រីម្នាក់អាយុ៣៤ឆ្នាំ មកពីខេត្ត Nonthaburi នៃប្រទេសថៃ បានធ្វើការកុម៉្មង់ទិញទូរសព្ទម៉ាក iPhone មួយទឹក ក្នុងតម្លៃ៣៥០បាត (ប្រមាណ១០ដុល្លារអាមេរិក) តាមរយៈហ្វេសប៊ុកផេកមួយ តែចុងក្រោយ នាងមិនបានទទួលរបស់ដែលកុម៉្មង់ឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមប្រភពព័ត៌មានបានឲ្យដឹងថា ដំបូងឡើយ នាង Prasanam Khemsub មានការជឿទុកចិត្តជាខ្លាំង ព្រោះតែមានការអះអាងថា នឹងធានាសងប្រាក់គ្រប់ចំនួនវិញ ប្រសិនបើមិនទទួលបានទូរសព្ទពិតប្រាកដ។ ហើយជាលទ្ធផល នាងបែរជាទទួលបាននូវត្រីខកំប៉ុងចំនួន១កំប៉ុង និងខ្សែសាកថ្មចំនួន២ប៉ុណ្ណោះ ដែលជាហេតុធ្វើឲ្យនាង ហួសចិត្តជាខ្លាំង។
តួយ៉ាង ក្រោយមកទៀត ហ្វេសប៊ុកផេកដែលលក់ទូរសព្ទខាងលើ បានប្លុកគណនីហ្វេសប៊ុករបស់នាងចោល ហើយនាងក៏មិនបានដាក់ពាក្យប.ណ្ដឹ.ងដែរ ព្រោះខាងសេវាកម្មដឹកជញ្ជូនបានប្រគល់ប្រាក់មកឲ្យនាងវិញផងដែរ។
យ៉ាងណាមិញ ឥឡូវនេះ នាងមិនហ៊ានកុម៉្មង់ទិញអីវ៉ាន់តាមអនឡាញទៀតឡើយ និងចង់ដាស់តឿនអ្នកដទៃទៀត ឲ្យមានការប្រុងប្រយ័ត្ន ចៀសវាងស៊យដូចនាងអីចឹងដែរ៕
ប្រភព: Sanook
សូមទស្សនារូបភាពខាងក្រោម៖






